សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 11, 2011

មេបក្ស​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​ចង​បាន​ច្បាប់​ពាណិជ្ជកម្ម​ថ្មី​ជា​មួយ​អាមេរិក

 មេដឹកនាំ​គណ​បក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ចង់​ឲ្យ​មាន​ការ​ចរចា​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​នឹង​សហ​រដ្ឋ​អាមេរិក​ឡើង​វិញ ដោយ​បញ្ជាក់​ថា លោក​នឹង​ព្យាយាម​រាំង​ខ្ទប់​កិច្ច​ព្រម​ព្រៀង​នេះ ប្រសិន​បើ​​ច្បាប់​នេះ​បង្ហាញ​ខ្លួន​នៅ​សភា​ក៏ដោយ ខណៈ​ពេល​សភា​អាមេរិក​គ្រោង​នឹង​អនុម័ត​ច្បាប់​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
គណ​បក្ស​​ GNP ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​កូរ៉េ​ខាង​ត្បូង រួម​ជា​មួយ​គណ​បក្ស​​តូច​ប្រកាន់​ស្ដាំ​និយម​មួយ​ទៀត មាន​សំឡេង​ភាគ​ច្រើន​យ៉ាង​ស្រួល​សម្រាប់​អនុម័ត​ច្បាប់​នានា ប៉ុន្តែ ហាក់​គ្មាន​ឆន្ទៈ​ប្រឈម​មុខ​នឹង​​ការ​ខូច​ខាត​ផ្នែក​នយោបាយ​តាម​រយៈ​ការ​ជំរុញ​​ច្បាប់​ពាណិជ្ជកម្ម​​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត​ធំ​នៅ​ឆ្នាំ​ក្រោយ​នោះ​ឡើយ។
មេដឹកនាំ​គណ​បក្ស​ប្រជាធិបតេយ្យ លោក ស៊ុន ហាក់ឃ្យូ បាន​និយាយ​ថា ដោយ​សារ​ច្បាប់​នេះ​ត្រូវ​បាន​ចរចា​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន សម្រាប់​​ឆ្លុះ​បញ្ចាំង​​ក្ដី​កង្វល់​របស់​ឧស្សាហកម្ម​រថយន្ត​អាមេរិកអំពី​អ្វី​ដែល​ឧស្សាហកម្ម​នេះ​ចាត់​ទុក​ជា​របាំង​​ចូល​ទៅ​ក្នុង​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​នោះ គឺ​ជា​រឿង​អាម៉ាស់​មួយ និង​មិន​អាច​ទទួល​យក​បាន​ទេ​នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន​របស់​ច្បាប់​នេះ។



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ័

No comments:

Post a Comment

yes