ពលរដ្ឋកម្ពុជាចំនួន ៦នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ឃុំខ្លួននៅទីក្រុងអាំបូន ដោយសារតែពួកគេពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវសម្រាប់ចំណាកស្រុក។ នេះដោយយោងតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់កាសែតហ្សាការតា ប៉ុស្តិ៍ នៅថ្ងៃអង្គារនេះ។
កាសែតឥណ្ឌូនេស៊ី ដែលបានដកស្រង់សម្ដីមន្ត្រីការិយាល័យអន្តោរប្រវេសន៍នៅទីក្រុងអាំបូន បានរាយការណ៍មកថា ពលករកម្ពុជាទាំង ៦នាក់នោះ ធ្លាប់បម្រើការនៅក្នុងក្រុមហ៊ុននេសាទនៅតំបន់ទូអាល់ ភាគអាគ្នេយ៍នៃតំបន់ម៉ាលូគូ។ ពួកគេត្រូវបានអាជ្ញាធរអន្តោរប្រវេសន៍ទីក្រុងអាំបូន ចាប់ខ្លួនក្រោយពីពួកគេផុងខ្លួននៅទីក្រុងនេះ។
កាលពីដើមខែធ្នូកន្លងមកថ្មីៗនេះ ការិយាល័យអន្តោប្រវេសន៍ឥណ្ឌូនេស៊ីក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិសម្រាប់ចំណាកស្រុក (IOM) បានបញ្ជូនត្រឡប់មកកម្ពុជាវិញនូវកម្មករនេសាទខ្មែរខុសច្បាប់ចំនួន ៦០នាក់ តាមរយៈព្រលានយន្តហោះទីក្រុងហ្សាការតា។ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes