ខេត្តព្រះសីហនុ ៖ នៅមិនដល់ប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យសមុទ្រដ៏មហាអស្ចារ្យដែលមានលក្ខណៈ ជាប្រវត្តិសាស្រ្តសំរាប់ទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយ និងពិធីបុណ្យចូលឆ្នាំសកលឈានចូលមកដល់មនុស្សជាច្រើន និងមកជួបជុំគ្នានៅឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ។ ហេតុនេះហើយបានជាទំនិញមួយចំនួនចាប់ផ្តើមឡើងថ្លៃជាបណ្តើរៗ បើគិតមកដល់ត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី២៧ ធ្នូ ២០១១។
យោងតាមការស្ទាបស្ទង់ហាងឆេងតម្លៃម្ហូបអាហារគ្រឿងសមុទ្រ ផ្ទះសំណាក់ និងសណ្ឋាគារនា វេលាម៉ោង២,00នាទីរសៀលថ្ងៃទី២៧ ធ្នូ នេះ បានឱ្យដឹងថា ចំពោះគ្រឿងសមុទ្រមាន ក្តាមមួយគីឡូតម្លៃ៤០.០០០រៀល ដែលតម្លៃចាស់១គីឡូ២៥.០០០រៀលទៅ៣០.០០០រៀល, បង្គារមាន៣ប្រភេទ ដែលប្រភេទលេខ១ មួយគីឡូតម្លៃ៤៥.០០០រៀលទៅ៥០.០០០រៀល, ប្រភេទលេខ២ មួយគីឡូតម្លៃ២៥.០០០រៀលទៅ២៨.០០០រៀល និងប្រភេទលេខ៣ មួយគីឡូតម្លៃ១៨.០០០រៀលទៅ២២.០០០រៀល និងមឹកចែកជាពីរប្រភេទដែលប្រភេទលេខ១ មួយគីឡូតម្លៃ២៨.០០០រៀលទៅ៣០.០០០រៀល និងលេខ២ មួយគីឡូតម្លៃ២០.០០០រៀលទៅ២៥.០០០រៀល។ ចំពោះផ្ទះសំណាក់ និងសណ្ឋាគារមានតម្លៃកើនឡើងគុណនិង៣ ឬ៤ដងនៃតម្លៃធម្មតា គឺក្នុង១បន្ទប់គ្រែ១តម្លៃ៣៥ ដុល្លារ គ្រែ២តម្លៃ៤០ដុល្លារ ចំពោះកង្ហា រីឯម៉ាស៊ីនត្រជាក់វិញក្នុង១បន្ទប់ គ្រែ១តម្លៃ៥០ដុល្លារ គ្រែ២តម្លៃ៦០ដុល្លារ នេះមិនគិតចូលសណ្ឋាគារល្អៗនោះទេ។
ដោយឡែកតម្លៃតូបអង្គុយនៅតាមឆ្នេរអូរឈើទាលឯណោះវិញ ក្នុង១តូបមានតម្លៃពី១២០.០០០ រៀលទៅ២០០.០០០រៀលឯណោះ។ ប៉ុន្តែបើទោះបីជាផ្ទះសំណាក់មានតម្លៃខ្ពស់យ៉ាងណា ក៏ផ្ទះសំណាក់ទាំងអស់ក្នុងក្រុងព្រះសីហនុ ត្រូវបានភ្ញៀវកក់ទុកអស់គ្មានសល់ដែរ៕
កោះសន្តិភាព
No comments:
Post a Comment
yes