ក្នុងឈុតសម្លៀកបំពាក់ដ៏ស្តើងក្រោមតំណក់ទឹករំលេចចេញនូវខោអាវក្នុងយ៉ាងសិចស៊ី ឆៃលី ដាឡែន បាននិយាយថា៖ «ធម្មតាយើងមានរបស់ល្អត្រូវតែបង្ហាញគេឯងអ៊ីចឹងហើយ»។
ក្នុងឈុតសម្លៀកបំពាក់រំលេចចេញដើមទ្រូងធំទ្រលុកទ្រលន់ជាមួយនឹងការលេចចេញសាច់ល្វែងក្រោមសខ្ចីដែលបុរសៗមិនថា ក្មេង ចាស់ ឬចំណាស់ល្បាយអាចម៌ខ្លាឡើយពេលឃើញហើយស្ទើរទ្រាំមិនបាននោះ ត្រូវបានតារាចម្រៀង ឆៃលី ដាឡែន ប្រាប់ថា មួយឈុតនេះ ពិតជាសិចស៊ី ប៉ុន្តែមិនជាសិចស៊ីណាស់ណានោះទេ។
តារារូបនេះបានឲ្យដឹងថា ការថតរូបនេះ គ្រាន់តែជាការថតលេងតែប៉ុណ្ណោះ មិនមែនថតផ្សាយស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុនណាមួយឡើយ ហើយឈុតបែបសិចស៊ីនោះ ក៏មានថតជាមួយនឹង អាឡិច ចន្ទត្រា ដែរ។
តារាចម្រៀងរបស់ផលិតកម្មរ៉ៃមាស ឆៃលី ដាឡែន បានឲ្យដឹងថា ការលេចចេញរូបថតក្តៅសាច់បែបនេះ ប្រាកដជាមានការរិះគន់ជាក់ជាមិនខានឡើយ ប៉ុន្តែនោះគ្រាន់តែជាការថតរូបបែបសិល្បៈរបស់សិល្បករតែប៉ុណ្ណោះ ដោយនាងបានលើកហេតុផលថា យើងមានរបស់ល្អត្រូវតែបង្ហាញគេ ៕ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes