សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

ពលរដ្ឋ​ស្រុក​កៀន​ស្វាយជិត​២០០នាក់​ នាំគ្នា​ទៅ​ស្ដាប់​លទ្ធ​ផល​ការ​សម្រេច​ក្ដី​តំណាង​ពួក​គេ​៦នាក់​ដែល​ត្រូវ​តុលាការ​ខេត្ដ​កណ្ដាល​កោះ​ហៅ​

ប្រជាពលរដ្ឋ​ប្រមាណ​ជា​២០០នាក់​តំណាង​ប្រជាពលរដ្ឋ​៤១គ្រួសារ​នៅ​ស្រុក​កៀន​ស្វាយ​ ខេត្ដ​កណ្ដាល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ដ​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​តុលា ឆ្នាំ​២០១១ នេះ​ដើម្បី​ចាំស្ដាប់​លទ្ធ​ផល​នៃការ​សម្រេច​ក្ដី​របស់​តុលាការ​លើ​តំណាង​ពួក​គាត់​ចំនួន​៦នាក់​ដែល​ត្រូវ​បាន​តុលារការ​កោះ​ហៅ​មក​ធ្វើ​ការ​សាក​សួរ​ពី​ការ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​អ្នក​ដទៃ​តាម​បណ្ដឹង​របស់​លោក គ្រី​ ឡោ ឈ្មួញ​ទិញ​ដី​ ។
លោក ឃិន​ ខឿន អះ​អាង​ជា​តំណាង​ប្រជា​ពលរដ្ឋ​បាន​ឲ្យដឹង​តាម​ទូរ​ស័ព្ទថា​តុលាការ​បាន​កោះ​ហៅ​តំណាង​ពួក​គាត់​ចំនួន​៦នាក់​ឲ្យចូល​មក​បំភ្លឺ​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ទ្រី ឡោ បាន​ប្ដឹង​ចោទ​ពួក​គាត់​ពី​បទ​ឈូស​ឆាយ​ កាប់​បំផ្លាញ​ និង​ដីដែល​ជា​កម្ម​សិទ្ធិ​របស់​គេ​ ។

លោក​ ឃិន​ ខឿន​បន្ដ​ថា ប្រជា​ពលរដ្ឋ​៤០ គ្រួសារ​ផ្សេង​ទៀត​បាន​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​លោក​ គ្រី ឡោ ដែល​បាន​ចេញ​មុខមក​អះ​អាង​ថា ជាម្ចាស់​ដី​ទំហំ៣៨​ហិតា​ស្ថិត​នៅ​ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​ ថា​ខ្លួន​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ ។ ភ្លាម​ៗនោះ​ដែរ​អ្នក​រាយ​ការណ៍​ព័ត៌មាន​​វរជន​ខ្មែរ​មិន​អាច​ធ្វើ​ការ​ទំនាក់​ទំនង​សុំ​ការ​បំ​ភ្លឺ​ពី​លោក គ្រី​ ឡោ ជា​ដើមចោទ​បាន​នោះ​ទេ។ 

លោក​ ម៉ែន​ មករា​មន្ដ្រី​សម្រប​សម្រួល​អង្គការ​អាដ​ហុក ប្រចាំខេត្ដ​កណ្ដាល​ បាន​ឲ្យដឹង​ថា រឿង​ទំនាស់​ដី​ធ្លី​នេះ​អាជ្ញា​ធរ​ស្រុក​ធ្លាប់​បាន​កោះ​ហៅ​ភាគី​ទាំង​ពីរ ទៅ​ធ្វើការ​សម្រប​សម្រួល​គ្នា​ម្ដង​រួច​មក​ហើយ​តែ​វា​មិន​ត្រូវ​គ្នា​ហេតុ​នេះ​ហើយ​ទើប​ស្រុក​បញ្ជូន​ទៅ​ខេត្ដ​ ។ លោក​ឲ្យដឹង​បន្ដទៀត​ថា លោកគ្រី​ឡោ ដែល​បាន​អះ​អាង​ថា ខ្លួន​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដី​ធ្លី​នោះ​ នៅ​ពេល​នេះ​មិន​ទាន់​បាន​បង្ហាញ​ឯក​សារ​ដែល​ពាក់​ព័ន្ធ​នានា​ដែល​បញ្ជាក់​ថា ជា​ម្ចាស់​ដី​នៅ​ឡើយ​ទេ ។

ប្រជាពល​រដ្ឋ​ទាំង​អស់​បាន​ឲ្យដឹង​គ្រប់​ៗគ្នា​ថា ទំនាស់​ដី​ធ្លី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​មក​ដល់​ខែ​កក្កដា ឆ្នាំ​២០០៧ មក​ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១ នេះ​ទើប​តុលាការ​បានចេញ​ដីការ​កោះហៅ​តំណាង​ពលរដ្ឋ​ចំនួន​៦នាក់​ឲ្យចូល​មក​បំភ្លឺ​ថ្ងៃ​សុក្រនេះ​ ៕



ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes