Thursday, October 13, 2011
ភូមាចាប់ផ្តើមដោះលែងពួកអ្នកទោសនយោបាយ
អង្គការក្រៅរដ្ឋាភិបាលមួយមានទីតាំងនៅប្រទេសថៃ គូសបញ្ជាក់កាលពីថ្ងៃទី១២ តុលា ថា អ្នកទោសនយោបាយជាង៧០នាក់ ស្ថិតក្នុងចំណោមពួកអ្នកទោសដែលទទួលការដោះ លែងដោយរបបភូមា។ តែតួលេខនេះនៅពុំទាន់ជាតួលេខស្ថាពរនៅឡើយ។
លោកអ៊ុង ខាអ៊ីញ មីន នៃសមាគមជួយដល់អ្នកទោសនយោបាយ AAPP ថ្លែងថា ខ្ញុំគិតថា នឹងឃើញអ្នកទោសនយោបាយឯទៀតៗទទួលការដោះលែង។ ក្នុងចំណោមអ្នកទោសនយោបាយទាំងនេះ រួមមានតារាកំប្លែង លោកហ្សារហ្គាណារ ដែលចេញពីគុកនាពេលព្រឹកព្រលឹមថ្ងៃទី១២ តុលា ។ លោកត្រូវចាប់ខ្លួនកាលពីឆ្នាំ២០០៨ ក្រោយពីរៀបចំជំនួយជួយដល់បណ្តាជនរងគ្រោះ ដោយព្យុះឈ្មោះ NARGIS (ស្លាប់ និងបាត់ខ្លួន១៣៨.០០០នាក់) ហើយរិះគន់ការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋអំណាច។ លោកត្រូវទទួលការកាត់ទោសសរុបដាក់គុកដល់ទៅ៥៩ឆ្នាំ បន្ទាប់មកកាត់បន្ថយមកនៅត្រឹម៣០ឆ្នាំ។ អាជ្ញាធរភូមាបានប្រកាសកាលពីថ្ងៃទី១១ តុលា ពីការដោះលែងអ្នកទោសជាង៦.៣០០នាក់។
គណបក្សប្រឆាំងសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ LND របស់លោកស្រីអ៊ួង សាន់ស៊ូជី រៀបរាប់ពីការដោះលែងសមាជិករបស់ខ្លួន២៣នាក់ ៕
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes