លេចរឿងអាស្រូវធ្វើអោយគណៈគ្រប់គ្រងសាលាវិទ្យាល័យបន្ទាយឆ្មារមានទំនាស់និងគ្នាព្រមទាំងមន្រ្តីការិយាល័យអប់រំស្រុកថ្មពួកខេត្តបន្ទាយមានជ័យមិនពេញចិត្តនិងចំណាត់តាំងភារកិច្ចរបស់លោកប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ដែលតែងតាំងនាយរងសាលាវិទ្យាល័យបន្ទាយឆ្មារដែលមិនធ្វើការអោយទៅជានាយកសាលាដោយគ្មានការវាយតំលៃឬស្នើរសុំពីមូលដ្ឋាន ។
បើយោងតាមចំណាត់តាំងភារកិច្ចរបស់មន្ទីរអប់រំខេត្តបន្ទាយមានជ័យ លេខ ១៥៧៣ អយកខ.បប ចុះថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១១ បានតែងតាំង លោក លេង អន ថ្ងៃ០៤.០៨.២០០៨ ក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តមបច្ចុប្បន្ននាយករងវិទ្យាល័យបន្ទាយឆ្មារអោយទទួលភារកិច្ចថ្មីជានាយកបណ្ដោះអាសន្នវិទ្យាល័យបន្ទាយឆ្មារស្រុកថ្មពួក។ ដោយក្នុងលិខិតនេះយោងទៅលើលិខិតលេខ ១៤៨.ឃប.ឆ ចុះថ្ងៃទី ០២ ធ្នូ ឆ្នាំ២០១១ របស់មេឃុំបន្ទាយឆ្មារសេចក្ដីណែនាំ លេខៈ ០៦.អយក.សណន ស្ដីពីនិរន្តរភាពការងាររបង់អង្គភាពប្រកាសលេខ ២៨ ១៣ .អយក.ប្រក. ចុះថ្ងៃទី ២៤ ខែ ធ្នូ ២០០៨ របស់ក្រសួងអប់រំយុវជននិងកីឡា ស្ដីពីការតែងតាំងមន្រ្តីគ្រប់គ្រង ចំណារឯកភាពរបស់ថ្នាក់ដឹកនាំមន្ទីរ ការចាំបាច់របស់វិទ្យាល័យបន្ទាយឆ្មារ។ ចំណាត់តែងតាំងភារកិច្ចនេះធ្វើឡើងខណៈពេលដែលសាលាវិទ្យាល័យនេះមាននាយកបណ្ដោះអាសន្នមួយរួចហើយ។ លុះចំណាត់តាំងនេះចេញមកដោយគ្មានចំណាត់តាំងផ្សេងទៀតអោយនាយកបណ្ដោះអាសន្នដែលកំពុងគ្រប់គ្រងសាលាទៅកាន់ជាតំណែងថ្មីនោះធ្វើអោយកើតមានទំនាស់និងការមិនពេញចិត្តពីសំណាក់គណៈគ្រប់គ្រងសាលានិងមន្រ្តីអប់រំស្រុក ។
មូលហេតុដែលនាំអោយភាពមិនពេញចិត្តនេះ តាមការអោយដឹងពី លោក ខុត សាវឿន ដែលជានាយកបណ្ដោះអាសន្នតាំងពីឆ្នាំ ២០០៨ ហើយជានាយករងតាំងពីសាលាមានតែអាគារឈើ១ខ្នង៣បន្ទប់រហូតលោកខិតខំរកជំនួយពីអាណាព្យាបាលសិស្ស កសាងអាគារឈើមួយខ្នងនៅឆ្នាំ ១៩៩៧ ហើយក្រោយមកទៀតរកបានដៃគូអង្គការបានកសាងអាគារបេតុង១នៅឆ្នាំ២០១០ រួចរាល់ឆ្នាំ ២០១១ បន្ទាប់ពីអាគារ២ខ្នងរបស់រដ្ឋាភិបាល។ ក្នុងពេលលោកធ្វើជានាយកបណ្ដោះអាសន្ន លោក សេង អន ដែលជាគ្រូកំរិតឧត្តមទើបតែចេញមកបង្រៀននៅសាលាវិទ្យាល័យបន្ទាយឆ្មារនៅឆ្នាំ ២០០៦ ដោយមិនទាន់បានក្របខ័ណ្ឌស៊ុបផងនៅឆ្នាំ ២០០៦នោះ លោកត្រូវបានឡើងជានាយរងបណ្ដោះអាសន្នទទួលបន្ទុកបច្ចេកទេសតែពុំដែលមកធ្វើការឡើយគឺលោកទៅ ធ្វើការនៅអង្គការ V.S.O រហូតដល់ឆ្នាំ២០០៨ ទើបចូលបង្រៀនមិនបានប៉ុន្មានផងលោកទៅ ធ្វើការអង្គការ រ៉ាឆា ចាប់ពីឆ្នាំ ២០០៨ ដល់ ២០០៩ ក៏ឈប់ធ្វើការអង្គការចូលបំរើការងារក្នុងសាលាដូចជាអំពិលអំពេកឃើញបាត់ៗ ។
ក្នុងពេលលោក សេង អនសកម្មក្នុងការងារលោកបានធ្វើរបាយការណ៍ពីសកម្មភាព អសកម្ម និង កំហុសឆ្គងទាំងឡាយទៅមន្ទីរកែឯកសារទាំងនោះគឺបានដល់ត្រឹមតែការិយាល័យមធ្យម ហើយគ្មានចំណាត់ការណាពីមន្ទីរចំពោះរបាយការណ៍លោកឡើយ ។
ក្រោយពីមានបញ្ហាទាំងអស់នេះ ស្រាប់តែថ្មីៗនេះនៅថ្ងៃទី ៤ ធ្នូ ២០១១ លោកបានទទួលចំណាត់ការរបស់មន្ទីរតែងតាំង លោក សេង អន ជានាយកបណ្ដោះអាសន្នដោយការស្នើរសុំនេះគ្មានការវាយតំលៃពី ក្រុម ប្រឹក្សាវិន័យឬស្នើរសុំពីសាលាឬការិយាល័យអប់រំស្រុកថ្មពួកឡើយគឺមានតែចំណារបស់មេឃុំបន្ទាយឆ្មារនៅថ្ងៃទី ២ ធ្នូ ២០១១ ហើយមន្ទីរចេញចំណាត់តាំងនៅថ្ងៃទី ២ ធ្នូ ២០១១ ដូចគ្នា និយាយរួមគឺរយៈពេលមួយថ្ងៃគត់នៃការតែងតាំងរបស់មន្ទីរគ្មានការវាយតំលៃនៅមន្ទីរឡើយ ។
ដោយឡែកបើតាមមន្ត្រីការិយាល័យអប់រំស្រុកថ្មពួកដែលសុំមិនចេញឈ្មោះ បានបញ្ជាក់អោយដឹងថា ជាធម្មតាមុននឹងតែងតាំងបុគ្គលជាគ្រូបង្រៀនណាម្នាក់ទៅជានាយកសាលាលុះត្រាតែមានការស្នើរពីសាលានោះហើយត្រូវមានក្រុមប្រឹក្សាវិន័យ៧នាក់នៅការិយាល័យអប់រំស្រុកធ្វើការវាយតំលៃរួចស្នើបន្តទៅមន្ទីរ មន្ទីរមុននឹងសម្រេចក៏ត្រូវមានគណៈកម្មាធិការក្រុមប្រឹក្សាវាយតំលៃដែរ។ ដូចជា លោក ខុត សាវឿន គឺត្រូវបានសាលាស្នើរហើយធ្វើការវាយតំលៃទើបមន្ទីរចេញចំណាត់ការ។ ខុសពី លោក សេង អន គ្មានការស្នើររបស់សាលាវិទ្យាល័យបន្ទាយឆ្មារ ហើយក៏គ្មានការវាយតំលៃពីក្រុមប្រឹក្សាអប់រំក៏ដូចជាមន្ទីរស្រាប់ តែមន្ទីរចេញចំណាត់តាំងដោយខ្លួនឯង តែងតាំង លោក សេង អន ជានាយកបណ្ដោះអាសន្ន ដែលនាយកបណ្ដោះអាសន្នមិនគួរជានាយកទេព្រោះ ពុំដែលធ្វើការ ។
ឆ្លើយតបនឹងបញ្ហានេះ លោក ស្ដើង តុងហឹង ប្រធានមន្ទីរអប់រំស្ដីទីបានបញ្ជាក់ថា ក្នុងករណីរឿង នេះគឺលោកពុំដឹងទេ ជារឿងមន្ទីរតែលោក មានប្រសាសន៍មុននឹងតែងតាំងអ្នកណាជានាយកត្រូវ មានការស្នើរពីសាលា ដែលត្រូវការនាយករួចហើយ មានក្រុមប្រឹក្សា វិន័យនៅអប់រំស្រុកធ្វើការវាយ តំលៃដើម្បីធ្វើមកមន្ទីរ មន្ទីរក៏ធ្វើការវាយតំលៃពីសំណាក់គណៈកម្មធិការក្រុមប្រឹក្សាវិន័យ រួចមន្ទីរស្នើរមកមន្ទីរ មន្ទីរក៏ធ្វើការវាយតំលៃពីសំណាក់គណៈកម្មាធិការក្រុមប្រឹក្សាវិន័យ រួចមន្ទីរស្នើរទៅក្រសួងសំរេច។ តែមុនស្នើរទៅមន្ទីរចេញចំណាត់តាំងសាកល្បង៦ខែក្នុងការគ្រប់គ្រងទៅស្នើរទៅក្រសួង។ គេពុំដឹងថាក្នុងករណីដែលប្រធានមន្ទីរចេញចំណាត់ការតែងតាំងគ្រូដែលមិនដែលធ្វើការហើយគ្មានការស្នើរសុំនិងវាយតំលៃថា គួរអោយធ្វើជានាយកឬយ៉ាងណានោះ ក្នុងរយៈពេលតែមួយថ្ងៃគឺថ្ងៃទី ២ ធ្នូ ២០១១ បន្ទាប់ពីលិខិតរបស់ឃុំ តើ លោក សេង អន ត្រូវចំណាយថវិកាសូកប៉ាន់ទៅអោយប្រធានមន្ទីរប៉ុន្មានទេ ទើបប្រធានមន្ទីរហ៊ានចេញចំណាត់តាំងដោយគ្មានឆ្លងការវាយតំលៃ ៕
កម្ពុជាថ្មី
No comments:
Post a Comment
yes