
ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា បញ្ចេញសម្រស់ដើមទ្រូង
ថ្មីៗនេះ ទស្សនិកជនបានសម្តែងនូវចម្ងល់ថា តើ យុគ ចិន្តា បាត់ទៅណា? បានជាមិនដែលឃើញវត្តមាននាងលេចមុខបង្ហាញកាយវិការនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិនរស់រវើកដូចមុន? ដោយសារបាត់រូបនាងយូរពេកទស្សនិកជនខ្លះបានចោទសួរថា តើនាងឈប់ធ្វើការនៅស៊ីធីអិនទេដឹង? ឬក៏នាងត្រូវគេដកការងារពីទូរទស្សន៍ដ៏ល្បីនេះ?
មានភាពភ្ញាក់ផ្អើលថា ពិធីការិនីចាស់វស្សាស្លែកាន់ក្រាស់ឃ្មឹកល្បីឈ្មោះនាង យុគ ចិន្តាអាចត្រូវគេផ្អាកការងារមួយរយៈធំ ឬត្រូវដកចេញពីតំណែងនៅទូរទស្សន៍ស៊ីធីអិន ឲ្យទៅកាន់កម្មវិធីផ្សេងឬក៏ឈប់រហូតក៏មិនដឹងដែលចម្ងល់នេះបានកើតមានឡើងខណៈពេលកម្មវិធីដែលនាងគ្រប់គ្រងកន្លងមក ត្រូវបានគេជំនួសដោយអ្នកនាង ច័ន្ទ សុផានី មកវិញហើយកម្មវិធីមួយចំនួនទៀតមិនឃើញវត្តមានរបស់នាងតែម្តង។
តែទោះជាយ៉ាងណាប្រភពការងារនៅស្ថានីយទូរទស្សន៍ស៊ីធីអិន បានបញ្ជាក់ឲ្យដឹងថា អ្នកគ្រប់គ្រងកម្មវិធីឆ្នើមអ្នកនាង យុគ ចិន្តា កំពុងលេចវត្តមានយ៉ាងរីករាយលើទឹកដីអាមេរិក ហើយក៏កំពុងកើបប្រាក់នៅទីនោះដែរខណៈពិធីការិនីរូបនេះបានសុំច្បាប់ការងារដើម្បីទៅលេងម្តាយ និងបងប្អូនខ្លួននៅលើទឹកដីអាមេរិកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ។
នៅពេលជំនួសការងារអ្នកនាង យុគ ចិន្តា លោក ឡាយ អ៊ិន ដែលចាប់ដៃជាមួយនឹងពិធីការិនី ថន លក្ខិណា បានប្រាប់ទស្សនិកជនថា អ្នកនាង យុគ ចិន្តា មិនទាន់វិលមកពីសហរដ្ឋអាមេរិកវិញទេព្រោះអ្នកនាង យុគ ចិន្តា បានដាក់ច្បាប់ការងារដើម្បីទៅលេងក្រុមគ្រួសារដែលកំពុងរស់នៅសហរដ្ឋអាមេរិក ហើយអ្នកនាងនឹងវិលមកកាន់ឆាកតន្ត្រីនេះនៅពេលឆាប់ៗនេះ។
ជាមួយគ្នានោះចំពោះចម្ងល់នៃការបាត់មុខអ្នកនាង យុគ ចិន្តា របស់មហាជននោះត្រូវបានអ្នកគ្រប់គ្រងកម្មវិធីកំប្លែងនៅស៊ីធីអិន លោក សុវណ្ណរិទ្ធី ហៅ តាវិចទ័រ បញ្ជាក់ឲ្យដឹងថា អ្នកនាង យុគ ចិន្តា ជាប់មានភារកិច្ចផ្ទាល់ខ្លួន ទើបឲ្យពិធីការិនីថ្មីជំនួសពោលគឺគ្មានការផ្លាស់ប្តូរលើកដាក់តំណែងនោះទេ ហើយពេលដែលគាត់ចប់ភារៈអ្នកនាង យុគ ចិន្តា នឹងមកទទួលតំណែងធម្មតាវិញ។
លោក សុវណ្ណ រិទ្ធី បានបន្តថា អ្នកនាង យុគ ចិន្តា មិនមែនទើបតែបាត់មុខពីកម្មវិធីមន្តស្នេហ៍សំនៀងនៅពេលថ្មីៗនេះទេ ពោលគឺអ្នកនាងបានបាត់មុខពីកម្មវិធីនេះច្រើនសប្តាហ៍ហើយ។ លោក សុវណ្ណរិទ្ធី បានបញ្ជាក់ថា ដោយសារតែអ្នកនាង ជាប់រវល់ទៅសហរដ្ឋអាមេរិករយៈពេល១ខែទើបអ្នកដឹកនាំកម្មវិធីជំនួសដោយពិធីការិនីល្បីឈ្មោះដែរ នោះគឺអ្នកនាង ច័ន្ទ សុផានី។
តាមរយៈការបញ្ជាក់នេះ ទស្សនិកជនពិតជាបានជ្រាបយ៉ាងច្បាស់នៅពេលនេះថា អ្នកនាង យុគ ចិន្តា ដែលជាពិធីការិនីក្នុងដួងចិត្តរបស់លោកអ្នកនោះមិនបានប៉ះទង្គិចការងារណាមួយរហូតត្រូវគេបញ្ឈរជើងនាងឡើយ ពោលគឺនាងបានចំណាយពេលទៅលេងម្តាយ និងបងប្អូន ហើយពិសេសនោះ គេក៏បានដឹងថា ការទៅសហរដ្ឋអាមេរិករបស់នាងក៏ដើម្បីទៅត្រួតពិនិត្យមុខជំនួញរបស់នាងនៅលើទឹកដីអាមេរិកដែរ។
តារាដែលកំព្រាឪពុកតាំងពីសម័យ ប៉ុល ពត រូបនេះ ធ្លាប់បាននិយាយកាលពីពេលកន្លងមកថា នាងមានក្រុមហ៊ុនមួយនៅអាមេរិក និងហាងពីរឈ្មោះថា វីដេអូ យុគ ចិន្តាខ្មែរ និងហាងនំ Donat Simly។ ដូច្នេះជារៀងរាល់ឆ្នាំនាងតែងឡើងទៅពិនិត្យនិងបូកសរុបចំណូលចំណាយយកប្រាក់ដុំម្តង៕
No comments:
Post a Comment
yes