សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 5, 2011

កម្មករកម្ពុជា ២៤ នាក់ បានវិលត្រឡប់មកដល់ភ្នំពេញវិញហើយ នៅព្រឹកថ្ងៃទី៥វិច្ឆិកានេះ


ពលរដ្ឋ​កម្ពុជា ២៤ នាក់ ដែល​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ បាន​វិលត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ តាម​ជើង​យន្តហោះ កាលពី​ម៉ោង ១១ និង ៤០នាទី​ ព្រឹកថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០១១​។ បុរស​កម្មករ​ទាំងនោះ ចាញ់បោក​មេខ្យល់ ទៅ​ធ្វើការ​ជា​កម្មករ​នេសាទ នៅ​លើ​ទូក​នេសាទ​សមុទ្រ ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​ចាប់ខ្លួន នៅ​ប្រទេស Mauritius ។​

លោក​ឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ទៅ​ទទួល​កម្មករ​កម្ពុជា​ទាំង ២៤ នាក់ នៅ​ព្រលានយន្តហោះ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា បន្ទាប់ពី​ទទួល​ទាន​បាយ​រួច​ហើយ កម្មករ​កម្ពុជា ១២ នាក់ នឹង​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​។ ចំណែក​កម្មករ ១២ នាក់​ទៀត នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សម្ភាស ឈាន​ទៅ​ដល់​ការចាប់​មេខ្លោង ដែល​ជា​មេខ្យល់​នាំ​កម្មករ​ទាំងនោះទៅកាន់​ប្រទេស​ថៃ យក​ទៅ​ផ្តន្ទាទោសតាមច្បាប់​។​

ចំពោះ​ការជួយ​សង្គ្រោះ​កម្មករ​កម្ពុជា​ទាំងនោះ បាន​ធ្វើឡើង​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​អង្គការ​ទេ​សន្ត​ប្រវេសន៍​អន្តរជាតិ IOM ព្រមទាំង​រដ្ឋាភិបាល Mauritius  

​ចំពោះ​ការ​ស្នាក់នៅ​បណ្តោះអាសន្ន និង​ថ្លៃ​សំបុត្រ​យន្តហោះ ក្នុង​ការបញ្ជូន​កម្មក​រ​ទាំងនោះ ពី​ប្រទេស Mauritius មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​នេះ ជា​បន្ទុក​របស់​អង្គការ IOM និង​រដ្ឋាភិបាល Mauritius ។​

​បុរស​កម្មករ​កម្ពុជា​ទាំង ២៤ នាក់​នោះ មាន​អាយុ​ប្រហែល​ជា​ពី​ ១៥ឆ្នាំ ទៅ​ជាង ២០ឆ្នាំ​។ អ្នក​ទាំងនោះ ភាគច្រើន​មាន​ស្រុកកំណើត​នៅ​ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ​។​

​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បានឲ្យដឹងថា ក្រុម​កម្មករ​កម្ពុជា​ទាំង ២៤ នាក់​នោះ ស្ថិតនៅ​លើ​ទូក​នេសាទ​ថៃ ដែល​ត្រូវ​អាជ្ញាធរ​ប្រទេស Mauritius ចាប់​ឃាត់ កាលពី​ថ្ងៃ​ទី​២៨​មិថុនា ឆ្នាំ​២០១១ ព្រោះតែ​ទូក​នេសាទ​ថៃ​នោះ បាន​ឆ្លង​ដែន​ខុសច្បាប់ ចូល​ក្នុង​ដែន​សមុទ្រ​ប្រទេស Mauritius ។​

​លោក កុយ គួង បាន​បន្ថែមថា កម្មករ​ទាំង ២៤ នាក់​នោះ បាន​រងគ្រោះដោយ​ការជួញដូរ នៅ​លើ​ទូក​នេសាទ​ក្នុង​ប្រទេស​ថៃ តាមរយៈ​ការអូសទាញ​ពី​មេខ្យល់ ដើម្បី​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។ អ្នក​ទាំងនោះ បាន​ធ្វើដំណើរ​ទៅ​នេសាទ​ដល់​ប្រទេស Mauritius ៕​



BY:CEN

No comments:

Post a Comment

yes