សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 4, 2011

គ​.​ជ​.​ប​. សម្រេច​លុបឈ្មោះ​ជនបរទេស ១៩ នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត​

 បន្ទាប់ពី​បើក​សវនាការ​ អស់​រយៈពេល​ជាង ២ម៉ោង នា​ថ្ងៃ​ទី​៣​វិច្ឆិកា ឆ្នាំ​២០១១ ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប​. បាន​សម្រេច​លុបឈ្មោះ​អ្នកបោះឆ្នោត​ ចំនួន ១៩នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង និង​រក្សា​ទុក​ឈ្មោះ​អ្នក​បោះឆ្នោត​ ចំនួន ៣៩នាក់ នៅក្នុង​បញ្ជី​បោះឆ្នោត​ដំបូង នៅ​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ នេះ​បើ​តាម​សេចក្តីប្រកាស​ របស់ គ​.​ជ​.​ប​.​។​


 ការសម្រេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. យ៉ាង​ដូច្នេះ បាន​ធ្វើឡើង ក្រោយពី​មាន​ពាក្យបណ្តឹង​ជំទាស់​សុំ​លុបឈ្មោះ​ជនបរទេស ចំនួន ៥៨នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង​។​

 កាលពី​ថ្ងៃ​ទី​២៧​តុលា ឆ្នាំ​២០១១ តំណាង​គណបក្ស​សម​រង្ស៊ី បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់ មក គ​.​ជ​.​ប​. ដែល​ប្តឹង​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច ​របស់​ក្រុមប្រឹក្សា​ឃុំ​កំពង់​លួង សុំ​លុបឈ្មោះ​អ្នកបោះឆ្នោត ចំនួន ៥៨នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១១ ដោយ​ចោទ​ថា អ្នក​ទាំងនោះ ជា​ជនបរទេស (ជនជាតិ​វៀតណាម)៕



BY:CEN

No comments:

Post a Comment

yes