លោកឧកញ៉ាម៉ែន សារុន ជាអ្នកជំនួញដ៏ល្បីល្បាញ ជាប្រធានក្រុមហ៊ុនម៉ែន សារុន និងជាសមាជិកព្រឹទ្ធសភាផងនោះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១២ពាក់កណ្តាលអធ្រាត្រថ្ងៃទី២០ ធ្នូ ឈានចូលថ្ងៃទី២១ ធ្នូ ២០១១ ដោយជំងឺគាំងបេះដូង ហើយថា លោកឧកញ៉ារូបនេះមានជំងឺរ៉ាំរ៉ៃបៀតបៀនរូបគាត់ជាយូរឆ្នាំមកហើយ ។
នៅក្នុងវ័យ៦០ប្លាយឆ្នាំ លោកឧកញ៉ាម៉ែន សារុន ទទួលមរណភាពគួរឱ្យសោកស្តាយ ដែលកាលរស់នៅមានជីវិត លោកឧកញ៉ារូបនេះបានរើបម្រះខ្លួនយ៉ាងលំបាក ចេញពីស្ថានភាពយ៉ាប់យ៉ឺន ប្រយុទ្ធប្រឆាំងនឹងវាសនាក្រីក្រ ប្រែក្លាយជីវិតទៅជាមានរស្មីចិញ្ចែងចិញ្ចាច ទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាអ្នកជំនួញក្នុងស្រុកដ៏ល្បីម្នាក់ ។
សពលោកឧកញ៉ាម៉ែន សារុន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិគ្រឹះលេខ១២ (ក្រុមហ៊ុនម៉ែន សារុន) មហាវិថីម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
កោះសន្តិភាព
No comments:
Post a Comment
yes