សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

ខ្យល់​ព្យុះ​ពន្លិច​ទូក​ក្មេង​ស្រី​ម្នាក់​បាត់​ខ្លួន​៦​យប់​៦​ថ្ងៃ​នៅ​មាន​ជីវិត​

 ក្មេង​ស្រី​ម្នាក់​ដែល​ត្រូវ​ខ្យល់ព្យុះ​បក់​បោក​ពន្លិច​ទូក​បាត់​ខ្លួន​អស់​រយៈ​ពេល​៦​យប់៦ថ្ងៃ​កន្លង​មក​នេះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅមាន​ជីវិត​នៅឡើយ ​ដោយ​អណ្ដែត​នៅលើ​ផ្ទៃ​ទឹក​ជាមួយ​កំប្លោក​១ដុំ​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨​ខែតុលា​ឆ្នាំ​២០១១​នៅ​ចំណុច​បឹង​ខ្យង​ជាប់​ព្រំប្រទល់​ឃុំ​ត្បែង​និង​ឃុំ​កំពង់​គោ​ ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ​។​


 ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឃីម គី អាយុ១៤ឆ្នាំ​នៅ​ភូមិ​ព្រះ​គន្លង ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​កំពុងស្ថិត​នៅក្នុង​ការជួយ​សង្គ្រោះបន្ទាន់​ដោយ​ក្មេងស្រី​នៅមាន​ដង្ហើម​ប៉ុ​ន្តេ​ខ្លួនប្រាណ​ត្រជាក់​និង​ទន់​ស្ទើរ​កំ​រើ​ពុំរួច។ចំណែក​នាង​ជុះ​មក​សុទ្ធតែ​ស្លឹក​ត្រកួន ផ្កាកំប្លោក​និង​ផ្កាស្នោរ​ដែល​តំរូវ​ឲ្យ​ក្រុមគ្រូពេទ្យ​ព្យាបាល​ដោយ​លាង​ក្រពះ​ផងដែរ។


 ស្ត្រី​ជា​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ នួ​ល គឿន អាយុ៣៣ឆ្នាំ​កំពុង​កំដរ​ជម្ងឺ​កូន​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​នេះ​បាន​និយាយ​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី៣ខែតុលា​ឆ្នាំ២០១១កូន​គាត់​បាន​ចែវ​ទូក​ទៅ​បេះ​ផ្កាស្នោ​ន​នៅក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ២០០ម៉ែត្រ​នៅ​ខណៈនោះ​មាន​ខ្យល់​យ៉ាងខ្លាំង​បោកបក់​មកដល់​បណ្ដាល​អោយ​លំនៅដ្ឋាន​នៅលើ​ផ្ទៃ​ទឹក​ជួប​ឧបសគ្គ​យ៉ាងខ្លាំង។ស្ត្រី​រូបនោះ​បញ្ជាក់ថា​ការស្វែងរក​កូនស្រី​រប​ស់​គាត់​នៅតែ​បន្ត​រហូតមកដល់​ល្ងាច​ថ្ងៃទី៨ខែតុលា​ឆ្នាំ២០១១ទើប​គាត់​ទទួល​ព័ត៌មាន​ថា​កូនស្រី​គាត់​ត្រូវបាន​គេ​ប្រទះឃើញ​ហើយ​ត្រូវបាន​គេ​យកមក​ជួយសង្គ្រោះ​នៅ​ភូមិ​កំពង់​គោ៕​








ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes