Saturday, November 19, 2011
ដើមជ្រៃ និងដើមរាំងនៅតែមានហាងឆេងនាំទៅវៀតណាម
ប៉ុន្មានឆ្នាំចុងក្រោយនេះនៅខេត្តកំពត និងខេត្តកែបក្រុមឈ្មួញនៅតែបន្តដើរទិញដើមរាំង និងដើមជ្រៃជាហូរហែដឹកតាមរថយន្តទៅប្រទេសវៀតណាមដែលគេមើលឃើញដើមឈើទាំង២ប្រភេទនេះនៅតែ មានតម្លៃខ្ពស់ ហើយការរកទិញមិនបានទៀតផង។
មានការកត់សំគាល់ថា ប៉ុន្មានឆ្នាំមុននោះគេប្រមូលទិញដើមចំប៉ី ក្រោយមកទៀតគេទិញដើមរាំងនៅតាមវត្តអារាមធ្វើឱ្យតាអាចារ្យទាស់គ្នាស្ទើរគ្រប់ទីអារាម ដោយសារតែដណ្តើមគ្នាលក់ដើមរាំង ដែលមានអាយុកាលរាប់រយឆ្នាំនិងជារបស់គរុភណ្ឌ តែឥឡូវគេដើរទិញដើមជ្រៃវិញម្តង។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៦ វិច្ឆិកា ក្រុមឈ្មួញបានទិញដើមជ្រៃមួយដើមយ៉ាងធំពីពលរដ្ឋមួយគ្រួសារនៅភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស។ តាមដំណឹងថា ដើមជ្រៃដែលក្រុមឈ្មួញដឹកតាមគោយន្តច្នៃនោះមានតំលៃ៦០មឺុនរៀល ហើយឈ្នួលអ្នកជីកយកចេញពីដីតំលៃ៤០ម៉ឺនរៀល។
ការជីកដើមជ្រៃដឹកយកទៅដាក់ទូកវៀតណាមនៅជិតភ្នំល្ងដើម្បីដឹកទៅវៀតណាម បើតាមប្រភពថា គេឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយមាសមកក្រវែលមើលដែរ តែមិនដឹងក្រុមឈ្មួញ និងមន្ត្រីរដ្ឋបាលព្រៃឈើចរចាត្រូវរ៉ូវគ្នាយ៉ាងម៉េចទេ បានជាមេព្រៃថយទៅវិញ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes