សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 22, 2011

សមាជិកព្រឹទ្ធសភាអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះកិច្ចការសាលាក្តីខ្មែរក្រហម


​​គណៈប្រតិភូសមាជិកសភា និងព្រឹទ្ធសភាប្រទេសអូស្រ្តាលីបានវាយតម្លៃខ្ពស់ចំពោះការងារ​របស់
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនជន រងគ្រោះក្នុង
របបខ្មែរក្រហម។ ការថ្លែងសរសើរពីកិច្ចការរបស់សាលាក្តីខ្មែរក្រហមដែលបានធ្វើឡើង នៅក្នុង
ជំនួបជាមួយនឹងឯកឧត្តមក្រាញ់ តូនី ប្រធានការិយា ល័យរដ្ឋបាលស្តីទីកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១១។

​លោក​ មៃឃើល ស៊ីម៉ុន តំណាងរាស្ត្រអូស្ត្រាលី និងលោក ពឺធ័រ អាឡាន់ អែកឡេស្តុន សមាជិក
ព្រឹទ្ធសភាអូស្ត្រាលី និងមន្ត្រីមួយចំនួនទៀតបានឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនចូលរួមកិច្ចប្រជុំ
អាយប៉ា ដើម្បីមកទស្សនកិច្ចស្វែងយល់ពីសាលាក្តីខ្មែរក្រហម ខណៈ ដែលពីមុនលោកបានត្រឹម
តែឮ និងឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែឥឡូវលោកបានឃើញដោយផ្ទាល់សាលាក្តីខ្មែរក្រ
ហម និងបានទទួលនូវព័ត៌មានថ្មីៗស្តីពីការវិវឌ្ឍរបស់តុលាការ ចម្រុះកម្ពុជា អង្គការសហប្រជា
ជាតិនេះ។
           
          លោក មៃឃើល ស៊ីម៉ុន តំណារាស្ត្រអូស្ត្រាលី បានថ្លែងថា លោកមានការចាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះបទបង្ហាញស្តីពីសាលាក្តីខ្មែរក្រហមដែលពោរពេញទៅដោយ ព័ត៌មានដ៏មានសារៈសំខាន់។ លោកតំណាងរាស្ត្រក៏បានបន្តថា៖«ប្រទេសអូស្ត្រាលីមាន សំណាងដែលមានប្រជាជនខ្លួនជាច្រើននាក់ កំពុងធ្វើការងារដើម្បីធានានូវភាពជោគជ័យ របស់សាលាក្តីខ្មែរក្រហម»។
     ចំណែកលោកព្រឹទ្ធសមាជិក ពឺធ័រ អាឡាន់ អែកឡេស្តុន ក៏បានលើកឡើងពីកិច្ចខិតខំរបស់
មន្ត្រីទាំងអស់ដែលបម្រើការនៅសាលាក្តីខ្មែរក្រហមក្នុងដើម្បីស្វែងរកយុត្តិធម៌ចំពោះទង្វើដ៏ឃោរ
ឃៅដែលបានប្រព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម ប៉ុល ពត។ លោកបានបញ្ជាក់ថាទង្វើដ៏ឃោរ
ឃៅនេះនឹងត្រូវកត់ចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់តុលាការចម្រុះកម្ពុជា-អង្គការសហប្រ
ជាជាតិនេះ។

        គួរបញ្ជាក់ថា អូស្ត្រាលីស្ថិតនៅក្នុងចំណោមប្រទេសម្ចាស់ជំនួយគន្លឹះដែលបានផ្តល់វិភាគទាន
ដល់សាលាក្តី ក្នុងចំណោមប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ អង់គ្លេស សហរដ្ឋអាមេរិក និងសហ
ភាពអឺរ៉ុប។ រហូតមកទល់ពេលនេះប្រទេសអូស្ត្រាលីបានជំនួយថវិកាដល់សាលាក្តីខ្មែរក្រហម ជាង ១៤ លានដុល្លារអាមេរិក ក្នុងនោះ ផ្តល់ដល់ភាគីអន្តរជាតិចំនួនជាង ១១,៦ លានដុល្លារនិងភាគី
កម្ពុជាជាង ២,៥ លាន ដុល្លារអាមេរិក។

ក្នុងឱកាសនៃជំនួបជាមួយតំណាងរាស្ត្រ និងព្រឹទ្ធសាជិកអូស្ត្រាលី ឯកឧត្តម ក្រាញ់ តូនី បានសម្តែង
អំណរគុណដល់ប្រទេសអូស្ត្រាលីដែលបានគាំទ្រដំណើរការសាលាក្តីខ្មែរ ក្រហម និងចូលរួម​ផ្តល់​វិភាគទានដល់តុលាការនេះ។ ឯកឧត្តមមានជំនឿថាអូស្ត្រាលីនឹងនៅតែបន្ត​គាំទ្រសាលាក្តីខ្មែរក្រ
ហមទាំងផ្នែកធនធានមនុស្សដែលមានសមត្ថភាព និងថវិកា។ លោកបន្តថាអង្គជំនុំជម្រះមានកេរ
ដំណែលដ៏ធំគឺមិនត្រឹមតែផ្តល់នូវយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែសាលាក្តីក៏ មានឥទ្ធិពលវិជ្ជមានក្នុងការ
ងារកែទម្រង់ក្នុងប្រព័ន្ធយុត្តិធម៌ និងតុលាការជាតិដែរ​ទាំងផ្នែក ធនធានមនុស្ស និងដំណើរការ
នីតិវិធីច្បាប់៕ 

No comments:

Post a Comment

yes