សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011


ទាហាន​កាដាហ្វី​នៅ​មិន​ទាន់​ចុះ​ចាញ់​
ទោះ​ជិត​ដល់​ថ្ងៃ​អន្សា​ក៏​ដោយ​


 សភា​ផ្ទេរ​អំណាចជាតិ​លី​ប៊ី​(NTC) របស់​ក្រុម​ឧទ្ទាម​ដែល​កំពុង​ប្រឹង​ប្រែ​ស្ដារ​សន្ដិ​សុខ​ឡើង​វិញ​សម្រាប់​ប្រទេស​លី​ប៊ីឲ្យ​​បានឆាប់​រហ័ស​នោះ​ បាន​ទទួលពី​រដ្ឋា​ភិ​បាល​លី​ប៊ី​ ដែល​ពី​មុន​នេះ​ត្រូវ​គេ​បង្កក​ទុក​នៅ​ឯក្រៅប្រ​ទេស​ ចំនួន​១៥៥០លាន​ដុល្លារ​ បន្ទាប់​ពី​គណៈកម្មការសេដ្ឋ​កិច្ច​នៃ​អង្គការ​សហប្រជាជាតិសម្រេច​លុប​ចោល​ការ​បង្កក​ប្រាក់​នៅ​ក្នុង​បញ្ជី​របស់​លោក​ កាដដាហ្វីជា​ច្រើន​បញ្ជី​នៅប្រ​ទេស​អង់​គ្លេសរួច​មក​។


ចំណែកបរិយា​កាស​នៅទី​ក្រុង​ទ្រី​ប៉ូ​លី​ឯណោះ​វិញ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុនតស៊ូ​ប្រ​ឆាំង​ស្ទើរ​តែ​ទាំង​ស្រុង​ចាប់តាំង​ពី​សប្ដាហ៍​កន្លង​មក​ម្លេះ។ ប្រជា​ជន​មុស្លីម​ជា​ច្រើន​ម៉ឺន​នាក់​បាន​ចេញ​មក​អប​អរ​សាទរអុី​ឌិល​ហ្វី​គ្រី​ ក្នុង​ឱកាស​ផុត​កំណត់​នៃ​ការ​កាន់​សីល​រយះពេល​៣ថ្ងៃ​។


 ទោះ​ជា​យ៉ាង​ណា​កង​កម្លាំង​នៅ​មិនទាន់​ប្រ​តិបត្តិ​ការសម្រុក​ទៀត​ទេ​ សូម្បី​យន្ដ​ហោះ​ចម្បាំង​របស់​ណាតូ​ នៅ​ប្រតិ​បត្ដិ​ការ​គាំ​ទ្រ​តាម​អាកាស​ជាបន្ដ​បន្ទាប់​ក៏​ដោយ​៕

No comments:

Post a Comment

yes