កាលពីវេលាម៉ោង ៥:៣០នាទី ដល់ម៉ោង ៧ល្ងាចថ្ងៃចន្ទម្សិលមិញ អ្នកភូមិប្រហែល ៣០នាក់ បានលោតផ្លោះរបបអគារតុលាការ ដើម្បីជួយរំដោះតំណាងពួកគេ ២នាក់ចេញពីរថយន្តនគរបាល បន្ទាប់ពីតុលាការខេត្តដាក់ខ្នោះដៃអ្នកទាំងពីរនោះ ក្នុងបំណងនាំពួកគេទៅដាក់ឃុំក្នុងពន្ធនាគារក្រោយពីសាកសួរ។
ស្ត្រីឈ្មោះ អ៊ីវ ឃៀង អាយុ ៤៨ឆ្នាំ តំណាងអ្នកភូមិម្នាក់ក្នុងចំណោម ២នាក់នោះ ដែលត្រូវបាននគរបាលដាក់ខ្នោះដៃនោះ និងត្រូវអ្នកភូមិជួយរំដោះចេញពីរថយន្តនគរបាលនោះ បាននិយាយថា តុលាការខេត្តបានចេញដីកាកោះហៅអ្នកភូមិ ៤នាក់ នៅក្នុងភូមិគីឡូម៉ែត្រលេខ ៣៨ ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្ដឹងធ្វើឡើងដោយមន្ត្រីយោធាជាន់ខ្ពស់ ២នាក់ ពីបទដណ្ដើមយកអចលនទ្រព្យអ្នកដទៃ។
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes