សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 9, 2011

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ឈប់​ក្រុម​ហ៊ុន​

វៀត​ណាម​នៅ​តំបន់​ព្រៃ​ឡង់




  សមាជិក​សភា​គណ​បក្ស​ប្រឆាំង​មួយ​រូប​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ជា​បន្ទាន់​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​របស់​ក្រុម​ហ៊ុន​វៀតណាម CRCK ហើយ​ក៏​បាន​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ឲ្យ​ចូល​ឆ្លើយ​សំណួរ​នៅ​ ក្នុង​សភា​ជាតិ​នា​ដើម​ខែ​ក្រោយ​ផង​ដែរ។

 ក្នុង​លិខិត​មួយ​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ពុធ​ដោយ​លោក សុន ឆ័យ សមាជិក​សភា​គណ​បក្ស​សម​រង្ស៊ី ផ្ញើ​ទៅ​កាន់​លោក​ហ៊ុន សែន តាម​រយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លោក សុន ឆ័យ បាន​លើក​ឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បាន​កើត​ឡើង​តាម​រូប​ភាព​ថ្មី​ ដោយ​យក​ព្រៃ​ស្រោង​ជា​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ក្នុង​បំណង​បញ្ឈប់ ​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​មន្ត្រី​យោធា​ខិល​ខូច​មួយ​ចំនួន​។ យោង​តាម​ការ​បង្ក​វិនាស​កម្ម​ព្រៃ​ឈើ​នេះ លោក សុន ឆ័យ បាន​ស្នើ​ដល់​លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ចូល​ឆ្លើយ​សំណួរ​របស់​សមាជិក​សភា​នៅ​ដើម​ខែ​ តុលា​ខាង​មុខ​។

 លិខិត​របស់​លោក សុន ឆ័យ ក៏​បាន​លាត​ត្រដាង​ពី​ឯកសារ​ឆ្នាំ ២០០៨ ដែល​ផ្ញើ​ជូន​លោក ច័ន្ទ សារុន ដោយ​ការិយាល័យ​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ដោយ​អះ​អាង​ថា ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​សម្រេច​បំផ្លាញ​ព្រៃ​ឈើ​យក​ដី​ទៅ​ដាំ​កៅ​ស៊ូ​ចំនួន ១៨ ៧៤៩ ហិកតា​នៅ​ក្នុង​ខេត្ត​ក្រចេះ​ដោយ​មាន​៤​ក្រុម​ហ៊ុន ៨ ១០០ ហិកតា​ ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ​ ដោយ​ក្រុម​ហ៊ុន Tan Bien Kampong Thom Aphivath និង ២ ៦១០ ហិកតា​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដោយ​ក្រុម​ហ៊ុន DAK LAK។

 លើស​ពី​នេះ​ទៀត លិខិត​របស់​លោក សុន ឆ័យ ក៏​បាន​អះ​អាង​ថា ក្នុង​ឆ្នាំ​២០០៩ ក្រុម​ហ៊ុន​វៀត​ណាម​មាន​គម្រោង​បំផ្លាញ​ព្រៃ​ឈើ​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃ​ដី​១ ​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​មណ្ឌល​​គិរី ១​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ក្រចេះ ៤​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ព្រះ​វិហារ និង​១​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​រតន​គិរី។

 លិខិត​នោះ​​បញ្ជាក់​ថា ​គ្រាន់​តែ​ឯកសារ​ទាំង​នេះ បាន​បង្ហាញ​ពី​ភាព​អនា​ធិបតេយ្យ​ក្នុង​ការ​លក់​ដូរ​ព្រៃ​ខ្វះ​ការ​ទទួល​ខុស​ ត្រូវ​របស់​ក្រសួង​កសិកម្ម ហើយ​បាន​នាំ​ឲ្យ​មាន​ការ​កាប់​ព្រៃ​គ្មាន​ការ​ហាម​ឃាត់​និង​លក់​ដូរ​ដី​ខ្មែរ ​តាម​អំពើ​ចិត្ត​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បរទេស​»។

 លោក​រដ្ឋ​មន្ត្រី ច័ន្ទ សារុន ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​លោក ច័ន្ទ តុងអ៊ីវ រដ្ឋ​លេខា​ធិការ​បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ។

 លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិ​កម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​បាន​ថ្លែង​ថា អ្វី​ដែល​បាន​លើក​ឡើង​ដោយ​គណបក្ស​ប្រ​ឆាំង​ចោទ​ប្រកាន់​រដ្ឋា​ភិបាល បើ​វា​ជា​សំណើ​ត្រឹម​ត្រូវ​រដ្ឋា​ភិបាល​នឹង​ពិចារណា​ធ្វើ​កំណែ​ទម្រង់​។

 លោក​បាន​បញ្ជាក់​ថា៖​ ​«បញ្ហា​ដី​សម្បទាន​អាច​ត្រូវ​យក​មក​ពិចារណា ព្រោះ​សិទ្ធិ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបាល​ គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋា​ភិបាល​និង​​អាស្រ័យ​លើ​ឯកសារ​ នោះ​សមរម្យ​ដែរ​ឬ​ក៏​អត់»៕ CR


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes