សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 5, 2011

ឆេះ​ផ្ទះ​​អស់​មួយ​ខ្នង​ទាំង​ព្រឹក​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​​ហ្មត់ទាំង​ស្រុង​


លំ​នៅ​ឋាន​របស់​លោក​ឌុច សំ​អាន ​អាយុ​៥២​ឆ្នាំ ដែល​ជា​មន្ត្រី​ក្រុម​​ប្រឹក្សា​សង្កាត់​និរោធ ​ស្ថិត​នៅ​ភូមិ​បឹង​ឈូក​ សង្កាត់​​​និរោធ ​ខណ្ឌ​មាន​ជ័យ បាន​ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះ​អស់​ហ្មត់​គ្មាន​សល់​តែ​មួយ​ប៉​​ប្រិច​ភ្នែក​ប៉ុណ្ណោះ​​​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០១១​។


លោក​ឌុច សំ​អាន​​ ដែល​ជា​ម្ចាស់​លំ​នៅ​ឋាន​​​មាន​ប្រ​សាសន៍​ថា នៅ​ព្រឹក​​កើត​ហេតុ​នោះ​រូប​លោក និង​កូន​​ធំៗ​បាន​ចេញ​​ទៅ​ប្រ​កប​ការងារ​​​នៅ​​ខាង​ក្រៅ​ផ្ទះ​​​ទាំង​អស់​គ្នា​​​ នៅ​សល់​​តែ​ជី​ដូន​ម្នាក់​ចាំ​ផ្ទះ​ប៉ុណ្ណោះ​។ ​ខណៈ​ពេល​​កើត​ហេតុ​នោះ​ ជី​ដូន​​ ដែល​នៅ​​ចាំ​ផ្ទះ​​​បាន​ចេញ​​ទៅ​រក​ទិញ​អាហារ​​ហូប​ពេល​​ព្រឹក​​ ដូច្នេះ​មាន​ន័យ​ថា ពេល​​អគ្គិ​ភ័យ​កើត​ឡើង​ គឺ​គ្មាន​នរ​ណា​នៅ​ផ្ទះ​ឡើយ។ ​​ចំពោះ​អគ្គិ​ភ័យ​នេះ​ មាន​ការ​សន្និ​ដ្ឋាន​​ថា ផ្តើម​ឡើង​ពី​​ទុស្សេ​ចរន្ត​អគ្គ​ិសនី​​ ហើយ​សម្ភារ​ទ្រព្យ​សម្បត្តិ​​រួម​​​ជា​មួយ​ឯក​សារ​ផ្សេង​ៗ ទាំង​អស់​ត្រូវ​ព្រះ​អគ្គី​លេប​ត្រ​បាក់​​អស់​គ្មាន​សល់​ឡើយ​។


លំ​នៅ​ឋាន​ដែល​​រង​​ការ​ខូច​ខាត​ទាំាង​ស្រុង​នេះ​ធ្វើ​អំពី​ឥដ្ឋ​ក្រោម​​ប្រក​់ស័ង្ក​សី​​​​។ ​មាន​ទំ​ហំ​​ទទឹង​ និង​បណ្តោយ​​ជាង​១០​ម៉ែត្រ៤​ជ្រុង​។​ សូម​បញ្ជាក់​ថា មូល​ហេតុ​ដែល​អណ្តាត​ភ្លើង​ឆាប​ឆេះ​លំ​នៅ​ឋាន​ខាង​លើ​នេះ​​រហ័ស​ គឺ​ដោយ​​សារ​​​ផ្ទះ​​បែរ​មុខ​ទៅ​ទន្លេ​​ ស្រប​ពេល​រដូវនេះ​ជា​រដូវ​រំ​ហើយ​ផង​​។ រី​ឯ​លំ​នៅ​ឋាន​​ផ្សេងៗ​ទៀត អណ្តាត​ភ្លើង​​​មិន​ឆាប​ឆេះ​រាល​ដាល​ឆ្លង​ដល់​ ដោយ​សារ​​​ឃ្លាត​​ឆ្ងាយ​ពី​ផ្ទះ​​ដែល​ឆេះ​នោះ​។ និង​​ម្យ៉ាង​​​​ទៀត ​ដោយ​សារ​​បាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ ដែល​ប្រ​ចាំ​​ការ​នៅ​ខណ្ឌ​​មាន​ជ័យ​ ចេញ​អន្ត​រា​គម​ន៍​បាញ់​ពន្លត់​​​​​ទាន់​ពេល​។


ក្នុង​ខណៈ​ពេល​កើត​មាន​អគ្គិ​ភ័យ​ គេ​ឃើញ​មាន​​លោក​គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ​​ចុះ​​ភ្លាមៗ ដោយ​នាំ​យក​អំណោយ​មនុស្ស​ធម៌​​កាក​បាទ​ក្រ​ហម​​​ទៅ​ចែក​ជូន​​ផង​ដែរ​​៕






ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes