Friday, October 14, 2011
ជិះម៉ូតូទៅជួសឈាមមុនចូលរោងការបុកបង្កាន់ដៃស្ពានធ្លាក់ទឹកបាត់ខ្លួន
យុវជនម្នាក់បានជិះម៉ូតូសង់កូរ៉េមួយគ្រឿងអត់ស្លាកលេខក្នុងគោលបំណងទៅ ខ្ចីម៉ូតូបងប្អូនដើម្បីឌុបគូរដណ្ដឹងទៅជួសឈាមនៅក្រុងភ្នំពេញត្រៀមចូលរោងការតែអកុសលជិះ ម៉ូតូបានពាក់កណ្ដាលផ្លូវស្រាប់តែទៅបុកបង្កាន់ដៃស្ពានចូលទៅក្នុងទឹកព្រែកបាត់ទៅរហូតមកដល់ថ្ងៃទី១៤ខែតុលាឆ្នាំនេះក្រុមគ្រួសារមិនទាន់រកឃើញសពនៅឡើយ។
គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១១ស្ថិតក្នុងភូមិសាស្ត្រ ស្ពានដែកខុំប្រែកតន្លាប់ ស្រុកលើកដែកខេត្តកណ្តាល។
យុវជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះថា ម៉ុង សុភ័ណ្ឌ ភេទ ប្រុសអាយុ ២៧ឆ្នាំនៅភូមិស្ថានដែកឃុំព្រែកទន្លាប់ស្រុកលើកដែក។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថានៅយប់ថ្ងៃនោះគេឃើញជនរងគ្រោះជិះ ម៉ូតូងាកក្រោយក៏ជ្រុលចង្កូតបុកនិងបង្កាន់ដៃស្ពានលាន់សូរយ៉ាងខ្លាំងបណ្តាលឲ្យបុរសរងគ្រោះរូបនោះខ្ទាតចេញពីម៉ូតូធ្លាក់ចូលក្នុងទឹកព្រែកដែលកំពង់ហូរគួចខ្លាំង។គេឃើញមាន ប្រជាពលរដ្ឋព្យាយាមសង្គ្រោះជីវិត ផងតែ ជួយមិនបាន។
ឪពុកជនរងគ្រោះមានឈ្មោះ ថា ណែមម៉ុង បានប្រាប់ ថាកូនប្រុសរបស់គាត់ត្រៀមខ្លួនចូលរោងការនៅថ្ងៃទី៩កើតក្នុងខែធ្នូឆ្នាំ២០១១ខាងមុខតែមុខនិងចូលរោងការម្តាយឪពុកទាំងសងខាងតម្រូវឲ្យកូនៗទាំងពីរនេះជួសឈាមជាមុនសិនពេលចូលរោងការ។តែអកុសលមិនបាន ជួសឈាមផងជួបគ្រោះអកុសលស្លាប់ចោល គូរដណ្ដឹងទាំងភ្នែកស្រស់គួរឲ្យសង្វេគ៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes