សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 14, 2011

ស្ថាន​ទូត​ វៀត​ណាម​ បដិ​សេធ​មិន​ទទួល​ញាត្តិ​របស់​សមាគ​មខ្មែរ​កម្ពុជា​ក្រោម​ជាលើ​កទី​ពី​រ


 នៅ​ព្រឹក​ថ្ងៃទី​​១៤​ ខែ​តុលា​ ឆ្នាំ​២០១១​នេះ​ ស្ថានទូត​វៀត​ណាម​ បាន​បដិសេធ​ មិន​ព្រម​ទទួល​ញាត្តិ​ របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​ការ​ដាក់​ញាត្តិ​នេះ​ម្តង​រួច​មកហើយ​នៅ​ថ្ងៃ​ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០១១​។​ តាម​ការ​អោយ​ដឹង​រប​ស់សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ស្ថាន​ទូត​វៀត​ណាមដែ​លថ្លែង​ប្រាប់​តំណាង​ ០៣​រូប​ របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​ព្រឹក​មិញ​នេះ​ថា​ ពួក​គាត់​បាន​ទំនាក់​ទំន​ងទៅ​មន្រ្តីស្ថាន​ទូត​រូច​ហើយ​ តែម​ន្រ្តីស្ថា​នទូត​ទាំង​នោះ ​បដិសេធ​ ក្នុង​ការ​ចេញ​មក​ទទួល​ញាត្តិ​នេះ​។​


  លោក​ សុន​ សុផា​ ប្រធាន​អង្គ​កា​រស្រ្តីខ្មែ​រកម្ពុជា​ក្រោម​ និង​ជា​អ្នក​កាន់​ញាត្តិ​មកដាក់​នៅ​ស្ថាន​ទូត​វៀតណាម​ផ្ទាល់​ បាន​អោយ​ដឹង​ថា​ ពួក​គាត់​ចង់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​មិន​ព្រមទ​ទួលយក​ញាត្តិ​នេះ​ ថា​តើមក​ពី​មូលហេតុអ្វី?​។​ ដោយ​គាត់​បាន​អះ​អាង​ថា​ ប្រសិន​បើ​ស្ថានទូត​នៅតែ​បន្ត​មិន​ព្រម​ទទួល​ញាត្តិរ​បស់​ពួក​គាត់​ទេ​នោះ ពួកគាត់​នឹ​ងធ្វើ​ការ​ដឹក​នាំស​មាគម​ខ្មែរកម្ពុជា​ក្រោម​ទាំង​អស់​ ដើម្បី​ធ្វើកា​រ​ទំនាក់​ទំន​ងជាមួយ​បណ្តា​អង្គ​ការ​នានា ​អោយ​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នេះ។​


   ​សូមប​ញ្ជាក់​ថា​ ញាត្តិ​របស់​សមាគម​ខ្មែ​រកម្ពុជា​ក្រោម​ បាន​ស្នើ​អោយ​រដ្ឋា​ភិបាល​ប្រទេស​វៀត​ណាម​ តាម​រយៈ​ឯក​ឧត្តម​ ង៉ូ​ អាញ់ ​យុង​ ឯក​អគ្គ​រដ្ឋ​ទូត​ នៃសា​ធារណរដ្ឋ​សង្គម​និយ​មវៀត​ណាម​ ​ប្រចាំ​កម្ពុជា​ អោយ​ចាត់​វិធា​នកា​រជា​បន្ទា​ន់ទៅ​លើ​ករណី​មួយ​ចំនួ​នទាក់​ទង​ទៅនឹ​ងសិ​ទ្ធិម​នុស្ស​ សិទ្ធិ​ជន​ជាតិ​ដើ​ម សិទ្ធិ​រប​ស់ព្រះ​សង្ឃ​ និង​ប្រជារា​ស្ត្រ​ខ្មែរ​ក្រោម​ជាង​១២​លាន​នាក់​ ដែល​កំពុង​រស់​នៅ​លើទឹ​ក​ដីកម្ពុជា​ក្រោម​ ដែល​បច្ចុប្បន្ន​កំពុ​ងមា​នកា​រប្រឈម​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ជន​ជា​តិដើ​មយ៉ាង​ធ្ងន់​ធ្ង​រ ដូច​ជា​ស្ថាប័ន​ព្រះពុទ្ធ​សាសនាខ្មែ​រក្រោម​ ត្រូវ​បាន​ត្រួត​ត្រា​ដោយ​ស្ថាប័ន​ពុទ្ធ​សាស​នាវៀត​ណាម​ គ្រប់​វ​ត្តអារាម​នៃព្រះ​ពុទ្ធ​សាសនា​ខ្មែ​រក្រោម​ ត្រូវ​បង្ខំ​អោយ​ប្រើប្រា​ស់​ត្រា ​ជា​អក្សរ​វៀត​ណាម​ ការ​សិក្សារៀ​នសូ​ត្រតា​មវត្ត​អារាម​នានា​ត្រូវ​បា​ន​ហាម​ឃាត់​មិន​អោយរៀ​នវិញ្ញាសា​រផ្នែក​ភូមិសា​ស្រ្ត​ និង​ប្រវ​ត្តិសាស្រ្ត ក្នុងនោះ​មាន​កា​រហាម​ឃាត់​មិ​នអោយ​មា​នការ​បង្កើត​អង្គ​ការ​ សមា​គម ក្នុ​ងការ​ប្រជុំន​យោបាយ​ និង​តស៊ូម​តិជា​ដើ​ម​។​


 នៅ​ក្នុង​ញាត្តិ​នេះ​ដដែល​ បាន​ស្នើអោ​យ​រដ្ឋាភិ​បា​ល នៃ​សាធារណរ​ដ្ឋស​ង្គម​និយ​មវៀត​ណាម​ មេត្ត​ពិ​និត្យ ​និង​ចាត់​វិធា​នការ​ជា​បន្ទាន់​ទៅលើ​ករណីដូ​ច​ខាង​ក្រោម​៖

១​-អនុញ្ញាត្ត​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែ​រក្រោម​បង្កើត​ស្ថាប័​ន​ឯក​រាជ្យមួ​យដា​ច់ដោ​យឡែក​របស់​ខ្លួ​ន ដូច​មុន​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ​ឆ្នាំ១៩៧៥​
២-បង្កើត​ពុទ្ធសា​សន​បណ្ឌិត​រង​នៅ​ខេត្ត​ឃ្លាំ​ងឡើ​ង​វិញ​
៣-អនុញ្ញាត្ត​អោយ​ព្រះសង្ឃ​ និ​ងប្រជារា​ស្រ្តមាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សិក្សារៀ​នសូ​ត្រដោ​យសេ​រី
​៤-គ្រ​ប់វ​ត្តអារា​មព្រះពុ​ទ្ធសាស​នា​ខ្មែរ​ក្រោម​ទូទាំ​ង​ដែន​ដីកម្ពុជា​ក្រោម​ មាន​សិ​ទ្ធិពេញ​លេញ​ក្នុង​ការ​គ្រប់​គ្រង​ និង​ថែ​រក្សានូ​វ​កេរ្តិ៍​តំណែ​លវប្ប​ធម៌​របស់​ខ្លួន​ ជា​ពិសេ​សវ​ត្ថុបុរាណខ្មែ​​រ ដោយ​មិ​នអនុញ្ញាត្ត​អោយ​អាជ្ញាធរ​វៀត​ណាម​ប្រមូល​យក​ទៅ​ទុក​នៅកន្លែ​ងផ្សេង​ឡើយ​
៥-​អនុញ្ញាត្ត​អោយ​ប្រជា​រាស្រ្ត​ខ្មែរ​ក្រោម​ បង្កើត​អង្គ​ការ​ និង​សមាគម​ដោយ​សេរី​
៦​-សិទ្ធិក្នុ​ងការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​ និង​ទទួលព័​ត៌មាន​
៧​-អនុញ្ញាត្ត​អោយ​ខ្មែរ​ក្រោម​ស្តាប់​បទ​ចំរៀង​ខ្មែរ​តាម​ទូរសព្ទ​ដោយ​សេរី​
៨​-ប​ញ្ឈប់​ជាប​ន្ទាន់​នូវ​ការរឹបអូ​សយ​ក​ដី​ធ្លី​ប្រជារាស្រ្តខ្មែ​រក្រោម​ ទោះ​ក្នុង​រូប​ភាពណា​ក៏ដោ​យ ​
៩-​បញ្ឈប់​ជាប​ន្ទាន់ នូវ​រាល់​ការ​គំរា​មកំហែង ​បំភិត​បំភ័យ​ បំបាក់​ស្មារតី​ប្រជារាស្រ្តខ្មែ​រក្រោម​៕​



ពីគេហទំព័រ៖ សារព័ត៌មានសង្គម

No comments:

Post a Comment

yes