Sunday, November 20, 2011
សិស្សសាលាចិនម្នាក់សុខចិត្តលក់ខ្លួនដើម្បីទូរស័ព្ទ iPhone 4S ថ្មីមួយគ្រឿង
សិស្សសាលានៅខេត្តណានជីងប្រទេសចិនម្នាក់បានដាច់ចិត្តលក់ខ្លួនឲ្យទៅបុរសម្នាក់ដើម្បីប្តូរយកនូវទូរស័ព្ទ iPhone 4S ថ្មីមួយគ្រឿង ។
រូបភាពវីដេអូលេចធ្លាយមួយបានចាប់យកនូវរូបភាពសន្ទនារវាងក្មេងស្រីម្នាក់ និង បុរសម្នាក់ដោយបង្ហាញនូវការធ្វើអូរ៉ាល់សិចដល់បុរសម្នាក់នោះដើម្បីជាថ្នូលនឹងទូរស័ព្ទដៃទំនើបមួយគ្រឿង ។
ដោយហៅខ្លួនឯងថា "Lovemelo" នៅតាមបណ្តាញកម្មវិធីផ្ញើសារភ្លាមៗមួយរបស់ចិន នាងបានសុំឲ្យបុរសរូបនោះនាំនាងចេញទៅកន្លែងមួយ ។ នាងបាននិយាយប្រាប់បុរសនោះថា "ដ៏រាបណាលោកលាងប្រដាប់របស់លោកឲ្យបានស្អាត នោះវាគ្មានបញ្ហាអ្វីនោះទេ" ។ ស្រាប់តែបុរសរូបនោះបដិសេធនូវការលើកឡើងពីភាគីសិស្សស្រី ដោយនិយាយតបវិញថា "ទេ ខ្ញុំនៅតែមិនពេញចិត្តនឹងគំនិតដែលចង់ធ្វើអូរ៉ាល់សិចនោះទេ" ។
ដោយមានអារម្មណ៍ថាបុរសរូបនោះកំពុងតែលែងមានចំណាប់អារម្មណ៍ និស្សិតស្រីឆ្នាំទី២រូបនេះក៏សុខចិត្តលក់ខ្លួនឲ្យទៅបុរសនោះ៥យប់ជាប់គ្នាដោយប្តូរយកនូវទូរស័ព្ទម៉ាកApple មួយគ្រឿងដែលមានតម្លៃប្រហែល ៨៩៣ ដុល្លារ ។
នាងបន្ថែមទៀតថា នាងអាចថែមទាំងព្រមលក់ខ្លួនរាប់ខែឲ្យបុរសនោះទៀតផង ដ៏រាបណាគាត់ព្រមទិញទូរស័ព្ទម៉ាក Apple ឲ្យនាង ។ នាងបន្តថា ខ្ញុំអាចធ្វើគ្រប់អ្វីៗទាំងអស់ដែលអ្នកចង់ គ្រាប់តែទិញទូរស័ព្ទម៉ាក Apple មួយគ្រឿងឲ្យខ្ញុំមកគឺបានហើយ ។
យោងតាមកាសែត The New Paper បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយចិនមួយនេះបានគ្រប់គ្រងការតាមដានក្មេងស្រីរូបនេះនៅពេលដែលការជជែកគ្នាមួយលើវេបសាយត្រូវបានលេចធ្លាយ ។ ពួកគេបានបង្ហាញនូវលេខទូរស័ព្ទ រូបថត និង ព័ត៌មានលំអិតដទៃទៀតរបស់នាង ។
ក្រោយមកសិស្សស្រីនេះបានបង្ខំចិត្តប្តូរឈ្មោះរហូតដល់ទៅបីដង និង ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចាប់អារម្មណ៍ពីខាងប្រព័ន្ធផ្សព្វផ្សាយ ។
តាមសេចក្តីរាយការណ៍នាងបានយំសោកដាក់ក្នុងវេបសាយថា "តើមានអ្វីខុសទៅចំពោះការសុំប្តូរសិចយកនូវទូរស័ព្ទនោះ? មានអ្នកផ្សេងជាច្រើនទៀតក៏គេលក់ខ្លួនដើម្បីប្តូរយកនូវរបស់ប្រណីតដូចខ្ញុំដែរ ។ ហេតុអ្វីក៏កាសែតជ្រើសយករូបខ្ញុំ? " ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes