សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 12, 2011

កម្ពុជា​-​ថៃ គ្រោង​ជួប​ប្រជុំ​ពិភាក្សា​ជា​ថ្មី​ពី​បញ្ហា​យក​ប្រេង​ ឧស្ម័ន​ក្នុង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ឆាប់ៗ​នេះ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​វិបត្តិ​គ្រោះ​ទឹក​ជំនន់​


 មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​បាន​ប្រកាស​សារ​ជា​ថ្មី​ទៀត​ថា ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​ពិភាក្សា​​ជា​មួយ​រដ្ឋា​ភិបាល​ថៃ​អំពី​ការ​ទាញ​យក​ផល​ប្រេង​ និង​ឧស្ម័ន​នៅ​តំបន់​​សមុទ្រ​ត្រួត​ស៊ី​គ្នា បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ធ្វើ​​ការ​ដោះ​ស្រាយ​វិបត្តិ​ទឹក​ជំនន់​រួច​រាល់​នៅ​ឆ្នាំ​២០១១​នេះ។


 ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​គ្រប់​​គ្រង​ប្រេង​កាត​កម្ពុជា​បាន​ថ្លែង​​នៅ​ក្នុង​ពិធី​​បិទ​សន្និសីទ​ពាណិជ្ជ​កម្ម​វិនិយោគ​ឆ្នាំ​២០១១ បញ្ហា​ប្រឈម​ជា​សាកល​ និង​ការ​ឆ្លើយ​តប​របស់​កម្ពុជា​​ថា កម្ពុជា ថៃ បាន​ត្រៀម​ខ្លួន​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​អំពី​ប្រេង​ ឧស្ម័ន​នេះ​រួច​ហើយ ប៉ុន្តែ​ការ​ពិភាក្សា​គ្នា​នេះ​អាច​នឹង​រៀប​ចំ​នា​ពេល​ខ្លី​ខាង​មុខ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់​រួច​រាល់​អស់​សិន។


 បណ្ឌិត​សភា​ចារ្យ សុខ​ អាន បាន​បញ្ជាក់​ថា កម្ពុជា​ពេល​នេះ​​ត្រូវ​ការ​ចាំ​បាច់​ ត្រូវ​ការ​ចំណូល​ពី​ប្រេង ឧស្ម័ន មក​ជួយ​ទ្រ​ទ្រង់​សេដ្ឋ​កិច្ច​ជាតិ ដើម្បី​ធ្វើ​ការ​កែ​សម្រួល​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ ដូច​ជា​កសាង​ផ្លូវ សាលា​រៀន មន្ទីរ​ពេទ្យ ស្ពាន និង​ចំណាយ​ផ្សេងៗ​ទៀត ពី​ព្រោះ​ប្រេង​ឧស្ម័ន ត្រូវ​តែ​គាំ​ទ្រ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ដែល​បាន​ផ្ដល់​ធន​ធាន​អរូបិយ​មួយ ទន្ទឹម​នឹង​នេះ​ចំណូល​ពី​ប្រេង ឧស្ម័ន​នឹង​អាច​ជួយ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នា​ពេល​ខាង​មុខ។


 បណ្ឌិត​សភា​ចារ្យ សុខ​ អាន បន្ត​ថា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល​​ និង​ជា​អ្នក​សម្រេច​ចិត្ត​ទៅ​លើ​ការ​ចំណូល​ និង​ចំណាយ​ពី​ប្រេង​ឧស្ម័ន​ និង​មាន​ជីវ​សាស្ត្រ​សេនា​ធិការ​មួយ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ឯក​ឧត្តម គាត ឈន់ ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​​វត្ថុ​ជា​អ្នក​កាន់​។ ក្នុង​ពេល​នេះ​កម្ពុជា​បាន​​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​មួយ​ចំនួន ហើយ​ទន្ទឹម​នឹង​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ទម្រង់​មួយ ដែល​​សម​ស្រប​ ដើម្បី​ធានា​សម្រេច​ឲ្យ​បាន​​ផល​មួយ​ដ៏​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា។


 សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១១​នេះ ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​​មក​កាន់​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​ថ្ងៃ​លោក​ស្រី យីង​ ឡាក់ នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្មី បាន​​ព្រម​ព្រៀង​​គ្នា​ជា​មួយ​សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ថា នឹង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​​ឡើង​វិញ អំពី​ប្រេង​ ឧស្ម័ន បន្ទាប់​ពី​បាន​កក​ស្ទះ​​នា​ពេល​កន្លង​មក បន្ទាប់​ពី​បាន​ផ្លាស់​ប្ដូរ​​មេ​​ដឹក​នាំ​រដ្ឋា​ភិបាល​ថៃ។


 កាល​ពី​ពេល​ថ្មីៗ​នេះ​ឯក​ឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អាជ្ញា​ធរ​​ជាតិ​គ្រប់​គ្រង​ប្រេង​កាត​ ឧស្ម័ន​​​​កម្ពុជា មាន​ប្រសាសន៍​ថា ការ​អនុ​វត្តន៍​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត​ឧស្ម័ន​កម្ពុជា​មាន​ភាព​ស្មុគ​ស្មាញ និង​ពិបាក​ក្នុង​ការ​តាក់​តែង​ ហេតុ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អាច​នឹង​បង្កើត​បាន​នៅ​មុខ​ពេល​កម្ពុជា​​គ្រោង​ទាញ​យក​ប្រេង ឧស្ម័ន​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ​បាន​ឬ​ទេ​ជា​លើក​ដំបូង​៕






ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes