សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 5, 2011

ម៉េង​ កែវពេជ្ជតា ​អួលដើមក​រឿង​ស៊ុក​សុភា​មាន​សង្សា​រថ្មី​

ម៉េង កែវពេជ្ជតា និងលោក​ស៊ុក សុភា (រូបថតៈ អង្គរធំ)
លោក​ស៊ុក សុភា និងសង្សារថ្មី (រូបថតៈ អង្គរធំ)

 ទោះជា​ខំ​បង្ហាញ​ពី​ភាព​រីករាយ​ពេល​និយាយ​ដល់​រឿង​សម្ព័ន្ធភាព​ស្នេហា​ថ្មី ​រវាងលោក​ ស៊ុក សុភា និង​សង្សារ​វ័យក្មេង តែ​គេ​សង្កេតឃើញ​ថាតារា​ចម្រៀង​ ម៉េង កែវពេជ្ជតា មាន​ទឹកមុខ​ក្រៀមក្រំ និង​និយាយ​រាង​អួលដើមក ។​

 យោង​តាម​ទស្សនា​វ​ដ្តី​ក្នុងស្រុក​ផ្សាយ​លេខ​ចុងក្រោយ ​បាន​ឱ្យដឹងថា អ្នកនាង​ពេជ្ជ​តា បាន​និយាយ​ដោយ​ក្តុកក្តួល​ក្នុង​ចិត្ត​ថា “​សម្រាប់ភា ខ្ញុំ​មាន​តែ​រាប់អាន​ជា​ប្អូន​ដ៏​ល្អ​ម្នាក់ ហើយ​ជូនពរ​ឱ្យ​ពួកគេ​ស្រឡាញ់​គ្នា​រហូត​” ។​

 ជាង​មួយ​ឆ្នាំ​ ចាប់តាំងពី​អ្នកចម្រៀង ម៉េង កែវពេជ្ជតា លែងលះ​ស្វាមី​ជា​ឧត្តម សេនីយ៍មក អ្នក​ដែល​ជួយ​លួងលោម​នាង​ឱ្យ​បាន​ធូរស្បើយ​អារម្មណ៍​ និង​នៅ​កៀក​កិត​នាង ​គឺ ​ស៊ុក សុភា ។ អ្នក​ទាំង​ពីរ​បាន​សាង​អនុស្សាវរីយ៍​យ៉ាង​ច្រើន ទាំង​ការដើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​ក្នុងពេលចុះ​ទៅ​បំពេញ​ការងារ​ស្ម័គ្រចិត្ត​នៅ​ខេត្ត​កំពត​ និង​ទៅ​ច្រៀង​រួមគ្នា​នៅ​តាម​បណ្តា​ខេត្ត​នានា ។​

 ​ទោះជា​អ្នកនាង​ ម៉េង កែវពេជ្ជតា និង​លោក​ ស៊ុក សុភា មិន​ធ្លាប់​ទទួលស្គាល់ថា ការ ប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ជា​ចំណង​ស្នេហ៍ តែ​ពេជ្ជ​តា ធ្លាប់​ព្រលយ​ថា បើ​ស៊ុក សុភា ស្រឡាញ់​មែន​នោះ វា​ក៏​មិនមែន​ជា​ការ​អាក្រក់​ឡើយ ។​

 តែ​ការរំពឹង​ទុក​ទាំង​នោះ​ មិន​សម​ដូច​បំណង​ឡើយ ។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១១​នេះ តារាចម្រៀង​ និង​តារា​សម្តែង​ទាំងពីរ ​បាន​ឃ្លាតឆ្ងាយ​ពី​គ្នា បន្ទាប់​មក​នារីវ័យក្មេង​ដ៏​ស្រស់​សោភា ​​លេចមុខ​ក្នុង​បេះដូង​លោក ​ស៊ុក សុភា ។ នាង​មាន​ឈ្មោះ សា រី​ណា៕



BY:CEN

No comments:

Post a Comment

yes