Friday, October 14, 2011
ផឹកស៊ីក្លែមសាច់ឆ្កែកាចសាហាវដូចឆ្កែកាប់គ្នាចាញ់ដេកពេទ្យអ្នកឈ្នះដេកគុក
យុវជន២នាក់រងរបួសរយះផ្ទៃមុខនិងរយះដៃដោយសារយុវជនបីនាក់ទៀតកាប់ឲ្យរបួសខណៈពេលពួកគេផឹកស៊ីក្លែមសាច់ ឆ្កែក្រោយពីមានទំនាស់ពាក្យសំដីជាមួយគ្នាបន្តិចបន្តួចក៏កាប់គ្នាប្រាវអ្នកឈ្នះត្រូវ បានសមត្ថកិច្ចចាប់ញាត់គុកអ្នកចាស់ដេកពេទ្យ។
ហេតុការណ៍នោះកើតឡើងកាលពីម៉ោង២០និង២០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១១នៅចំណុចភូមិបែកចានឃុំបែកចានស្រុកអង្គស្នួលក្រោយពីកើតហេតុរយៈពេលបីថ្ងៃទើបសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍បែកចានសហការជាមួយប៉ូលិសស្រុកចុះស្រាវជ្រាវចាប់ខ្លួនយកមកញាត់គុក។
ជន រងគ្រោះដែលត្រូវគេកាប់ឲ្យរបួសនោះគឺមានឈ្មោះ ឃឿន យ៉ារិទ្ធិ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិពងទឹកឃុំបែកចានស្រុកអង្គស្នួលដោយរងរបួសរយះលើផ្ទៃមុខមួយកាំបិតប៉័ងតោនិងម្នាក់ទៀតឈ្មោះ ឡុង ម៉េងហួរ ហៅបារាំងភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅឃុំបែកចានស្រុកអង្គស្នួលរងរបួសលើខ្នងដៃខាងឆ្វេងមួយកាំបិតតាំងតោ។
ជនដៃដល់ដែលត្រូវចាប់ខ្លួនទី១.មានឈ្មោះ ឃឹម សិហា ហៅ ម៉នភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះ ភូមិពងទឹកឃុំបែកចានស្រុកអង្គស្នួលមានស្រុកកំណើតនៅភូមិកប្បាសឃុំខ្វិតធំស្រុកព្រៃឈរខេត្ត កំពង់ចាម ទី២. ឈ្មោះចៀវ ឈុនីលី ហៅ ជុង ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិពងទឹកឃុំបែកចានស្រុកអង្គស្នួលមានស្រុកកំណើតនៅភូមិព្រៃទុយយាកអង្គ ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺទី៣.មានឈ្មោះ យ៉ាន់ ចន្ទ្រីហៅបឹបភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មរោងចក្រស្នាក់នៅផ្ទះជួលភូមិបែកចានមានស្រុកកំណើតនៅភូមិក្រាំងចេកស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
បើ តាមសមត្ថកិច្ចបាននិយាយថាមុនពេលកើតហេតុភាគីខាងជនរងគ្រោះបាននាំគ្នាទៅផឹកស៊ីក្លែមសាច់ឆ្កែនៅ ហាងលក់សាច់ឆ្កែនៅភូមិបែកចាន។តាមប្រភពព័ត៌មានបន្តថាគូរភាគី ម្ខាងទៀតបានផឹកស៊ីនៅបន្ទប់ជួលរបស់ខ្លួនប៉ុន្តែខ្វះសាច់ក្លែមក៏នាំគ្នាទៅទិញហើយក៏មានរឿងជាមួយអ្នកផឹកនៅក្នុងហាងដែលជាជនរងគ្រោះហើយក៏នាំគ្នាពួកគេទាំងបីនាក់ប្រដាប់ដោយកាំបិតនាំគ្នាដើរទៅស្កាត់ស្ទាក់ផ្លូវរីឯជនរងគ្រោះនៅជិតហាងខណៈនោះពេលដែលផឹកស៊ីចប់ពេលដើរចេញពីហាងបានបន្តិចក៏ត្រូវក្រុមជនដៃដល់ស្ទាក់កាប់ទៅលើជនរងគ្រោះតែម្តងហើយក៏នាំគ្នារត់គេចខ្លួនបាត់ទៅ។
ប្រភពបន្តថារយៈពេលបីថ្ងៃក្រោយមកដោយសារក្រុមដៃដល់ស្មានថាគ្មានអ្នកណាស្គាល់មុខព្រោះពេលកើតហេតុជាពេលយប់ទើបពួកគេមិនគេចទៅឆ្ងាយទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី១៣ខែតុលានេះហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)


No comments:
Post a Comment
yes