១៧គ្រួសារស្ថិតនៅភូមិ៦ តំបន់បឹងកក់
កំពុងលិចលង់ដោយសារក្រុមហ៊ុន
ស៊ូកាគូអ៊ីនបូមខ្សាច់ពន្លិចផ្ទះស្វែងរក
អន្ដរាគមន៍
លោក ហេង សុវណ្ណ ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ស្ថិតនៅភូមិ៦ (ភូមិព្រែក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១១ នេះបាននាំប្រជាពលរដ្ឋប្រមាណជា៣០ នាក់ក្នុងចំណោម ១៧ គ្រួសារធ្វើការតវ៉ារារាំងក្រុមហ៊ុនស៊ូកាគូអ៊ីន ឲ្យបញ្ឈប់សកម្មភាពបូបខ្សាច់មកដាក់ពន្លិចផ្ទះពួកគាត់ជាបណ្ដោះអាសន្នរងចាំដំណោះស្រាយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសាលារាជធានីភ្នំពេញ ។
លោក សេង សុវណ្ណ មានប្រសាសន៍ថា ក្នុងពេលថ្មីៗនេះខាងសាលារាជធានីភ្នំពេញបានចេញអនុក្រឹត្យសុំកាត់ដីពីប្រជាជនកំពុងរស់នៅចំនួន៤៧គ្រួសារ និង១៧គ្រួសារក្នុងភូមិ៦ ថែមទៀតហេតុនេះពួកគាត់សុំទទូចដល់សម្ដេចតេជោ ហ៊ុន សែន ជួយអន្ដរាគមន៍សើរើសារជាថ្មីឲ្យពួកគាត់បានដីដូចពលរដ្ឋបឹងកក់ដែរ។
លោកបានបន្ដថា ហេតុអ្វីបានជាអនុក្រឹត្យ១៨៣ ចេញមកបាននិយាយអំពីការកាត់ដីតែភាពពិតគឺមានបញ្ជីឈ្មោះប្រជាពលរដ្ឋដែលបានស្នើនោះទាំងអស់មានប្រមាណជា១០០0គ្រួសារតែផ្ទៃដីមានតែ៩.៥០ហិកតាតែសាលារាជធានីភ្នំពេញស្នើរសុំ១២.៤៤ហិកតា តើដីដែលនៅសល់ជិត៣ ហិតា ទៀតទៅណា ?ជាមួយគ្នានោះដែរប្រជាពលរដ្ឋរស់នៅភូមិ៦ ទាំងអស់ដែលកំពុងទទួលរងនូវការ
បូមខ្សាច់ពន្លិចផ្ទះទាំងអស់សុំអំពាវនាវឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្ដាជួយអន្ដរាគមន៍និងចាត់ការមន្ដ្រីមួយចំនួនដែលខិលខូច ដែលឃុបឃិតគ្នាលួចកាត់ដីប្រជាពលរដ្ឋចេញពីទំហំដី១២.៤៤ហិតាទៅវិញ ។
ក្នុងពេលនេះប្រជាពលរដ្ឋចំនួន៤៧គ្រួសារ និង១៧គ្រួសារស្ថិតនៅភូមិ៦ កំពុងប្រឈមនឹងការបូមខ្សាច់ដាក់ពន្លិចផ្ទះដែលធ្វើឲ្យពួកគាត់ពិបាករស់នៅហេតុនេះពួកគាត់សុំអំពាវនាវដល់មតិជាតិ អន្ដរជាតិជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន មេត្ដាជួយរកយុត្ដិធម៌ជូនពួកគាត់ផងពីព្រោះពួកគាត់កំពុងតែរងគ្រោះដោយសារការបូមខ្សាច់ពន្លិចផ្ទះពួកគាត់ ពេលនេះវាជាការរំលោភសិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទាំងស្រុង ៕
ដោយ ៖ រិទ្ធ សំណាងពីគេហទំព័រ៖ វរជនខ្មែរ







No comments:
Post a Comment
yes