សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 13, 2011

ជិះទូក​​ទៅធ្វើ​​​បុណ្យ​ឆ្លង​​​វស្សា​លិច​ក្នុង​​ទឹកស្លាប់​​​៦​នាក់ និង​​៧​នាក់ស្រង់​បាន​


  ​មនុស្សប្រុស​-ស្រី​​​​ ក្មេង-​ចាស់​​​​៦​នាក់​បានស្លាប់​បាត់​​បង់ជីវិត​​​នៅក្នុងទឹក​ទន្លេ​​សាប និង​​​៧​នាក់ទៀត​​​រង​ការ​លង់​​ទឹក​ត្រូវ​​បាន​ស្រង់ចេញ​ទាន់ពេល​វេលា​ ​ហើយត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​​​ ខណៈ​​ពួកគេ​​​ជិះ​ទូកម៉ាស៊ីន​តូច​ល្មម​មួយ​ឆ្លង​កាត់​ជំនន់​បឹង​ទន្លេ​​សាប ជួប​រលកធំ​​កាលពីវេលាម៉ោង​​​​១០​និង​​៣០នាទី​ព្រឹកថ្ងៃទី​​​១២​ តុលា ២០១១ ​នៅភូមិ​​ព្នៅ សង្កាត់​សំបួរ ក្រុង​សៀមរាប ​​ដែល​គ្រោះ​ថ្នាក់​​​​ជាយថាហេតុ​​នេះ បង្ក​​ឱ្យមានការ​ភ្ញាក់ផ្អើល​​ និង​អាណោចអាធ័ម​​យ៉ាង​ខ្លាំង​​​​ ព្រោះពួកគេ​​ជិះ​ទូក​ទៅធ្វើបុណ្យ​​​បែរជា​​ជួប​គ្រោះថ្នាក់​ដល់ជីវិត​​ទៅវិញ ។


 តាម​​ងព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​​មុនដំបូង​​​ប្រជាពលរដ្ឋ​​​​ក្មេង​-ចាស់​​​ ប្រុស-ស្រី​​បានមក​ជួបជុំគ្នា​​នៅ​​សាលា​​​​ឆទាន​មួយ ​ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​​​ឡើង​ជិះ​ទូក​ម៉ាស៊ីន​​តូច​ល្មម ចេញទៅ​កាន់​វត្ត​​​ចេតិយ ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មាន​​​​ឡើយ ប៉ុន្តែ​​​​ទីតាង​​វត្តចេតិយ​​​គឺជា​ទីទួល​ ​នៅរដូវ​​វស្សា​នេះ ​ត្រូវ​បានជំនន់​​បឹង​ទន្លេ​សាប​ព័ទ្ធជុំវិញ​ មើលឃើញ​ទឹក​​ល្ហល្ហាច​គួរសម​។​ ​ទូកម៉ាស៊ីន​តូច​ល្មម​​នេះ​ផ្ទុក​មនុស្ស​ទាំងអស់​​១៣​នាក់ គឺ​ចេញ​ទៅ​កាន់វត្ត​ចេតិយ ដើម្បីធ្វើបុណ្យ​​ឆ្លង​វស្សា ប៉ុន្តែ​​អកុសល​​ដល់​ពាក់​កណ្តាល​ផ្លូវ ​ស្រាប់តែ​​មាន​ទូកធំមួយ​​របស់​វត្ត​​​ចេតិយ​​​​បើក​ទៅ​​ទទួលមនុស្ស​​នៅ​ឯសាលា​ឆទាន​ខាងលើ ក៏​ជួប​គ្នា​​​​នឹង​ទូក​តូច​​​​ដែល​ចេញទៅ​​ ប៉ុន្តែ​ទូក​ធំដែល​បើក​លឿន​នោះ​បាន​​​បង្ក​ឱ្យ​​ផ្ទៃ​ទឹក​​​កើតជា​រលក​ធំៗ រុញច្រាន​​​ទូក​តូច​រហូត​ដល់​ក្រឡាប់​​​​លិច​នៅ​ក្នុង​ទឹក​​តែ​ម្តង​...​​ភ្លាមៗ​​នោះ​​​គេឃើញ​ទូក​​របស់​វត្ត​ចេតិយ​​​បាន​ត្រឡប់​​មក​ជួយ​​សង្គ្រោះ​​​រួមជាមួយ​ទូកអ្នក​ស្រុក​។


 ម្ចាស់​ទូកតូចឈ្មោះ​​ឃន ធី អាយុ​​២៨​ឆ្នាំ ​បាន​និយាយ​​ឱ្យ​​ដឹង​ថា មូល​ហេតុ​​​ដែល​បណ្តាល​​ឱ្យក្រឡាប់​​​លិច​នេះ គឺមក​​ពីទូក​​របស់​គាត់​ដឹក​លើស​ចំណុះ​ និង​​មានទូកធំ​របស់វត្តចេតិយ​​បើក​បញ្ច្រាស​ទិសគ្នា​​​លឿនពេក ​បង្ក​​​ឱ្យ​ផ្ទៃទឹក​​​កើត​មាន​រលកធំ ហើយ​បោក​ផ្ទប់​​ក្រឡាប់តែ​ម្តង​​...​មិន​មានព្យុះ​​​ភ្លៀង​​​អ្វីទេ​។ ព័ត៌មាន​លម្អិត​នឹងផ្សាយ​ជូននៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព៕

No comments:

Post a Comment

yes