ដោយសព្វថ្ងៃនេះ រដ្ឋាភិបាលវៀតណាម ពុំទាន់ បានទទួលស្គាល់ និងគោរពសិទ្ធិសេរីភាព របស់ ប្រជាពលរដ្ឋខ្មែរក្រោម ក្នុងនាមជាជនជាតិដើម នៅឡើយ ទេ។ បេសកកម្មជាចំបងរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម គឺកិច្ចការពារវត្តអារាមព្រះពុទ្ធសាសនា ទំនៀម ទម្លាប់ វប្បធម៌ប្រពៃណី ជាកេរ តំណែលខ្មែរតាំង ពីសម័យគោកធ្លក ទាមទារឱ្យរដ្ឋាភិបាល វៀតណាម គោរពសិទ្ធិខ្មែរក្រោម ឱ្យបានរស់នៅផុតពីការកៀប សង្កត់គ្រប់បែបយ៉ាង។ ដោយនៅរាត្រីថ្ងៃអាទិត្យ ទី ២ ខែតុលានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងត្បូងបានរៀបចំជាពិធីជប់លៀងមួយ ក្រោមអធិបតីភាពនៃលោក តោ គិមថុង ជាអធិបតីសហព័ន្ធ។ការចូលរួមរបស់បងប្អួនខ្មែរជាទួទៅ
វិភាគទានដែលលោកអ្នកបានធ្វើចំពោះសហព័ន្ធ គឺជាសកម្មភាពដ៏មានតម្លៃ ហើយមានន័យជាការ ចូលរួមស្រោចស្រង់វត្តអារាមខ្មែរជាងប្រាំរយវត្ត និងប្រជាពលរដ្ឋខ្មែរក្រោម រងគ្រោះដ៏អភព្វជាង ប្រាំបីលាននាក់។គណកម្មាធិការរៀបចំពិធីជប់លៀង នៅភោជនីយដ្ឋាន ហាក់ ហៀង នាទីក្រុង ឡុងប៊ិច។ សូមអញ្ជើញបងប្អូន រួមជាតិខ្មែរជាទួទៅមេត្តាចូលរួម ឱ្យបានច្រើនកុះករកុំបីខាន។ សូមអរគុណ។

No comments:
Post a Comment
yes