សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 5, 2011

បាក់ច្រាំងទន្លេបាសាក់ ផ្ទះល្វែង3ខ្នងធ្លាក់ចូលក្នុងទន្លេ


  លំនៅឋាន​​​ប្រជាពលរដ្ឋ​​​ធ្វើ​​​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ចំនួន៣​ខ្នង​​នៅជាប់ច្រាំង​ទន្លេ​​​បាសាក់ ស្ថិត​នៅ​ភូមិកំពង់​ព្រីង​ ឃុំសិត្បូ ​ស្រុក​​ស្អាង​​ បានរអិល​​​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​ដោយ​សារ​​តែ​ ទឹកហូរ​ច្រោះ​ដី​​​​
កាល​ពី​​ម៉ោង​៦ ​និង​៣០នាទី​ព្រលប់ថ្ងៃទី៣ ​វិច្ឆិកា ​។

 ទោះបីជាបែបណា នៅក្នុង​ហេតុការណ៍នេះ​​មិនប​ណ្តាល​​ឱ្យ​ម្ចាស់​ផ្ទះ​ស្លាប់​ឬ​រង​របួស​ឡើយ ​ដោយស​ារ​តែ​ម្ចាស់​​ផ្ទះ​បាន​ដឹង​មុន មានការប្រុង​​ប្រយ័ត្ន​ និងបាន​ជញ្ជូន​​សម្ភារ​ប្រើប្រាស់​​ទ្រព្យ​សម្បត្តិ​​ចេញ
មុន​ហេតុការណ៍​​កើតឡើង ។ ជា​មួយ​គ្នានេះដែរ យ៉ាងហោច​ណាស់ប្រជា​ពលរដ្ឋ​​​៦គ្រួសារ​​ដែល
មានផ្ទះនៅជាប់​គ្នាកំពុង​រើជញ្ជូន​​ ទ្រព្យ​​​សម្បត្តិ​​ចេញពីផ្ទះ​ ព្រោះ​​ខ្លាចបាក់ច្រាំង​បន្ត​​ដល់​ផ្ទះរបស់
គាត់ទៀត ។

 ទោះបីជាបែបណា នៅក្នុង​ហេតុការណ៍នេះ​​មិនប​ណ្តាល​​ឱ្យ​ម្ចាស់​ផ្ទះ​ស្លាប់​ឬ​រង​របួស​ឡើយ ​ដោយស​ារ​តែ​ម្ចាស់​​ផ្ទះ​បាន​ដឹង​មុន មានការប្រុង​​ប្រយ័ត្ន​ និងបាន​ជញ្ជូន​​សម្ភារ​ប្រើប្រាស់​​ទ្រព្យ​សម្បត្តិ​​ចេញមុន​ហេតុការណ៍​​កើតឡើង ។ ជា​មួយ​គ្នានេះដែរ យ៉ាងហោច​ណាស់ប្រជា​ពលរដ្ឋ​​​៦គ្រួសារ​​ដែលមានផ្ទះនៅជាប់​គ្នាកំពុង​រើជញ្ជូន​​ ទ្រព្យ​​​សម្បត្តិ​​ចេញពីផ្ទះ​ ព្រោះ​​ខ្លាចបាក់ច្រាំង​បន្ត​​ដល់​ផ្ទះរបស់គាត់ទៀត ។

 ប្រភព​ពី​អាជ្ញាធរ​ភូមិ-ឃុំ​​ ក៏ដូចជា​ប្រជា​ពល​រដ្ឋ​​នៅទីនោះ​បានឱ្យ​ដឹងថា ​មូលហេតុ​​ដែល​បណ្តាល​ឱ្យ​ច្រាំង​រអិលបាក់ គឺ​មកពីចរន្ត​ទឹកហូរ​បុក​ចំ​ខ្លាំង​ធ្វើឱ្យ​រូង​ដីខាងក្រោម​ នៅពេល​​ទឹក​​​ស្រកបណ្តាលឱ្យ​បាក់ច្រាំង​ចូល​ទៅក្នុងទន្លេ​តែ​ម្តង ហើយផ្ទះ​ទាំងនោះធ្វើ​ចូលទៅក្នុង​ទន្លេ​ផ្នែក​​ខាង​ក្រោយ​ ចំណែក​​ផ្នែក​ខាងមុខ គឺនៅ​ជាប់ផ្លូវ​​​ជាតិ​លេខ​២១A ។ ច្រាំង​ដែលបាក់​មាន​ប្រវែង​ប្រមាណ​២០ម៉ែត្រ ។

 បើ​តាម​ម្ចាស់​ផ្ទះ​ខាង​លើ​បានឱ្យ​ដឹង​​ថា ​នៅ​ព្រឹក​ថ្ងៃទី៣ វិច្ឆិកា ពួកគាត់បានឃើញ​​ដី​ខាង​មុខ​ផ្ទះជាប់​​ផ្លូវ​ជាតិ​មានស្នាម​ប្រះតូច​រហូត​​ដល់​រសៀល​ថ្ងៃដដែល​ស្រាប់តែស្នាម​ប្រះដីនោះ​កាន់តែ​ធំ​ឡើងៗ ហើយ​ពួកគាត់​បានចាប់ផ្តើម​ជញ្ជូន​សម្ភារ​​ប្រើប្រាស់​​ទ្រព្យសម្បត្តិ​​ចេញពីក្នុង​ផ្ទះ​អស់ ។ លុះ​ដល់​វេលាម៉ោង​៦​ និង​៣០នាទី​ព្រលប់ ទើប​រអិល​ដីបាក់ច្រាំ​ង​នាំ​យ​ក​ទាំង​ផ្ទះ​បីខ្នង​ខាង​លើ​​ចូលទៅ​​ក្នុងទន្លេ​​តែម្តង ។

 ប្រជាពលរដ្ឋ​​ដែល​​មានលំនៅ​ឋាន​នៅក្បែរ​​ៗ​នោះ​កំពុង​ព្រួយបារម្ភ​​នាំគ្នាជញ្ជូន​ទ្រព្យសម្បត្តិ​​​របស់ខ្លួន​ចេញពី​​ក្នុង​ផ្ទះ​​ផង​ដែរ ព្រោះ​ខ្លាច​បាក់​ច្រាំង​បន្តទៀត ។ ផ្លូវជាតិ​លេខ២១A ក្នុង​ភូមិ​កំពង់ព្រីងអាច​នឹង​បាក់ធ្លាក់ចូល​​ក្នុង​ទន្លេ​​ ព្រោះ​​ផ្លូវ​​ និងទន្លេ​នៅជាប់គ្នា​ ហើយខ្សែ​ទឹកបាន​ហូរ​បុក​មកចំ​ខ្លាំង​ទៀត បើគ្មានវិធាន​ការ​ទេ ផ្លូវ​នោះ​នឹង​បាក់​ធ្លាក់​ចូលក្នុង​ទឹក​ទន្លេអស់មិនខាន ៕




ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes