សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 1, 2011

អគ្គនាយកប៉ូលីសថៃចាស់និងត្រូវដកចេញ
ក្នុង៧ថ្ងៃ


ក្រុង​បាងកកៈ យោង​តាម​ឧប​នាយក​រដ្ឋ​មន្រ្តី ​លោក​ ឆា​ឡឺម​ យូ​បំរុង ឲ្យ​ដឹង​ថា អគ្គ​នាយក​ប៉ូលិស​ ​ជាតិថៃ ​លោក​ វី​ឈាន ប៉ូ​តេផូស្រី​ ទំនង​ជា​នឹង​ត្រូវ​ដក​ហូត​ពី​តំណែង​របស់​លោក​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​។


លោក​អនុ​សេនីយ៍​ឯក​ប៉ូលិស ​ឆា​ឡឺម ដែល​កំពុង​​មើល​ការ​ខុស​ ត្រូវ​ប៉ូលិស​ភូមិន្ទ​ថៃ​បាន​និយាយ​ថា​ លោក​នឹង​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​កម្លាំង​នគរ​បាល​ជាតិ​ដើម្បី ​«​ដាក់​មនុស្ស​ល្អ​ឲ្យ​ត្រូវ​ជំនាញ​ល្អ»។



លោក​បាន​ថ្លែង​ថា៖ ​«ឧត្តម​សេនីយ៍ ​វីឈាន ​ជា​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ។ ប៉ុន្តែ​ឥឡូវ​នេះ ​មាន​កើត​កន្លែង​លេង​ល្បែង​នៅ​ទូ​ទាំង​ប្រទេស»។
លោក​ឧត្តម​សេនីយ៍វី​ឈាន ​​ជា​អគ្គ​នាយក​​នគរ​បាល​ជាតិ​តាំង​ពី​​ថ្ងៃ​ទី​២​កញ្ញា​ ២០១០​មក​ម្ល៉េះ។


អនុ​សេនីយ៍​ឯក ​ឆា​ឡឺម ​បាន​បន្ថែម​ទៀត​ថា មាន​ម៉ាស៊ីន​ភ្នាល់​ការ​ប្រណាំង​សេះ​គ្រប់​ទី​កន្លែង​ក្នុង​កាស៊ី​ណូ​ ហើយ​ប៉ូលិស​យក​ប្រាក់​៥​ពាន់​បាត​​ក្នុង​ម៉ាស៊ីន​មួយ​គ្រឿង​។ កន្លែង​លេង​ល្បែង​ខ្លះ​​យក​ឧបករណ៍​កាស៊ីណូ​មក​ពី​ហុង​កុង ម៉ាកាវ និង កូរ៉េ​ខាង​ត្បូង​ រី​ឯ​ប៉ូលិស​វិញ​សប្បាយ​ចិត្ត​នឹង​ទទួល​យក​សំណូក​យ៉ាង​ច្រើន។ លោក​បាន​ចោទ​ថា អ្នក​ដែល​នៅ​ក្នុង​កម្លាំង​ប៉ូលិស​ ​ទើប​ដឹង​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។


លោក​អនុ​សេនីយ៍​ឯក ​ឆាឡឺម ​បាន​បញ្ជាក់​ថា លោកមិន​បាន​និយាយ​ថា​ បញ្ហា​ល្បែង​ស៊ី​សង​កើត​មាន​ឡើង​ដោយ​សារ​តែ​​ការ​គ្រប់​គ្រង​មិន​បាន​ល្អ​របស់​លោក​ឧត្ដម​សេនីយ៍ ​វីឈាន នោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។


លោក​បាន​បញ្ជាក់​ថា​៖ ​«វា​មិន​អាច​ទៅ​រួច​ទេ ដែល​កាស៊ីណូ​ធំ​មួយ​អាច​បើក​ចំ​កណ្ដាល​ក្រុង​បាងកក​ ហើយ​ក្រុម​មន្ត្រី​នគរ​បាល​ឋានៈ​ខ្ពស់​ៗ មិន​បាន​ដឹង​ពី​រឿង​នេះ​ និង​មិន​បាន​យល់​ព្រម​ឲ្យ​គេ បើក​កាស៊ីណូ​នោះ»។


លោក​បាន​បន្ថែម​ថា៖ ​«វា​ទំនង​ជា» មេ​ប៉ូលិស​ថ្មី​ម្នាក់​នេះ​ នឹង​ត្រូវ​ពិនិត្យ​មើល​រយៈ​ពេល​៧​ថ្ងៃ​ទៀត។ នាយ​នគរ​បាល​ជាន់​ខ្ពស់​ជា​ច្រើន​សុទ្ធ​តែ​មាន​សមត្ថ​ភាព​ជា​អគ្គ​ស្នង​ការ​បាន៕ PN




ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes