សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011


ប្រទេស​​60ជួប​ប្រជុំ​​​គ្នានៅ​​ក្រុងប៉ារីស​​​​កំណត់

ពី​​ជោគ​​ជ័យ​​​ខាង​​យោធា​​​​​បញ្ចប់​​របប​​លោកកាដាហ្វី​


 សហគមន៍អន្តរជាតិ​​ជួបប្រជុំគ្នា​​​នៅក្រុងប៉ា​រីស​​នាថ្ងៃទី​​​១ កញ្ញា ​​នៅជុំវិញ​​ប្រទេស​បារាំង និង​​អង់​គ្លេស​ពិភាក្សា​​ពី​ការ​ឆ្ល​ងកាត់​​​ប្រជាធិបតេយ្យ​​​​របស់​លីប៊ី​​សេរី ខណៈ​​សល់តែ​​ការប្រយុទ្ធ​​​ចុង​ក្រោយ​​​​នានា​រវាង​​ពួកឧទ្ទាម​​ និង​​កង​កម្លាំង​​​​​នៅ​ស្មោះ​​​​ត្រង់​​នឹង​លោកកាដាហ្វី ចុងក្រោយ​​​ទាំង​ឡាយ​។​

 នៅវិមាន​​​​ប្រធានាធិបតី​​​​ លោកនីកូឡាស់ ​​សា​កូហ្សី ​​ប្រធានាធិបតី​​​បារាំង រួម​​ជាមួយ​នាយ​ករដ្ឋ​មន្ត្រី​​​អង់​គ្លេស លោក​​​ដាវីដ ​កាមឺរ៉ូន ​​ត្រូវជួប​​​ជា​មួយ​បណ្តា​​តំណាង​របស់​​ប្រទេស​ចំនួន​​៦០ ជា​​មួយ​នឹង​​ចេតនា​​​បញ្ជាក់​ពី​​​ជ័យជំនះ​​​​ខាង​យោធា​ដែល​​បានបញ្ចប់​​​របប​លោក​កាដាហ្វី ។​

 ចូលរួមក្នុង​​សន្និសីទ​​​នេះ ក្រៅពី​​ប្រទេស​​​៣០ ជាសមាជិក​​ក្រុមប្រទេស​ប្រាស្រ័យ​ទាក់ទង ដែល​គាំទ្រ​ដល់​​ការ​វាយប្រហារ​​​តាម​​អាកាស​​ប្រឆាំង​លីប៊ី ​ក៏​មាន​​តំណាង​ប្រទេស​​​ដែលមិន​គាំទ្រ​​​​ ហើយ​​ប្រឆាំង​​​នឹង​អន្តរាគមន៍​​យោធា​របស់​​អូតង់​​​នៅលីប៊ី​​​ផងដែរ​។​ អគ្គលេខាធិការ​​​របស់​សម្ព័ន្ធ​​អារ៉ាប់ និង​អគ្គលេខាធិការ​​​ អ.ស.ប ​​​ក៏ចូលរួម​​ក្នុង​​សន្និសីទ​​នោះដែរ ។ ខាង​អាមេរិក​ចូលរួម​​ដោយ​​​​រដ្ឋមន្ត្រី​​​​ការបរទេស​​​លោកស្រី ​​ហ៊ីលឡារី គ្លីន​​តុន​​។​

 ប្រទេសអង់​គ្លេស​​​​សម្រេច​បញ្ចេញប្រាក់​​​​១,៦​​ពាន់​​​​លានដុល្លារ​​​ ជាទ្រព្យសម្បត្តិ​​​របស់លីប៊ី​​​ដែល​ផ្អឹប​ទុក​ឱ្យ​ដល់​រដ្ឋអំណាច​​​ថ្មី ហើយ​បារាំង​​​​ស្នើ​បញ្ចេញទ្រព្យសម្បត្តិ​​​​លីប៊ី​ចំនួន​​១,៥​ពាន់​លាន​អឺរ៉ូ។ ​វិមាន​ប្រធានាធិបតី​​​បារាំង​អះអាង​ថា ​ទ្រព្យ​សម្បត្តិ​​​របស់​លីប៊ី​​ដែលផ្អឹបទុក​​​នៅបារាំង​​មាន​ប្រមាណ​​​ជា​​៧,៦​ពាន់​លាន​អឺរ៉ូ ៕​
Related Posts Plugin for WordPress, Blogger...

ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes