សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 3, 2011

ស្ត្រីមាន​​ផ្ទៃពោះ​​7​ខែ​​ម្នាក់​​​ធ្លាយ​ពោះ​​​វៀន​​​ស្លាប់​​​ក្នុង​គ្រោះ​ថ្នាក់​​​ម៉ូតូ​​បុកគ្នា​



 គ្រោះថ្នាក់​ចរាចរ​ណ៍​ម៉ូតូ​បុក​ត​គ្នា​មួយ​ករណី​​បាន​ធ្វើ​ឱ្យ​​ស្ដ្រី​មាន​ផ្ទៃពោះ​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​ហូរ​ឈាម​កក្លាក់ និង​មនុស្ស២នាក់​​ទៀត​​​រង​របួសស្រាល។ គ្រោះ​ថ្នាក់​​ចរាចរ​ណ៍នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ​កែង​ផ្លូវបត់​ចូល​ភូមិ​ជង្រុកចំណុច​មុខ​រោងចក្រ​ស្បែកជើង​ ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌដង្កោ នៅ​វេលា​ម៉ោង​៨​និង​៤៦​នាទី​ព្រឹកថ្ងៃ​ទី២ តុលា។ ចំណែក​ស្ត្រី​រង​គ្រោះ​បន្ទាប់​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ក៏​បាន​ស្លាប់​​រួម​ជាមួយ​​​ទារក​​នៅ​ក្នុង​ផ្ទៃផង​ដែរ ។


ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​៩០ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខភ្នំពេញ 1A-9751 ម្នាក់ឯង​ក្នុង​ទិស​ដៅ​ត្បូងទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បត់​​ឆ្វេងចូល​ទៅ​ក្នុងភូមិ​ជង្រុកក៏ត្រូវ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ1AW-3990 ជិះ​មក​ពី​ក្រោយ​​បុក​តែ​ម្ដង​។ ស្រប​ពេល​នោះ​ក៏មាន​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខកំពង់ស្ពឺ ក​-៤៣២៦ ជិះ​មក​ពីក្រោយ​បុក​បន្ត​គ្នា​ទៀត​ ។


ប្រភព​ដដែល​បន្ដ​ថា ការ​បុក​បន្ដ​គ្នា​នោះ​មាន​តែ​ស្ត្រី​មាន​​ផ្ទៃពោះ​ម្នាក់​ប៉ុណ្ណោះ​ដែល​រង​របួស​ធ្ងន់​រហូត​ធ្លាយពោះវៀន​ចេញ​មក​ក្រៅនិង​​ស្លាប់​​ ​នៅ​​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​បុរស​២​នាក់​ទៀត​ដែល​បុក​ពីក្រោយ​​​បន្ត​គ្នា​គ្រាន់តែ​រលាត់​ដៃជើង​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះផល ច​ន្ធី អាយុ​២៧​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៤ នៃ​​សាកល​វិទ្យា​ល័យ​អន្តរជាតិ​​​(IU) និង​ធ្លាប់​មក​ធ្វើ​​កម្ម​សិក្សា​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ មាន​ទីលំនៅ​ភូមិ​ឃុ​យ ឃុំ​ឪឡោក ស្រុក​អង្គ​ស្នួល ខេត្ដកណ្ដាល ។ ចំណែក​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​ក៏​ជា​គ្រូពេទ្យ​ដែរ ។  ក្នុង​ហេតុការណ៍​នោះ​មាន​ស្ដ្រី​ម្នាក់​ដែល​ឃើញ​ហេតុ​ការណ៍​​គ្រោះថ្នាក់​នោះ និង​បាន​ជួយ​ជូន​ស្ត្រី​រង​គ្រោះ​មកកាន់​មន្ទីរ​ពេទ្យ​ឱ្យ​ដឹង​ថា គាត់​មិន​បានឃើញហេតុការណ៍​បុក​គ្នា​ទេ គ្រាន់តែ​ឃើញ​នាង​ដេក​ស្ដូកស្ដឹង​ដោយ​មាន​​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ក៏​ជួយ​មើល​និង​ជូន​មក​មន្ទីរ​ពេទ្យ​តែម្ដង ។ ខណៈ​មក​ដល់​មន្ទីរ​ពេទ្យ​ គ្រូពេទ្យ​​បាន​ជួយ​ខ្នះខ្នែង​ដុតដៃដុតជើង​ធ្វើការ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើការ​វះកាត់​ជួយ​សង្គ្រោះ​ជីវិតដោយ​មិន​អាច​រង់ចាំ​សាច់ញាតិ​បងប្អូន​បាន​​ទេ ដោយសារ​ស្ត្រី​​រង​គ្រោះ​មាន​ផ្ទៃពោះ​៧​ខែ ដូច្នេះ​ត្រូវ​ជួយ​ជីវិតទាំងម្តាយ​​និង​កូន​នៅ​ក្នុង​ផ្ទៃដែរ​ ។ មុន​ដំបូង​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូមបាន​ប្រហែល​មួយ​ម៉ោង​ស្ត្រី​​រង​គ្រោះ​បានដឹង​ខ្លួន​ឡើង​វិញ​បន្ដិច ហើយ​គ្រូពេទ្យ​បាន​ប្រជុំ​គ្នា​ដើម្បី​ធ្វើការ​វះកាត់។​ ប៉ុន្ដែ​ដោយសារស្ត្រី​រង​គ្រោះ​ដាច់​សរសៃឈាម បាក់ឆ្អឹង​ត្រគាកនិង​បែកស្បូន បណ្ដាល​ឱ្យ​នាង​ហូរ​ឈាម​ច្រើន សម្ពាធ​ឈាម​ចុះ​ខ្សោយពេក​​ទើប​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។


លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​ទាំងអស់​​បាន​ប្រឹង​ប្រែង​អស់ពី​សមត្ថ​ភាព​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ស្ត្រី​​​រង​គ្រោះ​ដែរ​ ប៉ុន្ដែ​មិន​អាច​ជួយ​បាន ដោយសារ​ពេល​បុក​គ្នា​ដួល​នោះ​នាង​ដាច់​សរ​សៃ​ឈាម​ធ្វើ​ឱ្យ​ឈាម​ហូរ​ច្រើន​ពេក​ទើប​​​មិន​អាច​​​សង្គ្រោះ​​​​បាន​ចំណែក​កូនក្នុង​ផ្ទៃ​របស់​នាង​ស្លាប់​ដោយសារ​បែក​ស្បូន។


សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​​​ប្តីនិង​សាច់​ញាតិ​​​​​​​នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត​។ ឯ​ម៉ូតូ​ទាំង​៣​គ្រឿង​និង​កាបូប​របស់​ស្ត្រី​​រង​គ្រោះ​​ត្រូវ​បាន​​​សមត្ថកិច្ច​​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​ដោះស្រាយ​។ គេ​មិន​​​​ដឹង​​ថា ពេល​​​​បត់​ម៉ូតូ​​នោះ​ស្ត្រី​​រងគ្រោះ​​​បាន​ឱ្យ​​​ភ្លើង​​ស៊ីញ៉ូ​​​​ដែរ​ឬបែប​ណាទេ​ ទើប​​ម៉ូតូ​​​​ពីក្រោយ​​បុក​បន្ត​គ្នា​បែប​នេះ​ ៕












ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes