សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 10, 2011

ភរិយា​និង​កូនប្រុស​បង្កើត​បី​នាក់​ចាប់​ឧត្តមសេនីយ៍​ នួន​ ប៉ាក់ ​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​​ទា​ប្រាក់​៨​ម៉ឺន​ដុល្លារ​


 មានរឿង​រ៉ាង​ប្លែក​ៗ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​ រឿង​ខ្លះ​វា​គួរតែ​កើតឡើង​ ប៉ុន្តែ​វា​បែរជា​មិន​កើត​ រឿង​ខ្លះ​មិន​គួរ​កើត​ឡើង​ទាល់​តែ​សោះ ​ប៉ុន្តែ​វា​បែរ​ជា​កើត​ឡើង​ទៅ​វិញ ​ផ្ទុយ​ទៅ​នឹង​​គតិលោក​។​
ដូច​រឿង​ឧ​ត្ត​ម​សេនីយ៍​ដែល​ជា​ទីប្រឹក្សា​អគ្គបញ្ជាការ​មួយ​រូប​ដែល​មាន​ឋានៈ​រហូតដល់ ឯកឧត្តម ​បាន​ជួបប្រទះ​នូវ​រឿងរ៉ាវ ក្នុង​សង្គម​គ្រួសារ​ខ្លួនឯង​ផ្ទាល់ ប្រឈមមុខ​នឹង​ការឈឺចាប់​ទាំង​ផ្លូវចិត្ត និង ផ្លូវកាយ​រហូត​ទ្រាំ​លែង​បាន​ដោយ​ការ​ចាប់​បង្ខាំង ធ្វើ​ទារុណកម្ម នៅក្នុង​ផ្ទះ​រាប់​ខែ ពី​សំណាក់ ភរិយា និង កូនប្រុស​បង្កើត​របស់​ខ្លួន​បី​នាក់ ស្ទើរតែ​អស់​ជីវិត ទើប​សម្រេច​ទម្លាយ រឿង​ក្នុង​សង្គម​គ្រួសារ​របស់​ខ្លួន ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​សមត្ថកិច្ច និង អង្គការ​សង្គម​ស៊ីវិល ដើម្បី​បាន​រស់​ជីវិត។
 ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង សំណូមពរ​ពី​សំណាក់ អង្គការ​អាដហុក ដែល​ស្នើសុំ​មក​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដែល​ស្ថិត​ក្នុង​ការ​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម និង ភរិយា និង កូនៗ ជាទី​ស្រឡាញ់​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១១ សមត្ថកិច្ច នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ សហការ​ជាមួយនិង​ព្រះរាជអាជ្ញា​អម​តុលាការ​បានសម្រេច​ឆែកឆេរ​លំនៅដ្ឋាន ផ្ទះ​លេខ ៧៩CEo ផ្លូវ លេខ១៣៨ សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌទួលគោក ដើម្បី​សង្គ្រោះ​លោក នួន ប៉ាក់ ភេទ​ប្រុស​អាយុ ៥២ឆ្នាំ​ ជនជាតិ​គ្រឹ​ង បច្ចុប្បន្ន ជាទី​ប្រឹក្សា​អគ្គបញ្ជាការ ជា​អតីត ឧ​ត្ត​ម​សេនីយ៍​ត្រី​យោធា។​ ក្នុង​ប្រតិបត្តិការ​នេះ ​អ្វី​ដែល​សមត្ថកិច្ច​ស្ទើរ​មិន​ជឿ​​នឹង​ភ្នែក​គឺ​លោក នួន ប៉ាក់ ត្រូវ​បាន​ភរិយា របស់​គាត់ គឺ​លោកស្រី ងិន ចា​ន្ទ្រា​ទេវី អាយុ ៤៥ឆ្នាំ និង​កូនប្រុស​របស់​គាត់​បីនាក់​ទៀត ឃុបឃិត​សហការ​គ្នា ចាប់ចង​ដាក់​ច្រវាក់ ចង​នឹង​ខ្សែ​នីឡុង បង្ខាំង​ក្នុង​បន្ទប់​ធ្វើ​ទារុណកម្ម របួស​ស្ទើរ​រក​សាច់​កំណើត​គ្មាន ដើម្បី​បង្ខំ​ឲ្យ​លោក នួន ប៉ាក់ បង្ខិតបង្ខំ​ម្ដាយ​របស់​គាត់​ឲ្យ​លក់​ដី​កេរ្តិ៍​នៅ​​ឯ​ស្រុកកំណើត​នៅ​​ខេត្ត រតនគិរី ​យក​ប្រាក់​មក​ឲ្យ​ពួកគេ។
 ក្នុង​ប្រតិបត្តិ​ការដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​តុលាការ​រាជធានី​ភ្នំពេញ និង លោក ឡោ សុខា នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ​ក៏បាន​ឃាត់ខ្លួន លោកស្រី ងិន ចា​ន្ទ្រា​ទេវី និង កូនប្រុស​បង្កើត​របស់​គាត់​បី​នាក់ ដោយ​ដកហូត ​សម្ភារៈ​ធ្វើ​ទារុណកម្ម​មួយ​ចំនួន ដូចជា កាំបិត កន្ត្រៃ ច្រវាក់ ខ្សែ​នីឡុង ក្រមា ចង​មុខ អង្រែ​បុកគ្រឿង កូនសោ​ម៉ា​ឡេ​ត និង​ស្កុ​ត​ជាដើម ហើយ​សម្ភារៈ និង ជនសង្ស័យ​ទាំង ៤នាក់​ត្រូវ​បាន​នាំ​ខ្លួន​មកកាន់​ក្រសួងមហាផ្ទៃ​ដើម្បី​សួរចម្លើយ​កសាង​សំណុំរឿង។
 ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ ដែល​មិន​គួរ​កើតឡើង ដោយសារតែ​ភរិយា និង កូន​ប្រុសៗជា​ទី​ស្រឡាញ់​បែរជា​មានចិត្ត​លោភលន់ ​ចង់បាន​លុយកាក់ ពី​ការ​លក់​ដី​កេរ្តិ៍មរតក​ នៅ​ឯ​ស្រុកកំណើត ​ហើយ​ចាប់​បង្ខាំង ឪពុក និង​ប្ដី​ធ្វើ​ទារុណកម្ម មិន​គួរ​ឲ្យ​ជឿ​នេះ បើ​តាម​ពាក្យបណ្ដឹង​របស់​លោក យាយ ឌឹ​ង សុទ្ធ អាយុ ៨៨ ឆ្នាំ​ជនជាតិ​គ្រឹ​ង​រស់នៅ​ភូមិ ត្រង​ជង​ឃុំ អូរ​ជុំ ស្រុក អូរ​ជុំ ខេត្ត រតនគិរី ជា​ម្ដាយ របស់​លោក នួន ប៉ាក់ និង ឈ្មោះ សា ប៊ុន​ឡ​ន អាយុ ៣០ឆ្នាំ ជា​សាច់ញាតិ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១១ វេលា​ម៉ោង ១០ព្រឹក ឈ្មោះ កាន់​ ដាំ ភេទ​ប្រុស អាយុ ៥១ឆ្នាំ ជា​កូនទាហាន របស់​លោក នួន ប៉ាក់ បាន​ទៅផ្ទះ របស់​លោក នួន ប៉ាក់ នៅ​សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌ ទួលគោក ក៏បាន​ឃើញ​លោក នួន ប៉ាក់ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​នៅ​ឯ​ផ្ទះ ហើយក៏​ត្រឡប់មកវិញ​ផ្ដល់​ព័ត៌មាន​ទៅ​ម្ដាយ​របស់​ឈ្មោះ នួន ប៉ាក់ នៅឯ​ស្រុកកំណើត។
 បន្ទាប់មក លោក យាយ ឌឹ​ង សុទ្ធ និង សា​ប៊ុន​ឡ​ន ក៏​បាន​មក​ផ្ទះ​របស់​កូន​នៅក្នុង​ខណ្ឌទួលគោក តែ​ត្រូវ​បាន​លោកស្រី ងិន ចន្ទ្រា​ទេវី ដែល​ជា​ភរិយា​លោក នួន ប៉ាក់ មិន​ឲ្យ​ចូល​ទៅ​មើល​កូន​ឡើយ គឺ​អនុញ្ញាត​ឲ្យ​តែ​ឈ្មោះ ដាំ ជា​កូនទាហាន ចូលទៅ​មើល​លោក នួន ប៉ាក់ ហើយដោយ​មិនអាច​ទ្រាំ​មើលឃើញ ទារុណកម្ម ដែល​ភរិយា​ល និង កូនៗប្រុស ប្រព្រឹត្តិ​មកលើ​លោក នួន ប៉ាក់ ទើប​ពួកគេ​សម្រេច​ប្ដឹង​ទៅ ប្រធាន​សមាគមន៍ អង្គការ​អាដហុក នៅ​ខេត្ត រតនគិរី ហើយ អង្គការ​អាដហុក ក៏បាន​ដាក់ពាក្យ​បណ្ដឹង​មក​នាយដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ជួយសង្គ្រោះ រំដោះ លោក នួន ប៉ាក់ ឲ្យ​រួច​ផុតពី​អំពើ​ទារុណ​នោះ។
 ទាក់ទិន​នឹង​រឿងរ៉ាវ​ដូចខាង​លើ​នេះ​លោក នួន ប៉ាក់ បាន​រៀបរាប់​ឲ្យ​ដឹងថា ក្រុមគ្រួសារ​របស់គាត់ បានរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា តាំងពី​ឆ្នាំ ២០០មកម្ល៉េះ ប៉ុន្តែ​ដោយហេតុថា គាត់​មានកូន​ប្រុស​ស្រី​ធំ​ពេញវ័យ​ទៅហើយនោះ ទើប​ចេះតែ​ទ្រាំ​រស់នៅ​ខាំមាត់សង្កត់ចិត្ត លុះ​មកដល់ ខែ តុលា ស្រាប់តែ​ប្រពន្ធ និង កូនប្រុស របស់​គាត់​បាន​ចាប់ចង​បង្ខាំង រូបគាត់​ដាក់​នៅក្នុង​បន្ទប់​ធ្វើ​ទារុណកម្ម​សព្វ បែប យ៉ាង ពេលខ្លះ​ពួកគេ​យក​ផ្លែ​ឡា​ម មក​អារ​ស្លឹក​ត្រចៀក​ អារ​លិង្គ​ ធ្វើ​ឲ្យ​មាន​ឈាម​ហូរ​ស្រោច​ខ្លួន ពេលខ្លះ គេ​យក​សម មក​ចាក់​លើ​ថ្កាស​ និង​ក្បាល បណ្ដាល​ឲ្យ​មាន​របួស​សុសសាច់ ពេលខ្លះ​យក​អង្រែ​បុកគ្រឿង វាយ​ខ្នង និង ក្បាលជង្គង់ ពេលខ្លះទៀត គេ​ដាំទឹក​ក្ដៅ យក​មក​ស្រោច លើ ខ្នង និង ខ្លួនប្រាណ​គាត់​បណ្ដាល​ឲ្យ​រលាក រលួយ​ពេញ​ទាំង​ខ្លួន ដើម្បី​បង្ខំ​គាត់​ឲ្យ​បង្ខំ​ទៅ​ម្ដាយ​នៅ​ឯ​ស្រុក កំណើត​លក់​ដី​កេរ្ដិ៍​យក​ប្រាក់​ចំនួន ​៨ម៉ឺន​ដុល្លារ​មក​ឲ្យ​ពួកគេ​នៅ​ឯ​ភ្នំពេញ ហើយ​ដោយសារតែ​មិន អាច​ទ្រាំទ្រ​នឹង​ទារុណកម្ម ដ៏​ឃោរឃៅ​បែបនេះ​តទៅទៀត ទើប​ពេល​ជួប​ឈ្មោះ កាន់ ដាំ ដែល​មក លេង​ផ្ទះ ក៏​ប្រាប់​ឲ្យ​ផ្ដល់​ណ​ព័ត៌មាន​ទៅ​សាច់ញាតិ​នៅ​ស្រុកកំណើត​ឲ្យ​ប្ដឹង​សមត្ថកិច្ច​តែម្ដង។
 បច្ចុប្បន្ន លោកស្រី​ ងិន ចន្ទ្រា​ទេវី និង កូនប្រុស​របស់​គាត់​បីនាក់​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​ប្ដី ឪពុក​ធ្វើ​ទារុណកម្ម​ដើម្បី​ជំរិត​ទា​ប្រាក់​នេះ កំពុង​ត្រូវ​បាន​សួរចម្លើយ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់៕



កម្ពុជាថ្មី

No comments:

Post a Comment

yes