Friday, October 14, 2011

ផឹកស៊ី​ក្លែម​សាច់​ឆ្កែ​កាច​សាហាវ​ដូច​ឆ្កែ​កាប់​គ្នា​ចាញ់​ដេក​ពេទ្យ​អ្នក​ឈ្នះ​ដេក​គុក​


 យុវជន​២​នាក់​រង​របួស​រយះ​ផ្ទៃមុខ​និង​រយះ​ដៃ​ដោយសារ​យុវជន​បី​នាក់​ទៀត​កាប់​ឲ្យ​របួស​​ខណៈ​ពេល​ពួកគេ​ផឹកស៊ី​ក្លែម​សាច់ ​ឆ្កែ​ក្រោយ​ពី​មាន​ទំនាស់​ពាក្យ​សំដី​ជា​មួយគ្នា​បន្តិច​បន្តួច​ក៏​កាប់​គ្នា​​ប្រាវ​អ្នក​ឈ្នះ​ត្រូវ ​បាន​សមត្ថកិច្ច​ចាប់​ញាត់​គុក​អ្នក​ចាស់​ដេក​ពេទ្យ​។


 ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង២០និង២០នាទី​យប់​ថ្ងៃទី១០ខែតុលា​ឆ្នាំ២០១១នៅ​ចំណុច​ភូមិ​បែក​ចាន​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ក្រោយពី​កើតហេតុ​រយៈពេល​បី​ថ្ងៃ​ទើប​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​បែក​ចាន​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​យក​មក​ញាត់​គុក។


 ជន រងគ្រោះ​ដែល​ត្រូវ​គេ​កាប់​ឲ្យ​របួស​នោះ​គឺ​មាន​ឈ្មោះ ​ឃឿន ​យ៉ា​រិ​ទ្ធិ​ ភេទ​ប្រុស​អាយុ១៨ឆ្នាំ​មុខរបរ​កម្មករ​រោងច​ក្រ​រស់នៅ​ភូមិ​ពងទឹក​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ដោយ​រង​របួស​រយះ​លើ​ផ្ទៃមុខ​មួយ​កាំបិត​ប៉័ងតោនិង​ម្នាក់ទៀត​ឈ្មោះ​ ឡុង ​ម៉េង​ហួរ​ ហៅ​បារាំង​ភេទ​ប្រុស​អាយុ១៨ឆ្នាំ​មុខរបរ​កម្មករ​រោងច​ក្រ​រស់នៅ​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​រង​របួស​លើ​ខ្នងដៃ​ខាងឆ្វេង​មួយ​កាំបិត​តាំង​តោ។


 ជនដៃដល់​ដែល​ត្រូវ​ចាប់ខ្លួន​ទី១.មានឈ្មោះ ​ឃឹម​ សិ​ហា ហៅ ​ម៉ន​ភេទ​ប្រុស​អាយុ២២ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅផ្ទះ ភូមិ​ពងទឹក​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​មាន​ស្រុកកំណើត​នៅ​ភូមិ​កប្បាស​ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈរ​ខេត្ត កំពង់ចាម ​ទី​២. ឈ្មោះ​ចៀវ​ ឈុ​នី​លី​ ហៅ ​ជុង​ ភេទ​ប្រុស​អាយុ១៨ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ពងទឹក​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ទុយយាកអង្គ​ ស្រុក ​ថ្ពង​ ខេត្ត កំពង់ស្ពឺ​ទី៣.មានឈ្មោះ ​យ៉ាន់​ ច​ន្ទ្រី​ហៅ​បឹ​ប​ភេទ​ប្រុស​អាយុ១៩ឆ្នាំ​មុខរបរ​កម្ម​រោងចក្រ​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​បែក​ចាន​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រាំងចេក​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ។


 បើ តាម​សមត្ថកិច្ច​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ​ភាគី​ខាង​ជនរងគ្រោះ​បាន​នាំគ្នា​ទៅ​ផឹកស៊ី​ក្លែម​សាច់​ឆ្កែ​នៅ ហាង​លក់​សាច់​ឆ្កែ​នៅ​ភូមិ​បែក​ចាន។តាម​ប្រភព​ព័ត៌មាន​បន្តថា​គូរ​ភាគី ម្ខាង​ទៀត​បាន​ផឹកស៊ី​នៅ​បន្ទប់​ជួល​របស់​ខ្លួន​ប៉ុន្តែ​ខ្វះ​សាច់​ក្លែម​ក៏​នាំគ្នា​​ទៅ​ទិញ​ហើយក៏​មានរឿង​ជាមួយ​អ្នក​ផឹក​នៅក្នុង​ហាង​ដែល​ជា​ជនរងគ្រោះ​ហើយក៏​នាំគ្នា​ពួកគេ​ទាំង​បី​នាក់​ប្រដាប់​ដោយ​កាំបិត​​នាំគ្នា​ដើរទៅ​ស្កាត់​ស្ទាក់​ផ្លូវ​រីឯ​ជនរងគ្រោះ​នៅ​ជិត​ហាង​ខណៈនោះ​ពេល​ដែល​ផឹកស៊ី​ចប់​ពេល​ដើរ​ចេញពី​ហាង​បាន​បន្តិច​ក៏​ត្រូវ​ក្រុម​ជន​ដៃដល់​ស្ទាក់​កាប់​ទៅលើ​ជនរងគ្រោះ​តែម្តង​ហើយក៏​នាំគ្នា​រត់​គេចខ្លួន​បាត់ទៅ។


 ប្រភព​បន្ត​ថា​រយៈពេល​បី​ថ្ងៃ​ក្រោយមក​ដោយសារ​ក្រុម​ដៃដល់​ស្មានថា​គ្មាន​អ្នកណា​ស្គាល់​មុខ​ព្រោះ​ពេល​កើតហេតុ​ជា​ពេលយប់​ទើប​ពួកគេ​មិន​គេច​ទៅ​ឆ្ងាយ​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួនបាន​នៅ​ថ្ងៃទី១៣ខែតុលា​នេះ​ហើយ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់៕










ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes