សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 7, 2011

យុទ្ធនាការ១សប្តាហ៍របស់តំណាងសហគមន៍ព្រៃឡង់បានចាប់ផ្តើមដោយមិន មានការបង្ក្រាប

តំណាងសហគមន៍ការពារព្រៃឡង់មកពីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង បានធ្វើ​​យុទ្ធនា
ការចូលទៅក្នុងព្រៃឡង់ដើម្បីទប់ស្កាត់បទល្មើស និងការកាប់ឈើខុសច្បាប់។ ដោយយុទ្ធនាការ
នេះបានចាប់ផ្តើមធ្វើពីថ្ងៃទី០៧ វិច្ឆិកាដល់ថ្ងៃទី១៣ វិច្ឆិកា ។

បើតាមមន្ត្រីសមាគម អាដហុក លោក កែ ផុស ដែលបានចុះទៅឃ្លាំមើលសកម្មភាពធ្វើយុទ្ធនាការ
របស់តំណាងសហគមន៍ព្រៃឡង់ បានអោយដឹងថា ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តកំពង់ធំ បាន
ធ្វើដំណើរចូលទៅក្នុងព្រៃឡង់ដោយថ្មើរជើងនៅថ្ងៃទី០៧វិច្ឆិកា ។ ចំណែកតំណាងសហគមន៍មក
ពីខេត្តព្រះវិហារ ក្រចេះ និងស្ទឹងត្រែងជាច្រើននាក់ ក៍បានធ្វើដំណើរចូលទៅក្នុងព្រៃឡង់ផងដែរ
កាលពីថ្ងៃទី០៦ វិច្ឆិកា ម្សិលមិញ។

មន្ត្រីសមាគម អាដហុក ដដែលបានបន្តថា នៅមិនទាន់ទទួលបានព័ត៍មានពីការហាមឃាត់ ឬរារាំង
ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់នៅឡើយទេ។ ដោយប្រជាពលរដ្ឋបានបន្តដំណើរចូលទៅក្នុង
ព្រៃបាត់អស់ហើយ។ ពេលនេះសូម្បីតែទូរស័ព្ទក៍មិនអាចទំនាក់ទំនងពួកគាត់បានទេ។

លោក ផាន់ សុផេន​ ស្នងការនគរបាលខេត្តកំពង់ធំ បានអោយដឹងថា នៅក្នុងខេត្តកំពង់ធំ មានសហ
គ្រាសយួន ហើយកន្លងមកប្រជាពលរដ្ឋសហគមន៍គាត់ចេះតែចង់សុំគេចូលមើល តែបើចូលមើល
ទាល់តែមានច្បាប់អនុញ្ញាត្រឹមត្រូវពីក្រុមហ៊ុនរបស់គេសិន បើមិននមានគឺមិនអោយចូលទេ
ពីព្រោះខ្លាចមានបញ្ហាកើតឡើង។

លោកស្នងការនគរបាលខេត្តកំពង់ធំបានបញ្ឆាក់ថា បើសិនជាមានការប្រមូលផ្តុំគ្នា ដែលពួកគាត់ធ្វើ
ក្នុងគោលបំណងអ្វី ​មិនមានគោលបំណងអ្វីនោះ ទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ។ មិនមាន
របាយការណ៍បញ្ឆូនមកថា មានការរារាំងនោះទេ។ ដោយមានប្រជាពលរដ្ឋមកពីខេត្តស្ទឹងត្រែង
ក្រចេះ ព្រះវិហារ និងកំពុង បានចូលទៅក្នុងព្រៃហើយ។​ ដោយលោកកំពុងតែអោយខាងអាជ្ញាធរ
ស្រុក ឃុំតាមដានសភាពការណ៍នេះ និងពិនិត្យមើលឡើងវិញ។

ការធ្វើដំណើរចូលទៅក្នុងព្រៃឡង់របស់ប្រជាពលរដ្ឋដោយបានបំបែកគ្នាជាក្រុមនេះពួកគាត់ និងធ្វើ
ការជួបជុំគ្នានៅចំណុចដំណាក់មៀន ដែលមានចំងាយប្រមានជា៥០គីឡូម៉ែត្រពីស្រុកសណ្តាន់។ 
បន្ទាប់មកពួកគាត់ និងធ្វើសកម្មភាពចុះល្បាតនៅក្នុងតំបន់ព្រៃឡង់ ជាពិសេសគឺនៅក្នុងតំបន់
អូរច្រោក ដែលប្រជាពលរដ្ឋអះអាងថា ជាទីតាំងដែលមានបទល្មើសការកាប់ឈើច្រើនបំផុត។ 
ហើយការធ្វយុទ្ធនាការរបស់ប្រជាពលរដ្ឋព្រៃឡង់ និងបញ្ចប់សកម្មភាពរបស់ខ្លួននៅថ្ងៃទី១៣ វិច្ឆិកា។ បន្ទាប៉ពីបញ្ចប់យុទ្ធនាការនេះប្រជាពលរដ្ឋ និងតំណាងសហគមន៍ព្រៃឡង់ និងបង្ហាពីលទ្ធ
ផលរបស់ពួកគាត់ នៃការចុះធ្វើយុទ្ធនាការបង្រ្កាបបទល្មើស ក្នុងព្រៃឡង់ ទៅដល់តំណាងរាស្ត្រ 
អាជ្ញាធរមូលដ្ឋាន តំណាងរាជរដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅ
ក្នុងវេទិកា សាធារណៈមួយ ដែលនិងរៀបចំឡើងដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្ស នៅទីលាន
ប្រជាធិបតេយ្យ ក្នុងទីរួមស្រុកសណ្តាន់ ខេត្តកំពង់ធំ​នៅថ្ងៃទី១៤ វិច្ឆិកា ៕ 

No comments:

Post a Comment

yes