សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

ពលរដ្ឋ​បឹងកក់​គ្រោង​ប្ដឹង​ចៅ​សង្កាត់​ស្រះ​ចក​ និង​អធិការ​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចោទ​ពី​បទ​ប្រើ​អំពើ​ហឹង្សា និងឃាត់​ខ្លួន​ពួក​គេ​៣នាក់​ដោយ​ខុស​ច្បាប់​

ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨ ខែតុលា ឆ្នាំ​២០១១ បាន​ព្រមាន​ថា ពួកគាត់​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ចៅ​សង្កាត់​ស្រះ​ចក និង​អធិការ​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​ ចោទ​ពី​បទ​ប្រើ​អំពើ​ហឹង្សា​ និង​ឃាត់​ខ្លួន​ពួក​គាត់​ដោយ​ខុស​ច្បាប់​ និង​វាយ​ស្ដ្រី​ម្នាក់​ដែល​ទើប​កូនខ្ចី​រួចឲ្យ​រង​របួស​ក្នុង​ខណៈ​ពេល​ពួក​គាត់​ព្យាយាម​ថត​យក​ឯក​សារ​ដែល​បាន​បិទ​​ប្រកាស​ជា​សាធារណៈ​នៅ​សាលាសង្កាត់​ស្រះចក ។


 តំណាង​អ្នក​ភូមិ​បឹង​កក់​អ្នក​ស្រី​ ទេព​ វន្នី​បាន​ចោទ​ប្រកាន់​ចៅ​សង្កាត់​ស្រះ​ចក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​ ចៅ​សង្កាត់​ស្រះ​ចក​ លោក​ ឆាយ​ ធីរិទ្ធ​ បាន​គម្រាម​ចាប់​ខ្លួន​ពួក​គាត់​ដាក់​គុក​និង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​បឹង​កក់​ចំនួន​៣នាក់​ឃុំ​ពេញ​មួយ​ថ្ងៃ​នៅ​ប៉ុ​ស្ដិ៍​នគរ​បាល​​ សង្កាត់​ស្រះ​ចក​ ខណៈ​ពេល​ដែល​ពួក​គាត់​ព្យាយាម​ផ្ដិត​យក​សេចក្ដី​ប្រកាស​ជូន​ដំណឹង​របស់​អាជ្ញា​ធរ​ សង្កាត់​ដែល​បាន​បិទ​ជា​សាធារណៈ​នៅ​ការិយាល័យ​ដើម្បី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​បឹងកក់​ដែល​បាន​បង្ហាញ​ពី​ព្រំ​ប្រទល់​ដី​ ដែល​ពលរដ្ឋ​បឹងកក់​ទទួល​បាន​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋ​ាភិបាល​ទំហំ១២,៤៤ហិកតា ធ្វើ​ការ​អភិវឌ្ឍ​ន៍​នៅ​និង​កន្លែង​ដោយ​ខ្លួន​ឯង​នោះ ។


 អ្នក​ស្រី​ទេព​ វន្នី បានឲ្យដឹង​ទៀតថា ក្នុង​ខណៈនោះ​ដែរ​ក៏​មាន​អធិការ​នគរ​បាល​ខណ្ឌ​ដូន​ពេញ​លោក ហ៊ុន សុធី បាន​ស្ទុះ​មក​ធាក់​ស្ដ្រី​ម្នាក់​ដែល​ទើប​នឹង​សម្រាល​កូន​រួច​បណ្ដាល​ឲ្យ​រង​របួស​ផង​ដែរ​ ។ ករណី​នេះ​អ្នក​ស្រី​ ទេព វន្នី​ បាន​អះ​អាង​ថាពួក​គាត់​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ដើមសប្ដាហ៍​ក្រោយ​នេះ​ដើម្បី​ឲ្យ​ជួយ​រក​យុត្ដិធម៌ជូន​ពួក​គាត់​ ។


 ស្ដ្រី​ឈ្មោះ​ ឆេង​ លាភ​ដែល​បាន​អ​ះ​អាង​ថា រូបគាត់​ត្រូវ​បាន​រូប​លោក​ ហ៊ុន សុធី​ អធិការ​ប៉ូលិស​ខណ្ឌ​ដូន​ពេញ​បាន​វាយឲ្យ​រង​របួសនោះ​បាន​បន្ដឲ្យដឹងថា ក្នុងពេល​នោះ​រូប​គាត់​កំពុង​កើតមាន​អាការៈ​ឈឺ​ចុកចាប់​ស្ពឹក​រោយ​នៅ​លើ​ដង​ខ្លួន​ហើយ​ក៏​ មិន​ទាន់​បាន​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ បាន​ដូច​ធម្ម​តា​នៅ​ឡើយ​ទេ ។
ជាមួយគ្នា​នេះ​ដែរ​វរជន​ខ្មែរ​មិន​អាច​ធ្វើការ​ទំនាក់​ទំនង​សុំ​ការ​ឆ្លើយ​តប​ជុំ​វិញ​ករណី​ចោទ​ប្រកាន់​ខាងលើ​នេះ​ពី​លោក​ចៅ​សង្កាត់​ស្រះ​ចក​​ ឆាយ​ ធីរិទ្ធ​ និងលោក​អធិការប៉ូលិសខណ្ឌ​ដូន​ពេញ​ ហ៊ុន សុធី​ បាន​ទេ​នៅ​ថ្ងៃនេះ ៕ 



ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes