សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

​នារីវ័យក្មេង​​​​នៅជន​បទត្រូវ​​​បានជន​ដៃ​ដល់​​ចាប់​រំលោភ​​​សេពសន្ថវៈ​រួច​ហើយ ​វាយសម្លាប់​


  ​​នារី​​​​​វ័យ​ក្មេង​​​​ស្រស់ស្អាត​​​​តាមរបៀប​​​​អ្នក​​​ជនបទ​ម្នាក់​​ត្រូវ​បាន​ជនដៃ​ដល់​​​​​ចាប់​​ទាញ​យកទៅរំលោភ​​សេពសន្ថវៈ​​​ក្បែរ​​ផ្លូវ​រទេះ​​​ តាមវាលស្រែ ទាំងកំរោល ខណៈ​នាង​ទៅ​​​​​ឆ្លុះត្រី​ រាយមង​​​ក្រោម​តំណក់​​ទឹក​​​ភ្លៀងរលឹម​ ​​​រួច​ហើយ​​​​​វាយសម្លាប់​​​​​នាង​​យ៉ាង​ព្រៃផ្សៃ​​​ដោយ​​យក​ខ្សែ​​​​នី​ឡុង​​រឹត​.ក និង​​វាយសំពង​​​​ដោយឈើជ្រុង​​​​​លើ​ផ្ទៃ​មុខ​​បាក់បែកថ្គាម​​​ដែលមើលទៅ​គួរ​ឱ្យញញើត​​​​ ហើយ​​ចុងក្រោយ​​​អូស​សពនាង​​​យកទៅ​​ទម្លាក់​ចូល​ក្នុងប្រឡាយ​​​​ស្រែ​។


 សព​របស់​នាង​ត្រូវ​​បានគេ​ប្រទះ​ឃើញ​​កាល​​​ពី​វេលា​ម៉ោង​​១១​និង​​​៣០នាទី​​អធ្រាត្រ​​ថ្ងៃទី​៩ តុលា ​២០១១ ​​នៅ​​លើ​ប្រឡាយ​​​ស្រែ​​​​ខាង​ត្បូងផ្ទះចម្ងាយ​​​​​​១០០ម៉ែត្រ ​​ស្ថិតក្នុង​​​​ភូមិ​តាង៉ូវ ​​​ឃុំព្រៃ​​ក្រសាំង​​​ ស្រុក​ឧដុង្គ ។ ​នារីរងគ្រោះ​​​​​ឈ្មោះ​​ឃីម ធុយ ​អាយុ​​១៨ឆ្នាំ ​​​ជា​កូនទី​​២ ក្នុង​គ្រួសារ ​​មាន​ឪពុកឈ្មោះ​សៀង ម្តាយឈ្មោះ​​​យីម ​​រស់នៅ​​​ធ្វើជា​កសិករ​​​​​ក្នុងភូមិ​​​​-ឃុំកើតហេតុ​​​​​ខាងលើ ។ តាម​​គ្រួសារ​​​សព​របស់​​នាង​រងគ្រោះ​​​បាន​ឱ្យដឹង​​ថា ​មុនពេល​​កើតហេតុ ​​​គឺវេលាម៉ោង​​​​​៧​និង​​​៣០នាទី​​​​ឈ្មោះឃឹម ធុយ និង​​ម្តាយ​មីង​របស់​​​​នាង​ឈ្មោះ​​ឃឹម ពៅ បានចេញទៅ​​ឆ្លុះត្រី​​រាយ​មង​​​នៅឯវាល​ស្រែ​​ខាង​​ត្បូងផ្ទះ ​ចម្ងាយ​​​ប្រមាណ​​​​​១០០ម៉ែត្រ ​​​ក្រោម​​​មេឃ​​ធ្លាក់​​​​ភ្លៀង​រលឹម​​ស្រិចៗ ពេល​​នោះ​ស្រាប់តែ​​ខ្វះមង ​​​ម្តាយ​មីង​​ក៏​​​​ត្រឡប់មក​​ផ្ទះវិញ ​​ដើម្បី​យក​មង​ទៅរាយ​​​​​ថែម​ទៀត ដោយ​ទុក​ឱ្យ​ក្មួយស្រី​​​ចាំ​មង​​​​ម្នាក់​​ឯង ​​លុះពេល​​​ត្រឡប់ទៅ​កន្លែង​ដើម​វិញ ​​ស្រាប់តែ​​រកមើល​​ក្មួយស្រី​​មិន​ឃើញ ក៏​​​ផ្អើល​ឆោឡោ​​​​​ដល់​អ្នក​​​​ភូមិ​​មក​ជួយ​​​ស្វែង​រក ។


 រយៈ​ពេល​ជាង​​​២ម៉ោង​​​​​ក្រោយ​​មក​គឺម៉ោង​១១​និង៣០​នាទីអធ្រាត្រ​ សពរបស់​​នាង​​​​វ័យ​ក្មេង​​​​​​​ត្រូវបាន​គេប្រទះ​ឃើញ​​​​​​ ហើយរាយការណ៍​​​​ជូនសមត្ថកិច្ច​​​​ឱ្យមក​​ពិនិត្យ​​​​ បន្ទាប់​មក​​​សមត្ថកិច្ច​បាន​​​​យាមការ​ពារ​​​សព​នាង​​នៅកន្លែង​កើតហេតុ ​​ពេញ​មួយ​យប់​មិន​ឱ្យ​បង​ប្អូន​​​​ក្រុម​គ្រួសារ​​​​យក​ទៅណា​នោះទេ​...​លុះព្រឹកឡើង​​ថ្ងៃទី​​​១០ តុលា ​ប៉ូលិស​បច្ចេកទេស​ ​បាន​មកត្រួត​ពិនិត្យ​​ ហើយ​អះអាង​​​​​ថា ជាករណី​​​រំលោភសេព​សន្ថវៈ​រួច​​សម្លាប់​បំបាត់​ដាន​ ៕






ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes