សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 10, 2011

លោក ស៊ូយ៉ា : “កិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងឈានទៅកាន់ផ្សះផ្សាគ្នាមួយ”


អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក ស៊ូយ៉ា ស៊ូប៊ែឌី បានលើកឡើងថា លោកដឹងអំពីស្ថានភាពរបស់គណបក្សនយោបាយគណបក្ស សម រង្ស៊ី។ ដោយលោកយល់ឃើញថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយដោយគណបក្សកាន់អំណាច 
និងគណបក្សប្រឆាំងឈានទៅកាន់ផ្សះផ្សាគ្នាមួយគឺជាអត្ថប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យ
នីយកម្មមួយដែលកាន់តែខ្លាំងនិងស៊ីជម្រៅជាងនេះថែមទៀតនៅក្នុងប្រទេ ការថ្លែងបែបនេះ
របស់អ្នករាយការពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងសន្និសីទកាសែត
នៅរសៀលថ្ងៃទី០៩ ធ្នូ នៅទីស្នាក់ការឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ប្រចាំកម្ពុជា។ទាក់ទងទៅនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណបក្សកាន់អំណាច និងគណបក្ស 
សម រង្ស៊ី ត្រូវបានលោក ស៊ូយ៉ា បន្តថា ចំពោះទស្សនៈរបស់លោកនៅក្នុងដំណើរការលទ្ធិប្រជាធិ
បតេយ្យដែលរឹងមាំស៊ីជម្រៅនៅក្នុងប្រទេសមួយគឹថាកិច្ចខិតខំប្រឹងប្រែងនេះជាក់ជាក់ថានិង
អាចឈានទៅរកដំណើរការមួយដែលបានល្អប្រសើរ ហើយនិងអាចធ្វើទៅបាន។ ហើយចំពោះរឿង
នេះលោកបានធ្វើការតាមដានអំពីបញ្ហានេះ។

អ្នករាយការណ៍ពិសេសរូបនោះបានបន្តថា បញ្ហារឿងគណបក្សនយោបាយ គណបក្សនយោបាយ
តែងតែមានគំនិតផ្សេងៗគ្នាដាច់ដោយឡែកពីគ្នា ហើយបញ្ហាទាក់ទងការផ្សះផ្សាជាតិនេះអាចឈាន
ទៅអោយមានការដំណើរលទ្ធិប្រជាធិបតេយ្យមួយអាចដំណើរទោបានយ៉ាងត្រឹមត្រូវយ៉ាងរលូន ហើយអាចជាប្រទេសមួយឈានទៅរកនីតិរដ្ឋ ហើយនិងការគោរពគ្នាទៅវិញទៅមក។ជាប្រការដែល
សំខាន់មិនថាគណបក្សណាទេគឺទាំងគណបក្សកំពុងតែកាន់អំណាច និងគណបក្ស សម រង្ស៊ី បើ
សិនជាមានការរួបរួមគ្នាដើម្បីធ្វើការដើម្បីផលប្រយោជន៍ប្រទេសជាតិនោះគឺជាប្រការមួយដែល
សំខាន់បំផុត។ ដោយួលោកបានបន្ថែមថា បើសិនជាគណបក្សផ្សេងៗរួបរួមគ្នានិងអាចរៀបចំដំណើ
រការអោយរៀបចំការបោះឆ្នោតបានទៅដោយស្រួល។ ឃើញថាមានប្រជាពលរដ្ឋជាច្រើនប្រាកដ
ជាចេញមកចូលរួមបោះឆ្នោតយ៉ាងច្រើន ហើយការបោះឆ្នោតបានច្រើនវាមានអត្ថប្រយោជន៍ល្អ
សម្រាប់គណបក្សទាំងអស់ ហើយវានាំមកប្រទេសជាតិមានការរីកចំរើន មានការកសាងប្រទេស
ជាតិ។

ចំពោះការលាឈប់ពីតំណែងរបស់សមាជិកសភានៃគណបក្ស សម រង្ស៊ី មួយចំនួននោះ
លោក ស៊ូយ៉ា ស៊ូប៊ែឌី បានបញ្ជាក់ថា នេះគឺជាការវិវត្តន៍មួយថ្មីហើយលោកនិងបន្តពិនិត្យអោយបាន
ល្អិតល្អន់បន្តទៀតអំពីបញ្ហានេះ។ ហើយបញ្ហានយោបាយនេះទុកអោយអ្នកនយោបាយដោះស្រាយ
ដោយខ្លួនឯងចុះពីព្រោះវាស្ថិតនៅក្រៅអាណត្តិរបស់លោកហើយអាណត្តិរបស់លោកមើលតែពី
បញ្ហាទាក់ទងទៅនិងសន្ធមនុស្សតែប៉ុណ្ណោះ។

ចំណែកលោក ទិត្យ សុធា អនុប្រធាននិងជាអ្នកនាំពាក្យអង្គភាពព័ត៍មានប្រតិកម្មរហ័សនៃទីស្តីការ
គណរដ្ឋមន្ត្រីបានឲ្យដឹងថា ការលើកឡើងរបស់លោកស៊ូយ៉ា ស៊ូប៊ែឌី ជុំវិញការអោយគណបក្ស
ប្រឆាំងរួបរួមគ្នាជាសម្លេងតែមួយមិនមែនក្នុងទិសដៅដើម្បីបង្កើតភាពផ្ទុយពីច្បាប់នោះទេ គឺជាការ
បង្ហាញនូវការប្រកួតប្រជែងគ្នានៅលើទីលានប្រជាធិបតេយ្យហើយបង្ហាញថាកម្ពុជាបាននិងកំពុង
បើកទូលាយអំពីសិទ្ធិសេរីភាពនៅក្នុងការប្រកួតប្រជែង។ ដូច្នេះការលើកឡើងរបស់លោក ស៊ូយ៉ា
បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនៅក្នុងការបើកទូលាយសិទ្ធិសេរីភាពនៅ
ក្នុងការប្រកួតប្រជែងគ្នា។

លោក ទិត្យ ​សុធា បានអះអាងថា គណបក្ស ប្រជាជនកម្ពុជា មិនមានការ​ព្រួយបារម្ភជុំវិញការរួបរួម
គ្នាដើម្បីនិងប្រជែងសម្លេងឆ្នោត និងដើម្បីជួយជាតិ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋនោះទេ។
 ដូច្នេះនេះគឺការការបញ្ចេញទស្សនៈរបស់អ្នករាយការពិសេស៕

No comments:

Post a Comment

yes