មន្រ្តីជាន់ខ្ពស់អាវុធហត្ថខេត្ត បាត់ដំបង សុំមិនបញ្ចេញឈ្មោះ បានអោយដឹងនៅយប់ថ្ងៃ ព្រហស្បត្តិ នេះថា ការផ្ទុះគ្រាប់សំណល់ សម័យសង្រ្គាមនេះ បណ្តាលមកពីអ្នករើសអេតចាយ ទៅវាយដុំបំបែក ដោយមិនបានដឹងថា វាជាប្រភេទគ្រាប់មិនទាន់ផ្ទុះ ក៏បានបណ្តាលអោយផ្ទុះភ្លាម និងបានសម្លាប់ មនុស្សម្នាក់ និងរងរបួស ៧នាក់ ។
មិនទាន់មានសេចក្តីរាយការណ៌ ព័ត៌មានលំអិតណាមួយអំពីករណីនេះទេ ប៉ុន្តែអ្នករងរបួស ត្រូវបាន ដឹកមកសង្គ្រោះនៅមន្ទីរខេត្ត ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ការផ្ទុះគ្រាប់មីននេះ បណ្តាលឲ្យស្លាប់២នាក់ ឈ្មោះ សិន និងម្នាក់ឈ្មោះ រិត មឿន និង ៧នាក់រងរបួសធ្ងន់ស្រាល រួមមាន ឈ្មោះ គឹម យ៉ាន អាយុ ៥៣ ត្រូវជាម្តាយក្មេក, ឈ្មោះ ស្រី លក្ខណ៍ អាយុ ២២ឆ្នាំ ត្រូវជាប្រពន្ធ និងប្អូនថ្លៃឈ្មោះ ស្រី តុលា អាយុ ១៧ឆ្នាំ ព្រមទាំងកូនៗ៤នាក់ទៀត ប្រុស២ ស្រី២ អាយុចាប់ពី២-១២ ឆ្នាំ ។
DAP-NEWS
No comments:
Post a Comment
yes