សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 17, 2011

អាជីវករ​ផ្សារ​ក្រចេះ​សុំ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​រឿង​បាត់​តូប​លក់ដូរ​

អាជីវករ​៣១​នាក់​បាន​ដាក់​ពាក្យ​ស្នើ​កាលពី​ថ្ងៃទី​១៤​ខែ​ធ្នូ ​ឆ្នាំ​២០១១ ​កន្លង​ទៅ​នេះ​សុំ​ឱ្យ​ អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​ ដោយមាន​ការ​បាត់​តូប​លក់ដូរ​បស់​ពួកគាត់។​តំណាង​អាជីវករ​បាន​ឱ្យ​ដឹង​ថា ​អាជីវករ​ចំនួន​៣១​នាក់​បាន​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ ​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​ពី​ការ​បាត់​តូប​នេះ​កាល​ពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ២០១១​កន្លង​ទៅ​នេះ។​ប៉ុន្តែ ​រហូត​ម​កដល់​ពេលនេះ​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ​។​
អាជីវករ​លក់ដូរ​ដូង អង្ករ ​និង ​គ្រឿងទេស ​បាន​ព្រួយបារម្ភ​ខ្លាច​បាត់ ​កន្លែង ​តូប​លក់ដូរ​របស់​ខ្លួន​ដោយសារ​គណៈកម្មការ​សាងសង់​ផ្សារ​ បាន​បង្កើន​ចំនួន​តូប​លើស ពីមុន​ពេល​ឆេះ។​
ក្នុង​ពាក្យស្នើសុំ​ឱ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​នោះ ​បាន​លើកឡើង​ថា កន្លែង ​ដែល​ពួកគាត់​ធ្លាប់​លក់​ដូង អង្ករ និង​គ្រឿងទេស ​កន្លងមក​ឥឡូវនេះ​ត្រូវបាន​សាងសង់​ ជា​ការិយាល័យ​របស់​ផ្សារ និង​ជា​កន្លែង​លក់​ត្រី​ទៅវិញ។​
ចំណែក​អាជីវករ​លក់​សាច់ជ្រូក ​សាច់គោ​ បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ចំពោះ​ការបន្ថែម​ចំនួន​តូប​លក់​សាច់ជ្រូក សាច់គោ​ពី​ចំនួន១២តូប​ ឡើង​រហូតដល់​២០តូប។​ ពួកគាត់​និយាយថា​តូប​លក់​សាច់ជ្រូក សាច់គោ​ពីមុន​ត្រឹមតែ១២តូប ផង​រក​អ្នកទិញ​ស្ទើរ​ពុំបាន រហូតដល់​តូប​ខ្លះ​បិទទ្វារ ទម្រាំ​តែ​បង្កើន​រហូត២០តូប​នោះ មិនត្រូវ​បិទទ្វារ​ប៉ុន្មាន​តូប​ទៀត​ទៅ។
គួររំលឹកថា​ឯកឧត្តម​ អ៊ឹម ឈុនលឹម​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ ដែនដី ​នគរូបនីយកម្ម និង​​សំណង់ ​បាន​អះអាង​កាលពី​ល្ងាច​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១១ ថា​ផ្សារ​ក្រចេះ​ថ្មី បាន​សាងសង់​​សម្រេចបាន​ប្រមាណ​៨៥ភាគរយ​ហើយ​ និង​អាច​បើក​ឱ្យ អាជីវករ ចូល​លក់ដូរ​ឡើងវិញ​នៅមុខ​ពិ​ធិ​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ ។​
ផ្សារ​ក្រចេះ​ទទួល ​ការខូចខាត​ទាំងស្រុង​ដោយសារ​អគ្គិភ័យ​ កាលពីដើម​ខែ​មិថុនា​ក​ន្ល​ង​មក ​ហើយ​បានធ្វើ​ការសាងសង់​ផ្សារ​ថ្មី​នេះ​ ដោយ​ចំណាយ​ថវិកា ​សាងសង់​ជាង៧២ម៉ឺន​ដុល្លា​អាមេរិក។ ក្នុងនោះ​ថវិកា​របស់​សម្តេច​អគ្គមហា​សេនាបតី ​ហ៊ុន សែន ​និង​សប្បុរសជន​សរុប​ជាង៦២ម៉ឺន​ដុល្លារ​អាមេរិក​រួម​នឹង​ថវិកា​របស់​សាលា​ ខេត្តក្រចេះ​និង​សប្បុរសជន​ចំនួន​១០០.០០០ដុល្លារ​អាមេរិក។
ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម មានប្រសាសន៍​ឱ្យដឹងទៀតថា ​សំណង់​ផ្សារ សាមគ្គី​ក្រចេះ​ថ្មី​នេះ មាន​តូប​ចំនួន៤៣៦ ​ច្រើនជាង​ចំនួន​តូប​ចាស់​ដែលមាន​ចំនួន តែ៣៨៤តូប​តែប៉ុណ្ណោះ ហើយ​ទំហំ​តូប​ប្រវែង១.៨ម៉ែត្រ ​គុណ​នឹង១.៨ម៉ែត្រ ​មាន​ធំ ជាង​មុន​ដែលមាន​ទំហំ​ត្រឹម១.៦ម៉ែត្រ​គុណ​នឹង១.៦ម៉ែត្រ​តែប៉ុណ្ណោះ។​
ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​អ៊ឹម ឈុនលឹម​ មានប្រសាសន៍​ទៀតថា​ ដំណើរការ​សាងសង់​ផ្សារ​សាមគ្គី​ក្រចេះ​ថ្មី បាន​សម្រេច​រួចរាល់​បាន៨៥​ភាគរយ​ហើយ​ ក្រោយពី​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី២០​ខែមិថុនា​ ឆ្នាំ២០១១​កន្លងមក។​ ផ្សារ​ថ្មី​អាច​បើក​ឱ្យ​អាជីវករ​ចូល​លក់​នៅមុន​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ខាងមុខ៕​


កម្ពុជាថ្មី

No comments:

Post a Comment

yes