Friday, October 14, 2011

ជិះ​ម៉ូតូ​ទៅ​ជួស​ឈាម​មុន​ចូល​រោង​ការ​បុក​បង្កាន់​ដៃ​ស្ពាន​ធ្លាក់​ទឹក​បាត់​ខ្លួន​


 យុវជន​ម្នា​ក់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​អត់​ស្លាក​លេខ​ក្នុង​គោលបំណង​ទៅ ​ខ្ចី​ម៉ូតូ​​បង​ប្អូន​ដើម្បី​ឌុប​គូរ​ដណ្ដឹង​ទៅ​ជួស​ឈាម​នៅ​ក្រុង​ភ្នំពេញ​ត្រៀម​ចូល​រោងការ​តែ​អកុសល​ជិះ​ ម៉ូតូ​បាន​ពាក់​កណ្ដាលផ្លូវ​ស្រាប់តែ​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ចូល​ទៅ​ក្នុង​ទឹក​ព្រែក​បាត់​ទៅ​រហូត​មក​ដល់​ថ្ងៃ​ទី​​១៤​ខែ​តុលា​ឆ្នាំនេះ​ក្រុម​គ្រួសារ​មិនទាន់​រក​ឃើញ​សព​នៅឡើយ​។


 គ្រោះថ្នាក់ខាងលើកើតឡើង​នៅ​វេលា​ម៉ោង៧យប់​ថ្ងៃទី១៣ខែតុលា​ឆ្នាំ២០១១ស្ថិតក្នុង​ភូមិ​សាស្ត្រ​ ស្ពានដែក​ខុំ​ប្រែក​ត​ន្លា​ប់​ ស្រុក​លើកដែក​ខេត្តកណ្តាល។


 យុវជន​រងគ្រោះ​ស្លាប់​បាត់​បង់ជីវិត​មាន​ឈ្មោះថា​ ម៉ុង​ សុ​ភ័​ណ្ឌ​ ភេទ ​ប្រុស​អាយុ ២៧ឆ្នាំ​នៅ​ភូមិស្ថាន​ដែក​ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក​។


 សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា​នៅ​យប់​ថ្ងៃ​នោះ​គេ​ឃើញ​ជនរងគ្រោះ​ជិះ ម៉ូតូ​ងាក​ក្រោយ​ក៏​ជ្រុល​ចង្កូត​បុក​និង​បង្កាន់ដៃស្ពាន​លាន់​សូរ​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​បុរស​រងគ្រោះ​រូប​នោះ​ខ្ទាត​ចេញពី​ម៉ូតូ​ធ្លាក់​​ចូលក្នុង​ទឹក​ព្រែក​ដែល​កំពង់​ហូរ​គួច​ខ្លាំង។គេ​ឃើញ​មាន ប្រជាពលរដ្ឋ​ព្យាយាម​សង្គ្រោះ​ជីវិត ផង​តែ ជួយ​មិនបាន។


 ឪពុក​ជនរងគ្រោះ​មានឈ្មោះ ​ថា ​ណែម​ម៉ុង ​បាន​ប្រាប់ ថា​កូនប្រុស​របស់​គាត់​ត្រៀមខ្លួន​ចូល​រោងការ​នៅ​ថ្ងៃទី៩កើត​ក្នុង​ខែធ្នូ​ឆ្នាំ២០១១ខាង​មុខតែ​មុខ​និង​ចូល​រោងការ​ម្តាយ​ឪពុក​ទាំងសងខាង​តម្រូវ​ឲ្យ​កូនៗទាំងពីរ​នេះ​ជួស​ឈាម​ជា​មុនសិន​ពេល​ចូល​រោង​ការ។តែ​អកុសល​មិនបាន ជួស​ឈាម​ផង​ជួប​គ្រោះ​អកុសល​ស្លាប់​ចោល គូរ​ដណ្ដឹង​ទាំង​ភ្នែក​ស្រស់​គួរ​ឲ្យ​សង្វេគ៕








ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes