សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 10, 2011

សហ​ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ឆ្លើយ​តប​ទៅនឹង​ការ​រិះគន់​

លោក Andrew Cayley សហ​ព្រះរាជ​អាជ្ញា​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។ 
រូប​ថត ហេង ជីវ័ន

សហ​ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ក្តី​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ បាន​វាយ​បកតប​នឹង​ការ​រិះគន់​ កាល​ពី​ពេលថ្មីៗ​ដោយ​បាន​បញ្ជាក់​ជា​ថ្មី​ អំពី​ការ​តាំងចិត្ត​របស់​ពួកគេ ​ចំពោះ​ឯករាជ​​ភាព អធិបតេយ្យ​ភាព និង​ភាព​មិន​លម្អៀង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ​។


អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(HRW)​ពី​សប្តាហ៍​មុន​បាន​អំពាវនាវ​ឲ្យ​លោក Siegfried Blunk និង​លោក យូ ប៊ុនឡេង សហ​ចៅក្រម​ស៊ើប​អង្កេត​លាលែង​ពី​តំណែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​វែង​មួយ​ដែល​បរិយាយ​ពី​ទង្វើ​ខុសឆ្គង ​និង​ច្បាប់​នៅ​តុលាការ​កូន​កាត់​នេះ។


ខណៈ​សេចក្តី​ថ្លែង​ការណ៍​នេះ​ផ្តោត​ទៅ​លើ​លោក Blunk និង​លោក យូ ប៊ុនឡេងវា​ក៏​មាន​ពាក្យ​ពេចន៍​ផ្តោត​ខ្លាំងៗ ​ទៅលើ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ដទៃ​ទៀត និង​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​តុលាការ​មួយ​នេះដែរ។


ក្នុង​សេចក្តី​ថ្លែង​ការណ៍​ HRW បាន​សរសេរ​ថា៖ «​ការ​សម្រេច​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​លោក ហ៊ុន សែន សហ​ព្រះ​រាជ​អាជ្ញា​កម្ពុជា លោកស្រី ជា លាង​ បាន​ខិតខំ​រារាំង​ការ​ចោទ​ប្រកាន់​[ក្នុង​សំណុំ​រឿង ០០៣-០០៤] ដោយ​អះអាង​ថា ជន​សង្ស័យ​ពុំ​ស្រប​នឹង​និយមន័យ​ នៃ​ពាក្យ​«អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត»​ក្រោម​ច្បាប់​របស់ អ.វ.ត.ក»។


សហព្រះរាជ​អាជ្ញា​ជាតិ លោក​ស្រី ជា លាង​ និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក Andrew Cayley ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ជុំវិញ​ករណី០០៣។ លោក Cayley ​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​តែ​ឯង។


ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​ពី​សប្តាហ៍​មុន​របស់ HRW លោក Cayley បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​មាន​បុគ្គលិក និង​មន្ត្រី​ប្តេជ្ញា ​ដែល​ត្រឹមត្រូវ​ជា​ច្រើន​រូប​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​តុលាការ​នោះ។


លោក Cayley ​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​សូម​សង្កត់​ធ្ងន់​នា​ពេល​នេះ​ថា មុន​ពេល​ធ្វើ​ការ​តាំង​ចិត្ត​ណា​មួយ យើង​គួរ​ពិនិត្យ​មើល​ទៅ​លើ​ការងារ​របស់​តុលាការ​ជា​រួម ហើយ​ការងារ​របស់​តុលាការ​នៅ​ពុំទាន់​បញ្ចប់​នៅ​ឡើយ​»។


សេចក្តី​ថ្លែង​ការណ៍​របស់​សហព្រះ​រាជ​អាជ្ញា​នៅ​ថ្ងៃ​សុក្រ​បញ្ជាក់​ថា សហ​ព្រះ​រាជ​អាជ្ញា​ត្រូវតែ​មាន​ឯករាជ​ភាព​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ខ្លួន​ និង​ត្រូវ​អនុវត្ត​ក្នុង​អធិបតេយ្យ​ភាព និង​មិន​លម្អៀង។


​​សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​សរសេរ​បន្ត​ថា៖ ​«នា​ថ្ងៃ​នេះ ការិយាល័យ​របស់​យើង​ជាមួយ​នឹង​ការ​ជួយ​គាំទ្រ​ពេញ​ទំហឹង​ពី​បុគ្គលិក​របស់​យើង ​ទាំង​កម្ពុជា និង​ទាំង​បរទេស។​ សូម​បញ្ជាក់​ជា​ថ្មី​អំ​ពី​ការ​តាំង​ចិត្ត​ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ទៅ​តាម​មនសិការ និង​សុចរិតភាព ហើយ​និង​ជួយ​លើក​តម្កើង​គោល​ការណ៍​នៃ​ច្បាប់»៕






ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes