សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 12, 2011

សិង្ហ​បុរី​​ត្រៀម​​ដំឡើង​​ថ្លៃ​អង្ករ​​គុណ​ភាព​ខ្ពស់​​​ពី​ថៃ​​នៅ​ដើម​​សប្តាហ៍​​ក្រោយ

កាសែត​ស្ត្រេត ថែម របស់​សិង្ហ​បុរី​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី​១១ តុលា ​ថា អ្នក​នាំ​ចូល​អង្ករ​មួយចំនួន​នៅ​សិង្ហ​បុរី​កំពុង​ត្រៀម​ដំឡើង​ថ្លៃ​អង្ករ​ប្រភេទ​លេខ​១​ក្រោយ​ពី​មានទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​ថៃ​។ មាន​ការព្យាករ​ទុក​ថា អាជីវ​ករ​នាំ​ចូល​អង្ករ​ថ្នាក់​លេខ​១ចំនួន​១០​ប្រភេទ​នឹង​ដំឡើង​ថ្លៃ​នៅ​ដើម​សប្តាហ៍​ក្រោយ​ ដោយ​អង្ករ​ទាំង​១០​ប្រភេទនោះ​​មាន​ប្រហែល​៤០%​នៃ​អង្ករ​ក្នុង​ទី​ផ្សារ​លក់​រាយ​របស់​សិង្ហ​បុរី​។


ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​អំឡុង​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​បានបង្ក​ឱ្យ​​ខូច​ខាត​ដល់​តំបន់​ជង្រុក​ស្រូវ​ក្នុង​ប្រទេស​ថៃ​ជា​អ្នក​នាំ​ចេញ​អង្ករ​​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក​ ខណៈ​ពេល​រដ្ឋា​ភិ​បាល​កំពុង​ទទួល​ទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​អត្រា​ទី​ផ្សារ​ប្រហែល​៤៤%។


សមា​គម​អ្នក​នាំ​ចេញ​អង្ករ​របស់​ថៃ​ឱ្យ​ដឹង​ថា អង្ករ​គុណ​ភាព​ខ្ពស់​របស់​ថៃថ្លៃ​​១.១៣០​ដុល្លារ​ក្នុង​១​តោន​ លើស​រយៈពេល​៦​ខែ​កន្លង​មក​មាន​តម្លៃ​ត្រឹមតែ​៩៨៨​ដុល្លារប៉ុណ្ណោះ​ក្នុង​មួយ​តោន​៕

No comments:

Post a Comment

yes