សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 18, 2011

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែងតាំង​ជនជាតិ​ចិន​ពីររូប ជា​ទីប្រឹក្សា និង​ជំនួយការ​របស់​លោក ញឹក ប៊ុនឆៃ​

លោក ញឹក​ប៊ុនឆៃ និង​លោក សៀ​ចេន ចាក​គី ប្រធាន​គណៈ
ប្រតិភូ​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ប្រទេស​ចិន ក្នុង​កិច្ចប្រជុំ 
កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១១៕ 
( រូបថត​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច )​

 គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រកាស​តែងតាំង​ជនជាតិ​ចិន​ពីររូប ជា​ទីប្រឹក្សា និង​ជំនួយការ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ​។ ពិធី​ប្រកាស​នោះ បាន​ធ្វើឡើង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ក្រោម​អធិបតីភាព​លោក ញឹក ប៊ុនឆៃ និង​លោក  សៀ​ចេន ចាក​គី ប្រធាន​គណៈប្រតិភូ​អញ្ជើញ​មក​ពី​ក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១១​។

​ក្នុង​ពិធី​ប្រកាស​តែងតាំង​ជនជាតិ​ចិន ជា​ទីប្រឹក្សា និង​ជំនួយការ​របស់​លោក ញឹក ប៊ុនឆៃ ក៏​មាន​អ្នកវិនិយោគ​ចិន​ចំនួន ១០ ក្រុមហ៊ុន សុទ្ធតែ​ឋានៈ ជា​អគ្គនាយក និង​អគ្គនាយករង ចូលរួម​ផង​ដែរ​។​

​លោក សៀ​ចេន ចាក​គី បាន​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅពេលនេះ គឺ​ផ្តោត​ទៅលើ​ចំណុច​សំខាន់ៗ​មួយ​
​ចំនួន ដូចជា​៖ ការ​ចម្រាញ់​ប្រេង និង​ឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ការ​ធ្វើ​វា​រី​អគ្គិសនី វិស័យ​ទេសចរណ៍ និង​រោងចក្រ​តម្លើង​រថយន្ត​។​ល​។ 

​សូមបញ្ជាក់​ថា ប្រតិភូ​ដែល​អញ្ជើញ​មក​ពេល​នេះ គឺ​មាន​អ្នក​វិនិយោគិន​ចិន​ចំនួន ១០ ក្រុមហ៊ុន សុទ្ធ​ជា​អគ្គនាយក និង​អគ្គនាយករង ក្នុង​គោលបំណង​តែ​មួយ​ដូច​គ្នា​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​បានលើកឡើង​ពី​ប្រវត្តិ​រវាង​លោក និង​លោក សៀ​ចេន ចាក​គី ពី​អតីតកាល និង​ការដឹងគុណ​ចំពោះ​លោក ធ្លាប់​ជួយ​ផ្តល់​នូវ​ការគាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រយៈពេល​កន្លងមក​។ 

​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ទៀតថា នៅពេល​អនាគត​សង្ឃឹម​នឹង​ជឿជាក់ថា លោក សៀ​ចេន ចាក​គី នឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បន្ថែមទៀត​។​
​ជាមួយគ្នា​នោះ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ក៏​បាន​ចេញ​សេចក្តីសម្រេច ស្តីពី​ការតែងតាំង​លោក  សៀ​ចេន ចាក​គី និង​លោក ភី​រុម​ណា​ម ថា​វ៉ន ជាទី​ប្រក្សា និង​ជា​ជំនួយការ របស់លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕


BY:CEN

No comments:

Post a Comment

yes