សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

សុខ សោម៉ាវត្តី ល្បីថា មានក្លិន មិនសូវស្រួល


នៅសល់តែ​ ប៉ុន្មានខែទៀតប៉ុណ្ណោះ ឆ្នាំ២០១១ នឹងជិតឃ្លាតឆ្ងាយ ពីយើងទាំងអស់គ្នា ។ នៅក្នុង ឆ្នាំ២០១១នេះ មិនថា អ្នកជំនួញ អ្នកធ្វើការងារ ផ្សេងៗនោះទេ សូម្បីតែផ្នែកសិល្បៈ ក៏បាន ជួបនឹង សំណាងល្អ និងសំណាងមិនល្អផងដែរ ។


យ៉ាងណាម៉ិញ នៅក្នុងពិភពសិល្បៈ របស់ខ្មែរនាពេលបច្ចុប្បន្ន ហាក់បីដូចជា មិនសូវជួបសំណាងល្អ ច្រើនជាងអាក្រក់ទេ ព្រោះតែស្នេហាធ្លាប់ល្អូកល្អិន ចាក់ទឹកមិនលិច ក៏ប្រែទៅជាប្រេះស៊្រាំ ដូចកែវ ត្រូវទឹកក្តៅអីចឹងដែរ ។
តាមការកត់សម្គាល់ គូស្នេហ៍របស់អ្នកសិល្បៈ ជាច្រើន ទាំងចូលរោងការ និងមិនទាន់ចូលរោងការ មានដូចជា លោក ស៊ី សុវត្តិ និងសុខ ស្រីនាង ,លោក សុខ ជំនោ និងសុគន្ធ នីសា , អ្នកនាង ឌុច សុភា និងម្ចាស់ចិត្ត បណ្តូលស្នេហ៍របស់នាង នៅអូស្រ្តាលី ,លោក គង់ វិសាល និងអ្នកនាង ពេជ្រ សេរីរ័ត្ន ជាដើម ។
ថ្មីៗនេះ ពិធីការិនី ដែលមានទេពកោសល្យ ពីកំណីត ខាងក្រម៉ិចក្រម៉ើម ប្រចាំស្ថានីយ ទូរទស្សបាយ័ ន កញ្ញាសុខ សោម៉ាវត្តី ដែលល្បីថា មានស្នេហា ផ្អែមល្ហែម ត្រជាក់ដូចទឹកអម្រឹត ជាមួយ កម្លោះ បណ្តូលស្នេហ៍ លោក ពេជ្រ ដែលជាត្រូវជាកូនប្រុស មន្ត្រីនគរបាលជាន់ខ្ពស់ នៅរាជធានីភ្នំពេញ នោះ ឥឡូវនេះ ក៏មានលេចឮព័ត៌មាន តាមវល្លិ៍តាអើក ថា ធុំក្លិន មិនសូវក្រអូបឈ្ងុយ ដូចទឹកអប់ មកពីប្រទេសបារាំងសោះ ។
ព័ត៌មានពីរឿងអាស្រូវ ធុំក្លិន មិនសូវស្រួលនេះ បន្ទាប់ពីមានពាក្យរសេបរសើប តាមវាយោរធ្លាក់ មក ពីជើងថា កញ្ញាស្រស់សោភា សុខ សោម៉ាវត្តី ថ្វីត្បិតតែមាន សង្សារបណ្តូលចិត្តជាកូនមន្រ្តីនគរបាល 
 ស័ក្តិខ្ពស់មែន តែនៅមានមន្រ្តីធំៗ ផ្សេងទៀត កំពុងតាមសុំប្រឡោមស្នេហ៍ ស្រីស្រស់ម៉ាណាវី រូបនេះ ដោយមិនខ្លាច ក្រែងរអែងចិត្ត សង្សារបណ្តូលចិត្ត របស់នាងតូចតន់ ដែលមាននាមថា លោក ពេជ្រ សោះឡើយ ។
ជាមួយគ្នានោះ ប្រភពពីស្ថានីយទូរទស្សន៍ ដែលនាងកំពុងធ្វើម្នាក់ សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា សុខ សោម៉ាវត្តី កំពុងមានមន្ត្រីធំៗ ស្រឡាញ់ច្រើនមែន ព្រោះមើលម៉ាណាវីតូចតន់រូបនេះ ពីមួយ ថ្ងៃទៅមួយថ្ងៃ កាន់តែស្អាតទៅៗ ហើយកេរ្តិ៍ឈ្មោះ​ ក៏កាន់តែល្បីសុះសាយផងដែរ ។
ប្រភពដដែលនោះ ក៏បានឲ្យដឹងទៀតថា ទោះបីមានអ្នកធំៗ តាមតោងលួងលោមស្នេហ៍ និងចង់ ដណ្តើមនាង ពីមាណព​ ពេជ្រ ក្តី តែពេលនេះ សុខ សោម៉ាវត្តី នៅតែល្អូកល្អិន ជាមួយម្ចាស់ ចិត្ត នាងធម្មតា ។
គួររំលឹកដែរថា ពិធីការិនី សុខ សោម៉ាវត្តី ក្លាយជាតារាជាប់ថ្នាក់ សម្ភារៈនិយម ផ្នែករថយន្តទំនើប ក្រោយពេលដែលនាង ភ្ជាប់ទំនាក់ទំនងជាមួយ លោក ពេជ្រ ដែលជាកូនប្រុស​ មន្រ្តីប៉ូលិសធំនោះ ។ រថយន្តដែលនាងធ្លាប់ជិះ មានដូចជា Range Rover, Prado, Land Cruiser ដែលអ្នក សិល្បៈមួយ ចំនួន មិនអាចធ្វើដូចបាន ។ កាលពីឆ្នាំមុន ក៏មានសារព័ត៌មាន បានផ្សាយថា សុខ សោម៉ាវត្តី ប្តូររថយន្ត មិនក្រោម ១០គ្រឿងឯណោះទេ៕







ពីគេហទំព័រ៖ ដើមអំពិល

No comments:

Post a Comment

yes