Wednesday, July 27, 2011

លោកតាមានជម្ងឺសរសៃប្រសាទអង្គុយចំកណ្តាលផ្លូវ
ត្រូវម៉ូតូបុកបោកក្បាលស្លាប់ភ្លាមៗ

 ភ្នំពេញ លោក​តា​វ័យ​៦២ឆ្នាំដែល​ប្រជា​ជន​អះ​អាង​ថា​មាន​ជំងឺ​សរសៃ​ប្រសាទ​យូរ​ឆ្នាំ​ហើ យ
បាន​មក​អង្គុយ​ចំ​កណ្ដាល​ផ្លូវ​ហើយ​ត្រូវ​បាន​ម៉ូតូ ​ធុន​ធំ​បុក​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​ហើយ​ម៉ូតូ​បើក​គេច​បាត់​ស្រមោល​។
គ្រោះថ្នាក់បានកើត​ឡើងនៅម៉ោង៧​យប់ថ្ងៃទី២៦ខែ​កក្កដាឆ្នាំ២០១១​នៅតាមបណ្ដាយ​ផ្លូវជជាតិលេខ១​ខាងលិចផ្សារ​វត្តមុនីប្រមាណ​២០០ម៉ែត្រស្ថិត​ក្នុងភូមិព្រែកធំ​ សង្កាត់ក្បាលកោះ​ ខណ្ឌមានជ័យ។​ សាក្សីបាននិយាយថា​លោកតារងគ្រោះ​ឈ្មោះ ម៉ៅ មុត​ អាយុ៦២ឆ្នាំ​ ជារៀងរាល់ថ្ងៃ​គាត់តែងតែមក​ឈរឬអង្គុយចំ​កណ្ដាលផ្លូវហើយ​ត្រូវបានប្រជាជន​អូសដៃគាត់​មកខាងឬនាំ​យកទៅផ្ទះ​គាត់ដែលនៅជិតនោះ​។ប៉ុន្តែនៅយប់​កើតហេតុលោក​តាបានទៅអង្គុយ​ចំកណ្ដាលផ្លូវស្រាប់​តែមានម៉ូតូធុនធំ​បើកពីភ្នំពេញទៅ​កៀនស្វាយបុក​លោកតាដួលបោក​ក្បាលនិងថ្នល់ស្លាប់ភ្លាម​ៗតែម្ដងចំណែកម៉ូតូប​ង្កបានបើកគេចខ្លួន​បាត់ស្រមោល​៕

No comments:

Post a Comment

yes