សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 11, 2011

សុខ ស្រីនាង និង​ស្វាមី ដើរ​ដល់​ផ្លូវ​បំបែក​១៨​ខែ​ក្រោយ​រៀបការ


  តារា​ចម្រៀង​ សុខ ស្រីនាង បាន​អះ​អាង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ចំណង​ស្នេហ៍​រវាង​នាង និង​ស្វាមី​ ស៊ីសុវត្ថិ ដែល​ក៏​ជា​អ្នក​ចម្រៀង​ផង​ដែរ​នោះ បាន​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ១៨​ខែ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ចូល​រោង​ការ​យ៉ាង​អធិក​អធម។
តារា​ចម្រៀង​ សុខ ស្រីនាង បានឲ្យ​ដឹង​ថា ចំណង​ស្នេហ៍​របស់​នាង និង​ស្វាមី មិន​អាចដូច​ដើម​បាន​ឡើយ ព្រោះ​ពួក​គេ​ទាំង​ពីរ​មិន​អាច​រស់​នៅ​ចុះ​សម្រុង​នឹង​គ្នា​ដូច​មុន​ឡើយ។
អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម KH ទាំង​ពីរ​រូប​នេះ ធ្លាប់​បាន​អះ​អាង​ដូច​គ្នា​នៅ​មុន​ពេល​សម្រេច​ចិត្ត​ចូល​រោង​ការ​ថា ពួកគេ​ទាំង​ពីរ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់​ស្ទើរ​តែ​បាត់​មុខ​គ្នា​មិន​បាន។
សុខ ស្រីនាង បាន​និយាយ​ថា ពួកគេ​ទាំង​ពីរ​ធ្លាប់​មាន​បញ្ហា​នឹង​គ្នា​ជាច្រើន​លើក​មក​ហើយ នា​ពេល​រស់​នៅ​ជាមួយ​គ្នា តែ​ដោយសារ​មាន​ការ​សម្រប​សម្រួល​ពី​ឪពុក​ម្ដាយ​ ពួកគេ​អាចរស់​នៅ​ជា​មួយ​គ្នា​បាន​មួយ​រយៈ។




ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes