សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 4, 2011

សមត្ថកិច្ច​ចម្រុះ​ឡោមព័ទ្ធ​​ភូមិ​គ្រឹះ​​ទីប្រឹក្សា​ថ្នាក់​ដឹក​នាំ​សង្ស័យ​មាន​លាក់​ឈើ​គ្រញូង


 នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​គឺ ប៊ុនរ៉ា ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ដឹក​នាំ​កម្លាំង ចុះ​ឆែកឆេរ​ទីតាំង​ភូមិ​គ្រឹះ​មួយ​កន្លែង ដែល​សង្ស័យ​ថា​មាន​លាក់​ទុក​ឈើ​គ្រញូង​ខុស​ច្បាប់។


 សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ថា ម្ចាស់​ភូមិ​គ្រឹះ​មាន​ឈ្មោះគឺ ប៊ុនរ៉ា ជា​ទីប្រឹក្សា​ថ្នាក់​ដឹក​នាំ​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ។


 ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គម្រោង​ប្រតិបត្តិ​ការ​បង្រ្កាប​នោះ សមត្ថកិច្ច​បាន​ឃ្លាំ​មើល និង​សង្ស័យ​ថា​ទីតាំង​នោះ​មាន​បង្កប់​លាក់​ឈើគ្រញូង​ខុស​ច្បាប់ ស្រាប់​តែ​ពេល​ចេញ​ប្រតិបត្តិការ​ឃើញ មាន​ម៉ូតូ​មួយ​គ្រឿង​ឈប់​នៅ​ខាង​មុខ​ផ្ទះ​និង​មាន​ឈើ​គ្រញូង​២​ដុំ​នៅ​លើ​ម៉ូតូ​នោះ​ផង​ដែរ។ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​បាន​រត់​គេច​ខ្លួន​បាត់។


 នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​៣ វិច្ឆិកា នេះ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​ឆែកឆេរ​ទី​តាំង​ភូមិ​គ្រឹះ​នោះ​នៅ​ឡើយ​ទេ ដោយ​សមត្ថកិច្ច​បាន​ហាម​អ្នក​កាសែត​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​នោះ៕










ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes