នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១១ នេះប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរកម្ពុជាក្រោមជាច្រើនស្ថានប័នបាននាំគ្នាយកញ្ញាតិ្ដទៅដាក់ជូននាយករដ្ឋមន្ដ្រីវៀតណាមដាក់ទៅកាន់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសារជាថ្មីម្ដងទៀត ។ ពីព្រោះកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១១ ពួកគេបានយកញ្ញាត្ដិដាក់ម្ដងដែរតែត្រូវបានមន្ដ្រីស្ថានទូតវៀតណាមបានបដិសេធមិនទទួលយកញ្ញត្ដិរបស់សមាគមខ្មែរកម្ពុជាក្រោមឡើយ ។
លោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា មានអង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន១១ នៅកម្ពុជាបានចុះហត្ថលេខាលើលិខិតមួយច្បាប់ដាក់ជូនលោក ង្វៀង តឹងយ៉ុង នាយករដ្ឋមន្ដ្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយស្នើសុំចាត់វិធានការជាបន្ទាន់ទៅលើករណីមួយចំនួនដែលទាក់ទងសិទ្ធិមនុស្ស សិទ្ធិជនជាតិដើម សិទ្ធិព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីខ្មែរក្រោមដែលសព្វថ្ងៃជាទឹកដីវៀតណាមខាងត្បូង ។
លោកបានបន្ដថា តំណាងឲ្យព្រះសង្ឃ និងជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាង១២ លាននាក់ដែលកំពុងរស់នៅលើទឹកដីខ្មែរកម្ពុជាក្រោមបានជម្រាបជូនលោកនាយករដ្ឋមន្ដ្រីវៀតណាមថា យោងតាមការតាមដាននិងអង្កេតយ៉ាងយកចិត្ដទុកដាក់របស់អង្គការសមាគមខ្មែរ កម្ពុជាក្រោមបានរកឃើញថា បច្ចុប្បន្នស្ថិតនៅក្រោមការត្រួតត្រារបស់ស្ថាប័នពុទ្ធសាសនា វៀតណាម គ្រប់វត្ដអារ៉ាម ព្រះពុទ្ធសាសនា ខ្មែរត្រូវបង្ខំឲ្យប្រើប្រាស់ត្រា ជាអក្សរវៀតណាម និងការសិក្សារៀនសូត្រអក្សរសាស្ដ្រ ខ្មែរតាមវត្ដអារាមត្រូវបានហាមឃាត់មិនឲ្យបង្កើតអង្គការសមាគម ហាមឃាត់មិនឲ្យរៀនវិញ្ញាសារប្រវត្ដិសាស្ដ្រ ភូមិសាស្ដ្រ និងការប្រជុំនយោបាយ តស៊ូមតិជាដើម ៕
ពីគេហទំព័រ៖ វរជនខ្មែរ
No comments:
Post a Comment
yes