លោកស្រី ចាំង ស៊ីណាត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា យុវតី វណ្ណ ច័ន្ទ អាយុ ១៩ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យប្រាក់ចំនួន ៣០លានរៀល ខណៈស្ត្រីឈ្មោះ ទៀង សុគន្ធា អាយុ ៣០ឆ្នាំ បុរសឈ្មោះ អៀង ស៊ីម៉ូ អាយុ ២៥ឆ្នាំ ស្ត្រីឈ្មោះ ប៊ុន ណេត អាយុ ៤០ឆ្នាំ បុរសឈ្មោះ ប៊ុន ពៅ អាយុ ៣៤ឆ្នាំ និងស្ត្រីឈ្មោះ ទៀង សុធី អាយុ ៣២ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកម្នាក់ៗ ១០ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ ២០លានរៀល។ រីឯនារីឈ្មោះ ឡាយ លីនដា ហៅ តឿ អាយុ ១៩ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល។
លោកស្រីបានអានសាលក្រមនេះនៅថ្ងៃនេះថា៖ «នារីឈ្មោះ វណ្ណ ច័ន្ទ គឺជាមេគំនិតក្នុងករណីជួញដូរថ្នាំញៀនអន្តរជាតិនេះ។ តុលាការបានសម្រេចផ្តន្ទាទោសនាងឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ និងបានពិន័យជាប្រាក់ ៣០លានរៀលផងដែរ»។ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes