បុរសម្នាក់ដែលគេសា្គល់ច្បាស់ជាគ្រូបង្រៀននៅសាលាវត្តព្រះឥន្ទកោសាហៅវត្តកណ្តាលក្នុងក្រុងសៀមរាបត្រូវគេប្រទះឃើញដេកសា្លប់រលេះរលួយសាច់ អស់សល់តែខោអាវជាប់នឹងគ្រោងឆ្អឹងនៅក្នុង ព្រៃតំបន់ចំការសា្វយចន្ទីក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមកាលពីវេលាម៉ោង៦លា្ងច ថ្ងៃទី២តុលា ។
តាមការស្រាវជ្រាវអំពីអត្តសញ្ញាណរបស់ សមត្ថកិច្ចដឹងថា សាកសពឈោ្មះទាវ បុរី អាយុ៤៥ឆាំ្ន ជាគ្រូបង្រៀននៅសាលាវត្តព្រះឥន្ទកោសាមានទីលំនៅក្នុងក្រុមទី៤ ភូមិតាភុល សង្កាត់សា្វយដង្គំ ក្រុងសៀមរាប។ ស្រ្តីជាភរិយាឈ្មោះ នូ ណារ៉េត អាយុ៤៤ឆាំ្នជាមន្ត្រីបំរើការងារនៅអង្គភាពការិយាល័យរបៀបនៃស្នងការដា្ឋននគរបាលខេត្តសៀមរាប និងមានកូន២នាក់អោយដឹងថា ប្តីរបស់អ្នកស្រីជិះម៉ូតូម៉ាកឌ្រីមសេ៊រីឆាំ្ន២០០៥ពាក់សា្លកលេខសៀមរាប១C៦២៩០ពណ៌ខៅ្មចេញបាត់ពីផ្ទះអស់រយៈពេលជាង១០ថ្ងៃមកហើយ គឺចាប់តាំងពីវេលាម៉ោង៤រសៀលថ្ងៃទី២កញ្ញាមកម្ល៉េះមិនដឹងជាទៅណាទេ។ ក្រុមគ្រួសារបានតាមរកគាត់ តែរកមិនឃើញសោះ លុះដល់លា្ងចថ្ងៃទី២ តុលាទើបទទួលបានដំណឹងពីការប្រទះឃើញសាកសពគាត់ ។
លោកអនុសេនីយ៍ឯក រិន ម៉ុន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម អោយដឹងថា ការត្រួតពិនិត្យនៅកន្លែងកើតហេតុពុំឃើញវត្ថុតាងអ្វីក្រៅពីសាកសពជនរងគ្រោះដែលរលេះរលួយ សាច់អស់សល់តែខោអាវជាប់នឹងគ្រោងឆ្អឹងមើលមិនយល់នោះទេ។ គេមិនដឹងថា ការសា្លប់របស់លោកទាវ បុរី គឺជារឿងសមា្លប់ប្លន់យកម៉ូតូ ឬបែបណាទេ ។
ប្រភពក្រៅផ្លូវការខ្លះសង្ស័យថា ជនរងគ្រោះត្រូវគេសមា្លប់ពីកន្លែងផ្សេង រួចហើយដឹកយកទៅប្លុងចោលនៅក្នុងព្រៃ។ ទោះបីជាបែបណាក្តីសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវករណីនេះ។ សាកសពត្រូវ
បានប្រគល់អោយស្រ្តីជាប្រពន្ធនិងក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅវត្តព្រះរាជដំណាក់ក្នុងក្រុង
សៀមរាប ៕

No comments:
Post a Comment
yes